- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤ ដោយទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថាបានឃើញក្រុមក្មេងសិស្សសាលាមួយក្រុមបង្ហោះម៉ូតូតាមដងផ្លូវធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ក្រោយពីទទួលដំណឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ដស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រតិបត្តិការដេញតាមឃាត់ខ្លួនភ្លាមៗ និង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត។ ដោយមានការសណ្តោសប្រណីអាណិតអាសូរក្មួយជាសិស្សសាលា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យជំនាញធ្វើការអប់រំ និងឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានានិង ទទួលកំហុស ព្រមទាំងអនុញ្ញាតឱ្យទៅលំនៅឋានវិញក្នុងថ្ងៃដដែល ៕ ប្រភព៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
June 12, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងច្បារមនបានធ្វើការសហការបើកប្រតិបត្ដិការស្រាវជ្រាវឈានដល់ការឃាត់មុខសញ្ញាក្មេងទំនើង ០៣នាក់(បង្ហោះម៉ូតូនៅទីសាធារណៈ) ក្រោយធ្វើសកម្មភាពបង្ហោះចែកចាយឃ្លីបវីដេអូតាមបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមក្មេងទំនើងបង្ហោះម៉ូតូមានបក្ខពួក ០៣នាក់៖ ១- ឈ្មោះ ឈាន កក្កដា ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិដកពរ សង្កាត់ស្វាយក្រវ៉ាន់ ( ជាអ្នកបង្ហោះម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៤ មុខមន្ទីរសុខាភិបាល មកទិសខាងលិច ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ
June 12, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានកោះហៅក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះ SEYHA ZOZO និង The Fun Cambodia មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាសអាភាស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌ សេចក្តីថ្លៃថ្នូររបស់សង្គមខ្មែរនេះ។ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
June 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីមានភាពងាយស្រួលក្នុងការដាក់ពាក្យបណ្តឹង ក្រសួងយុត្តិធម៌បានចេញសេចក្តីជូនដំណឹង និងបង្ហាញលេខទូរស័ព្ទ និង QR Code តេឡេក្រាម ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹងនេះ ក្នុងគោលបំណងដើម្បីជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការទូទាំងខេត្តក្រុង។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលចង់ដាក់ពាក្យប្តឹងទៅក្រុមការងារទទួលពាក្យបណ្តឹង អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១ ឬតាមប្រព័ន្ធតេឡេក្រា ដែលមាន QR
June 12, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប ក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពីប្រទេសសឹង្ហបុរី ដឹកនាំដោយ ទន្តបណ្ឌិត ធឹម សំផូត សមាជិកគណៈទន្តពេទ្យកម្ពុជា និងជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រឡាញ់ នឹងចុះពិនិត្យព្យាបាលជំងឺមាត់-ធ្មេញ ជូនប្រជាជនទូទៅ ដោយឥតគិតថ្លៃ នៅក្នុងបរិវេណសាលាបឋមសិក្សាឈូករង្សី ស្ថិតក្នុងភូមិទ្រាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧-១៨-១៩ នឹងដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសសឹង្ហបុរី បានសហការជាមួយ ទន្តពេទ្យជំនាញៗ នៅកម្ពុជា ដើម្បីផ្ដល់ ការព្យាបាលដោយឥតគិតថ្លៃ និងប្រកបដោយក្រមសីលធម៌
June 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនលើសលប់ពីសប្បុរសជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” បន្ទាប់ពីយុទ្ធនាការនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅនេះ។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះថា គិតត្រឹមម៉ោង ៨ និង០០ នាទីព្រឹកថ្ងៃនេះ, សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៤០ម៉ឺនដុល្លារ។
June 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ ទន្ទឹមនេះមន្ត្រីម្នាក់ៗ និងក្រុមគ្រួសារ ក៏ជាប្រជារាស្ត្រផងដែរ ដូច្នេះការបម្រើរាស្ត្រ គឺប្រៀបដូចជាការបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន។ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះជ័យលាភីទាំងអស់
June 12, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សត្វផ្សោតសមុទ្រគ្មានព្រុយខ្នងជំទង់មួយក្បាលត្រូវបានប្រទះឃើញងាប់នៅភូមិសាស្រ្តត្រពាំងរពៅ ខេត្តកំពត។ ជាមួយនឹងការស្លាប់សត្វផ្សោតសមុទ្រប្រភេទថ្មីនេះ រដ្ឋបាលជលផលបានអំពាវនាវដល់ប្រជានេសាទឱ្យជួយការពារនិងអភិរក្សសត្វផ្សោតប្រភេទនេះ។ អង្គការ MCC បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះថា នាវេលាម៉ោង ០៧៖៣២ ពេលព្រឹកនៅថ្ងៃទី១០ ខែមិថុនា ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃអង្គការ MCC បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល ។ប្រភពដដែលបន្តថា ក្រោមការណែនាំដោយផ្ទាល់ពី លោកនាយ និងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការសហគមន៍នេសាទ ត្រពាំងរពៅ ខេត្ដកំពត បានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។ ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិតពីគណៈកម្មការសហគមន៍នេសាទយើងអាចកំណត់បានថា
June 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ
June 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យសម្បត្តិជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។ ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យ សមាសភាពក្មេងទំនើងក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។ ក្នុងអំឡុងពេលចុះល្បាត ក៏បានឃើញក្មេងទំនើងជាភេទទី៣ មាន០២ក្រុម មានគ្នាសរុបចំនួន ៥នាក់ មានជម្លោះវាយគ្នាទៅវិញទៅមក ដោយសារដណ្តើមប្រុសស្នេហ៍រវាងក្មេងៗភេទទី៣
June 12, 2024












