- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញកត្តាសំខាន់ៗ ដែលបណ្តាលឱ្យប្រជាពលរដ្ឋងាយរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យា។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកើនឡើងឥតឈប់ឈរស្របពេលរាជរដ្ឋាភិបាលកម្ពុជាបានចាប់យកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ទន្ទឹមនឹងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋបានក្លាយជាជនរងគ្រោះដោយបទល្មើសបច្ចេកវិទ្យា។ យោងតាមគេហទំព័រ Datareportal បានបង្ហាញថានៅដើមឆ្នាំ២០២៤ អ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណ៩.៦៦លាននាក់ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណ ១១.៦៥លាននាក់ និង អ្នកប្រើប្រាស់ទូរសព្ទដៃប្រមាណ ២៤.៦៥លាន។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកយកត្តាសំខាន់ៗដែលប្រជាពលរដ្ឋងាយរងគ្រោះដោយបទល្មើសបច្ចេកវិទ្យារួមមាន៖ ១- កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់ប្រជាពលរដ្ឋទូទៅ ២- កង្វះការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា ៣- ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់តាមអនឡាញ ( Digital Payment,
June 11, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទូកកម្សាន្តនៅបារាយណ៍ជយតដាក ឬបារាយណ៍នាគព័ន្ធ នៃខេត្តសៀមរាប បានដំណើរការបន្ទាប់ពីគម្រោងបង្កើតទូកកម្សាន្តផ្តួចផ្តើមរៀបចំដោយអាជ្ញាធរជាតិអប្សរា ខកខានជាច្រើនឆ្នាំដោយសារជំងឺកូវីដ១៩រាតត្បាត។ ជាមួយនឹងដំណើរការសន្សឹមៗសហគមន៍អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជួយគាំទ្រមកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធដែលស្ថិតនៅលើកោះកណ្តាលបារាយណ៍។ ជាការលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះសហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍បានដាក់ឱ្យដំណើរការបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធជាថ្មី។ កញ្ចប់ទេសចរនេះដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ។ លោក អ៊ា នាង ជាអ្នកភូមិសំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវទូករបស់សហគមន៍បារាយណ៍ជយតដាក ត្រូវបានស្រង់សម្ដីដោយអាជ្ញាធរជាតិអប្សរាមកបញ្ជាក់ថា តាមរយៈសេវាទូកកម្សាន្តភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍សប្បាយប្លែកជាមួយនឹងធម្មជាតិផ្សេងៗដែលលាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការដើរឆ្លងស្ពាន។ ការងារចែវទូកដឹកភ្ញៀវទេសចរ មួយផ្នែកបានផ្តល់ឱ្យលោកមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ក្នុងសហគមន៍ផង។ អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ
June 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិពីលោកឧត្តមសេនីយ៍ត្រី រឿង រើន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌនគរបាលជាតិ ក្រសួងមហាផ្ទៃ ៕
June 10, 2024 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១៩១៤,២៣៦៧ហិកតា (មួយពាន់ប្រាំបួនរយដប់បួនក្បៀសពីពាន់បីរយហុកសិបប្រាំពីរ) ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង (តាមបណ្តោយផ្លូវចូលវារីអគ្គិសនីសេសានក្រោម២)។ កន្លងមក
June 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម អំពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាភាគខាងកើត និងតំបន់អេក្វាទ័រ។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមតំបន់មាត់ សមុទ្រដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប តំបន់ជួរភ្នំបូកគោ និងតំបន់ជួរភ្នំក្រវាញ បានបង្កភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយ:ពេលពីរថ្ងៃ គ្របដណ្តប់ស្ទើរទូទាំងតំបន់ខាងលើ ជាមួយ គ្នានេះ បាតុភូតផ្គរ
June 10, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៥៨នាទី សមត្ថកិច្ចនគរបាលស្រាវជ្រាវរហូតបានក្រុមក្មេងទំនើងបង្ហោះម៉ូតូ បង្កអសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ០២នាក់ ដកហូតម៉ូតូ០២គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីសាកសួរតាមនីតិវិធី។ ដោយការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបន្ដស្រាវជ្រាវរហូតឃាត់បានមនុស្សជាបក្ខពួកបន្ថែម ៦នាក់ ដកហូតម៉ូតូ០១គ្រឿង ។ ១-ឈ្មោះ គ្រួស សៀវម៉ី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី (អ្នកថត) ២-ឈ្មោះ មាស
June 10, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងក្រុមការងារ ថ្នាក់ខេត្ត នារសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២៤បាននាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ ក្នុងករណី លិចទូកដរ នៅតាមស្ទឹងសែន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីពេលកន្លងទៅថ្មីៗនេះ។ ក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ បានថ្លែនូវការសោកស្ដាយអាឡោះ អាល័យចំពោះក្រុមគ្រួសារសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូកកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ
June 10, 2024 - ព័ត៌មានជាតិក្នុងឆ្នាំ២០២៤នេះ សាលារៀនចំនួន៣៤៧ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅសម្រាប់ការអនុវត្តស្តង់ដារសាលារៀនគំរូ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ សាលារៀនចំនួន ៣៤៧ ត្រូវបានជ្រើស រើសជាសាលារៀនគោលដៅសម្រាប់ការអនុវត្តស្តង់ដារសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះមាន សាលាមត្តេយ្យសិក្សាចំនួន៣០ សាលា បឋមសិក្សាចំនួន ១៧២ និងសាលាមធ្យមសិក្សាចំនួន ១៤៥ ហើយថាក្នុងឆ្នាំ២០២៤ ដដែលនេះដែរ ក្រសួងមានទិសដៅសម្រេចឱ្យបានសាលារៀនចំនួន ១៣០ បន្ថែមទៀត ដោយក្រសួងបាន និងកំពុងជំរុញការអនុវត្តសាលារៀនគំរូតាមគ្រប់រូបភាពដោយ
June 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ
June 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) មានកិត្តិយសសូមជម្រាប ជូនដល់សាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជ.ក. នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ សមាជិកនៃ អ.ដ.ក. បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយវិវាទលើសំណុំរឿងវិវាទមួយ ដែលភាគីប្តឹងផ្តល់គ្នាតាំងពីសាលា ដំបូង រហូតដល់តុលាការកំពូល ហើយមកដល់បច្ចុប្បន្ន អស់រយៈពេលជាង ១៤
June 8, 2024












