- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកែប៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេករបស់ អង្គការMCC បានប្រកាសពីដំណឹងគួរឱ្យរីករាយមួយ ខណៈគេបានប្រទះឃើញវត្ដមានសត្វផ្សោតក្បាលត្រឡោក (Orcaella brevirostris)ដែលមានមេប្រាំក្បាលកំពុងបណ្ដើរកូនចំនួនប្រាំក្បាល ដែលនៅមុខកោះអាចម៍សេះ នៃខេត្តកែប។ ប្រភពដដែលបន្តថា វាពិតជាមិនធម្មតាទេ។ យើងបានឃើញកូនមួយ ឬពីរក្បាលនៅក្នុងក្រុមរបស់វា ។ ប៉ុន្តែមួយចំនួនទៀតគឺសុទ្ធតែជាកូនៗដែលនៅជាមួយគ្នាដែលបានបង្ហាញនៅក្នុងវីដេអូ។ ស្ទើតែមិនបាច់និយាយ។ ពួកយើងពិតជារំភើបចិត្តជាខ្លាំងនៅពេលកំពុងតាមដានរកក្រុមមេនិងកូនផ្សោតទាំងនោះតាមដ្រូន។ វាជាការផ្ដល់ក្ដីសង្ឃឹមនិងទឹកចិត្តដែលលទ្ធផលការងាររបស់យើងក្នុងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅប្រជុំកោះកែប ហាក់ដូចជាមានប្រសិទ្ធភាព។ អង្គការ MCCបន្តថា យើងនឹងបន្តការងាររបស់យើង ដើម្បីសិក្សារស្រាវជ្រាវ និងការពារថនិកសត្វសមុទ្រទាំងនេះ ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញនៃសមុទ្រសម្រាប់ប្រទេសកម្ពុជា។ វាតែងតែផ្ដល់នូវកម្លាំងចិត្ដនៅពេលដែលបានប្រទះឃើញវត្ដមានរបស់កូនផ្សោត។ ប៉ុន្ដែវាក៏មិនមានអ្វីប្រសើជាងនេះទៅទៀតនៅពេលដែលយើងកំពុងធ្វើការជាមួយនឹងការអភិរក្សប្រភេទសត្វដែលជិតផុតពូជនេះផងដែរ។ អង្គការ MCC ថា បាឡែន,
June 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានឱ្យដឹងថា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលមួយ រវាងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ ដាវ លីឌុច បន្ទាប់ពីមានបញ្ហាពាក្យសំដីគ្នាទៅវិញទៅមក លើបណ្ដាញសង្គម ពេលនេះត្រូវបានដោះស្រាយបញ្ចប់ និងរួមគ្នាជំរុញផ្សព្វផ្សាយគុនខ្មែរ។ តាមរយៈខ្លឹមសារសំណេរបង្ហោះរបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសររៀបរាប់យ៉ាងដូច្នេះថា៖
June 11, 2024 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជម្រុញអោយក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤ បន្តយកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ ដោយសេចក្តីស្មោះត្រង់ជាទីបំផុត។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯឧត្តម អភិបាលខេត្ត បានណែនាំឲ្យបន្តធ្វើវេទិការសាធារណៈ ដើម្បីក្តាប់ឱ្យបាននូវទុកកង្វល់ សំណូមពរ និងសំណើរផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតបទៅវិញឱ្យបានទាន់ពេលវេលា តាមតួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាលលុង
June 11, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ នៃក្រុងបូកគោ ខេត្តកំពត នឹងក្លាយទៅជាព្រះបដិមាដ៏ធំនិងខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងនេះ មិនត្រឹមតែជាទីសក្ការៈដល់ពុទ្ធសាសនិកប៉ុណ្ណោះទេ ថែមទាំងនឹងក្លាយទៅជាតំបន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលថែមទៀតផង។ ទន្ទឹមគ្នានេះនៅចុងខែមិថុនាខាងមុខចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនានឹងមានពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យចូល រួមចំណែកកសាងព្រះពុទ្ធប្បដិមានេះដែលនឹងប្រារព្ធទៅនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ។ដើម្បីញ៉ាំងកម្មវិធីបុណ្យឲ្យកាន់តែអធឹកអធម អ្នករៀបចំកម្មវិធីបានសូមនិមន្ត យាង និងគោរពអញ្ជើញ ព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា
June 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០០០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of
June 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្រ្ដខណ្ឌកំបូល នៃរាជធានីភ្នំពេញ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០នាទីព្រឹក រហូតដល់វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជើង ផ្លូវលេខ៤២ ភូមិខ្មៅ
June 11, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ព័ន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ព័ន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។ លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ព័ន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល
June 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកីឡាទូកកម្ពុជាបានគូសបញ្ជាក់ពីទីក្រុងម៉ាកាវ ប្រទេសចិនមកថា ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៦ ដោយមិនទទួលបានមេដាយទេ ប៉ុន្តែទទួលបានពានរង្វាន់លើកទឹកចិត្តពីការរៀបចំ ដោយក្រុមកម្ពុជាបានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រ។ គ្រូជំនួយរូបនេះបន្ថែមថា ក្នុងការប្រកួតអន្តរជាតិនេះ ក្រុមទូកនាគកម្ពុជាបានឆ្លងកាត់ការប្រកួតតាំងពីវគ្គជម្រុះជាច្រើនប្រកួត និងចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលមាន៦ទូក ចូលរួមប្រជែងមេដាយ។ លោក គង់ សុភាព សង្កត់ធ្ងន់ថា ក្រុមកម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយនេះក៏ជាលទ្ធផលល្អមួយ សម្រាប់ការខិតខំអស់ពីលទ្ធភាពរបស់ក្រុមកម្ពុជា ដោយសារការចូលរួមនេះមានក្រុមជម្រើសជាតិខ្លាំង កម្រិត ASIAN Games។
June 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ បានមួយចំនួនហើយ។ ដូចនេះ សូមជូនដំណឹងដល់បងប្អូន ដែលមានកូនក្មួយ ចង់ចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ លក្ខខណ្ឌ៖ ១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ) ២-
June 11, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានណែនាំដល់ម្ចាស់ទូកដរត្រូវតែចម្លងសិស្សានុសិស្សពេលទៅសាលារៀន និងចេញពីសាលាឱ្យមានសុវត្ថិភាព ដោយលើកឡើងបែបបនេះក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ដែលសិស្សានុសិស្សធ្វើដំណើរលើទូកដរទៅសិក្សារៀនសូត្រជារៀងរាល់ថ្ងៃនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានណែនាំផងដែរដល់ម្ចាស់ទូកដរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះឧបករណ៍ទូក និងម៉ាស៊ីនដែលចម្លងសិស្សានុសិស្សមកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ ត្រូវមានអាវពោងសុវត្ថិភាពក្នុងការជិះទូកឆ្លងទៅមកប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់។ ចំពោះការឱ្យសិស្សជិះទូកដរទៅមក មិនឱ្យដាក់សិស្សានុសិស្សលើសចំណុះនោះឡើយ ត្រូវតែគិតពីចំនួនសិស្ស និងឧបករណ៍ទូក ដើម្បីធានាសុវត្ថិភាពពីការលិចលង់ដែលកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់បន្ថែមទៀតថាលោកគ្រូ អ្នកគ្រូ
June 11, 2024









