Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា នឹងបង្ហាញវត្តមានលើសង្វៀនព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែកក្កដា ខាងមុខ។ ឯកឧត្ដម រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដដែលមានប្រសាសន៍ថា ការសម្រេចបញ្ចូលជើងខ្លាំងគុនខ្មែរខាងលើ បន្ទាប់ពីទទួលបានការយល់ព្រមពីលោក អេ ភូថង ដែលជាគ្រូបង្វឹក។ ឯកឧត្ដមបន្តទៀតថា ការជ្រើសរើសបេក្ខភាព គឺផ្ដោតសំខាន់លើគុណភាពដែលអាចទប់ទល់គូប្រកួតបាន។ ហេតុដូចនេះ ធឿន ធារ៉ា ត្រូវបានសម្រេចបញ្ចូលក្នុងព្រឹត្តិការណ៍នេះ។

    June 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានបង្ហាញពីការរក ឃើញក្នុងអំឡុងពេលកន្លងមក នៃការកត់ត្រាឃើញសត្វក្រៀលចំនួន១៤ក្បាល ដែលក្នុងនោះ ជំទង់ចំនួន ៦ក្បាល អំឡុងពេលជំរឿនសត្វក្រៀលចុងក្រោយសម្រាប់រដូវកាល២០២៣-២០២៤។ អង្គការមួយនេះបានបញ្ជាក់ថា ទិន្នន័យនេះបានបង្ហាញថា ចំនួនសត្វក្រៀល នៅក្នុងដែនជម្រកសត្វព្រៃលំផាត់គឺមានស្ថិរភាព បើធៀបទៅនឹងលទ្ធផលជំរឿន នៅក្នុងឆ្នាំ២០២២-២០២៣។ ប្រភពដដែលបានបញ្ជាក់ថា ការមកជួបជុំនៅដែនជម្រកសត្វព្រៃនេះក្នុងខែឧសភា សបញ្ជាក់ថាដែនជម្រកសត្វព្រៃលំផាត់ បាននិងកំពុងបន្តតួនាទីដ៏សំខាន់ ក្នុងការផ្តល់ទីជម្រកពងកូន ដល់សត្វកំពុងរងគ្រោះឈានទៅជិតផុតពូជនេះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្រុមការងារ អង្គការរបស់ខ្លួន កំពុងកំណត់និងដាក់ផែនការក្នុងការចុះសិក្សាស្វែងរកសំបុកសត្វក្រៀល ដើម្បីបង្កើនភាពជោគជ័យនៃអត្រាពងកូន។ សូមជម្រាបជូនផងដែរថា

    June 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំតុលាការនៅទូទាំងប្រទេស ដើម្បីណែនាំអំពីការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងក្មេងទំនើង។ ដើម្បីរួមចំណែកក្នុងកិច្ចការបង្ការ និងទប់ស្កាត់សកម្មភាពរបស់ក្រុមក្មេងទំនើង សំដៅធានាការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

    June 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ

    June 6, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ដែលមានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៣។ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ មានវិសាលភាពលើផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា។ ក្នុងនោះ ដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញ

    June 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេល ៨ថ្ងៃ មកនេះ គិតចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានយ៉ាងសកម្ម ក្នុងនោះមានជនសង្ស័យចំនួន ៥១៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសព្រហ្មទណ្ឌមួយចំនួនទៀត។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹង

    June 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូលគិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។ ការងារសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១% ការងារស្ពានសម្រេចបាន ៩១,១៨% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ ម៉ែត្រ សម្រេចបាន ៤១,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន

    June 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ១៥នាក់បន្ថែមទៀត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព។ តាមសេចក្តីប្រកាសព័ត៌មាន នៃវឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បានបញ្ជាក់់នាថ្ងៃទី៥ ខែមិថុនានេះថា គិតត្រឹមថ្ងៃនេះ ក្រសួងបានរៀបចំឱ្យបងប្អូនពលការិនី វិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ៧៨នាក់រួចហើយ។ ជាមួយគ្នានោះ មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំអំពី ឱកាសការងារដើម្បីផ្ដល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    June 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌចំការមន សូមជម្រាបជូនដល់សាធារណជន សិស្ស និស្សិត ឱ្យបានជ្រាបថា រដ្ឋបាលខណ្ឌ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១១រូប ដើម្បីចូលបម្រើការងារនៅរដ្ឋបាលខណ្ឌចំការមន ចាប់ពីខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។ តម្រូវការមន្ត្រីជាប់កិច្ចសន្យាសម្រាប់បម្រើការងារ៖ ១- ការិយាល័យរដ្ឋបាល និងបុគ្គលិក ចំនួន ២ រូប ២- ការិយាល័យផែនការ និងហិរញ្ញវត្ថុ ចំនួន ២ រូប ៣- អង្គភាពលទ្ធកម្ម ចំនួន

    June 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញសេចក្តី សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ករណីដោះលែងជនជាតិចិន ចំនួន ៨រូប។ គណៈកម្មការចំពោះកិច្ចនេះមានលោក កង សាខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក ១១នាក់ផ្សេងទៀ។ គណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចដូចខាងក្រោម៖ -ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល -ដឹកនាំសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែងចេញ លិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួលជនជាតិចិនឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

    June 5, 2024