- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្មីៗនេះ នៅតាមតំបន់មួយចំនួន មានឧប្បត្តិហេតុប៉ះពាល់ដល់បណ្តាញទូរគមនាគមន៍ ដោយសារការលួចកាត់ ខ្សែកាបអុបទិក។ អាកប្បកិរិយានេះមិនត្រឹមតែធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ធ្វើឱ្យខូចសុវត្ថិភាពទំនាក់ទំនង និងប៉ះពាល់ដល់គុណភាពសេវាកម្ម និងកេរ្តិ៍ឈ្មោះរបស់អ្នកផ្គត់ផ្គង់បណ្តាញក្នុងចំណោមអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សន្តិសុខព័ត៌មានជាតិផងដែរ។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរគមនាគមន៍ដូចជា Metfone, Smart, និង Cellcard ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនទាំងនេះបានប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់អំពីខ្សែកាប្លិ៍ទូរគមនាគមន៍ និងឧបករណ៍ដែលត្រូវបានកាត់ផ្តាច់ និងបំផ្លិចបំផ្លាញទាំងស្រុង (ទាំងការលួច ឬគ្រាន់តែបំផ្លិចបំផ្លាញ)។ វាបានរំខានដល់ការទំនាក់ទំនងរបស់អតិថិជន និងប៉ះពាល់ការជឿទុកចិត្តរបស់អតិថិជនចំពោះអ្នកផ្តល់សេវា។ ស្ថិតិបឋមបង្ហាញថា ក្នុងរយៈពេលត្រឹមតែមួយខែ មានឧបទ្ទវហេតុចោរលួចខ្សែកាប និងបំផ្លិចបំផ្លាញឧបករណ៍ចំនួន 15 ករណីនៅទូទាំងបណ្តាញទូរគមនាគមន៍ និងព័ត៌មានវិទ្យា
June 14, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រូវវស្សាជាង៧០០០ហិកតា ដែលស្ថិតនៅប៉ែកខាងក្រោមអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជួបបញ្ហាខ្វះទឹកកំពុងត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមនឹងអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍បើកទ្វារទឹកអាងត្រពាំងថ្មជួយសង្គ្រោះបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹកបានអន្តរាគមន៍បើកទ្វារទឹកសង្រ្គោះស្រូវបង្កើនរដូវវស្សានេះ បានចំនួន ៣២០០ហិកតាលើស្រូវចំនួនជាង៧០០០ហិកតា ដែលយើងកំពុងប្រើឱ្យអស់លទ្ធភាពជួយដើម្បសង្គ្រោះឱ្យបានទាន់ពេលវេលានោះ។ លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ការចុះជួយសង្គ្រោះដំណាំស្រូវដែលកំពុងជួបបញ្ហាខ្វះទឹកនេះ គឺទទួលបានបទបញ្ជាពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
June 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាព ការដ្ឋានគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ ។ គម្រោងនោះ ម្រេចបានប្រមាណ ៧៦%។ គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង
June 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា វីរកីឡាករ សាលី អ៊ូមើត បានដឹកនាំកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាមកដល់មាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ជាមួយការដណ្តើមបានលទ្ធផលល្អចំណាត់ថ្នាក់លេខ១ ចំនួន៣វិញ្ញាសា ចំណាត់ថ្នាក់លេខ២ (១វិញ្ញាសា) និងចំណាត់ថ្នាក់លេខ៣ (១វិញ្ញាសា) ក្នុងការប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ី (ជុំទី១) នៅប្រទេសជប៉ុន ហើយកីឡាករឆ្នើមរបស់កម្ពុជារូបនេះបង្ហាញការតាំងចិត្តដ៏មោះមុតថា ខ្លួននឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកពានរង្វាន់ជើងឯកអាស៊ី និងពានរង្វាន់ពិភពលោក (World Series) មកទឹកដីកម្ពុជា។ វីរកីឡាករ សាលី អ៊ូមើត បានប្តេជ្ញាចិត្តយ៉ាងមុតមាំយ៉ាងដូច្នេះថា ៖«សម្រាប់ខ្ញុំផ្ទាល់ ដែលជាអ្នកដឹកនាំកីឡាករចូលរួមការប្រកួតផ្ទាល់
June 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនលើសលប់ពីសប្បុរសជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” បន្ទាប់ពីយុទ្ធនាការនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅនេះ។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃនេះ, សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ។ លោក បានបន្ថែមថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត
June 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅកម្ពុជា។ ឯកឧត្តម Wang Wenbin គឺជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន។ នេះបើយោងតាមប្រភពព័ត៌មាន China Daily នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ។ ឯកឧត្តម Wang Wenbin មានរហ័សនាមថា «អ្នកចម្បាំងចចក» បានបំរើការជាអ្នកនាំពាក្យទី៣២នៃក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២៤។ អ្នកការទូតអាយុ៥៣ឆ្នាំរូបនេះ បានបំពេញមុខងារការទូតអស់រយៈពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ
June 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានស្រាវជ្រាវបង្រ្កាបផលិតផលសាច់បង្កកគ្មានសុវត្ថិភាពផ្នែកចំណីអាហារបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ខណៈដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិក០១គ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា៖ សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាមរួមមាន៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ សាច់បង្កទាំងនេះមន្រ្តីជំនាញពិនិត្យ
June 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនលើសលប់ពីសប្បុរសជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” បន្ទាប់ពីយុទ្ធនាការនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ឧសភាកន្លងទៅនេះ។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង ៨ និង០០ នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់
June 13, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តមសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១២នាក់ ស្រី៤នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ
June 13, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រមួយឲ្យមានការចូលរួមដាំដើមឈើឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជានោះ ក្រសួងនឹងដាក់ដំណើរការសាកល្បងAPP ពីការចូលរួមដាំដើមឈើចុងខែមិថុនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌ មាននៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤យ៉ាងដូច្នេះថា៖ «សូមទម្លាយរឿងមួយចុះ គឺយើងបានបង្កើតអ៊ែប (APP) មួយដែលអ៊ែបនេះនៅពេលណាបងប្អូនប្រជាពលរដ្ឋ ឬសិស្សានុសិស្សដាំដាំដើមឈើមួយដើមគាត់ថតដាំដើមនឹងបង្ហាញឈ្មោះ ទីតាំង អាយុកាល ពេលដាំ នៅជាប់ អីញ្ចឹងដាំដើមឈើជារបស់គាត់ ហើយឆ្នាំក្រោយៗទៀត គាត់អាចថតប្រាប់ដើមឈើគាត់បានដែរ»។ បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថាកម្មវិធីAPP នេះមានខ្លះងាយស្រួលអាច លេងដូចប្រព័ន្ធហ្វេសប៊ុកផងដែរ។ ហើយសិស្សានុសិស្សអាចធ្វើការប្រឡងប្រជែងក្នុងការដាំដើមឈើហើយដាក់ចូលក្នុងAPP នឹងបានដោយអាចបង្កើតជាក្រុមៗក្នុងការដាំដើមឈើដើម្បីប្រកួតប្រជែងគ្នាផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថាការបង្កើតក៏ជាផ្នែកមួយក្នុងការជំរុញឲ្យមានការប្រកួតប្រជែងគ្នាក្នុងការដាំដើមឈើ
June 13, 2024












