Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីគយនិងរដ្ឋាករ បានចុះចាប់និងដកហូតទូរស័ព្ទដៃជាង ១ពាន់គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ នៅទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ រដ្ធាមេមត់ លក់ទូរស័ព្ធដៃទំនើប ស្រុកមេមត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ បានបញ្ជាក់ថា បន្ទាប់ពីមានការជួយសម្រួល និងជួប​ពិភាក្សា​គ្នា​ដោះស្រាយ​រួច ​មន្ត្រី​គយ បានប្រគល់​ទូរស័ព្ទដៃឱ្យម្ចាស់ហាងវិញហើយ។ ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រដ្ធាមេមត់ លក់ទូរស័ព្ធដៃទំនើប ស្រុកមេមត់ បានបង្ហោះសារដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ហាង រដ្ធាមេមត់ ទទួលបានទូរស័ព្ទវិញហើយ អគុណមេៗ ជួយសម្រួល ស្អែកបើកលក់ធម្មតាទិញ លក់ ជួសជុល»។

    June 5, 2024
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរផ្លូវភេទ និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាក់ស្ដែងនៅថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ០១ និង០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង ជំនាញប្រឆំាងគ្រឿងញៀនក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាល

    June 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយលោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli ដើម្បីស្នើសុំការគំាទ្រលើការរៀបចំប្រគំតន្រ្តី STARS ASIA TOUR 2025-2026 នៅព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយ និងស្វាគមន៍លោក Marcos

    June 5, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង៣០នាទី នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលក្រុមក្មេងទំនើង៤នាក់រួមមាន៖ ១.ឈ្មោះ លឹម ណារុណ(ហៅរ៉ា) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកោះ ឃុំក្រាំងចេក (ធ្វើតេស្តមានសារធាតុគ្រឿងញៀន)។ ២.ឈ្មោះ ជៀប វាសនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ៣.ឈ្មោះ យែម យីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ៤.ឈ្មោះ

    June 4, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត២០០នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿង ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ០៤ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថានាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ THE WORLD សញ្ជាតិ Bahamas មានបណ្តោយ ១៩៦,៣៥ម៉ែត្រ ទទឹង ២៩,៨០ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ១៩០នាក់ ស្រី ៨១នាក់ ស្មើនឹង

    June 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ ដែលបុគ្គលិកម្នាក់បើកបរសាឡាងគ្មានស្មារតីប្រុងប្រយ័ត្ន ដោយយកជើងបើកសាឡាងបណ្ដើរ ហើយចុចទូរស័ព្ទបណ្ដើរ ខុសវិជ្ជាជីវៈក្នុងការបើកបរ ដែលអាចបង្កជាគ្រោះថ្នាក់បាន។ បន្ទាប់ពីមានការចែកចាយក្នុងបណ្ដាញសង្គម និងមានមតិរិះគន់ជាច្រើនផងនោះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឱ្យដឹងថា នាយកកំពង់ចម្លង សម្រេចបញ្ឈប់បុគ្គលិកនោះចោលហើយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កាលពីថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក អាន សំអន នាយកកំពង់ចម្លង បានប្រជុំសម្រេចបញ្ឈប់បុគ្គលិក ឈ្មោះ

    June 4, 2024
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងកម្លាំងមូលដ្ឋានស្រុកអង្គរបូរី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត ចុះឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងវត្ថុតាង(ករណីទទួលផលចោរកម្ម) ប្រព្រឹត្តត្រង់ចំនុចភូមិកន្ទុងព្រិច ឃុំស្លា ស្រុកសំរោង

    June 4, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ក្រុមអាជីវករដែលលក់ដូរនៅតំបន់ត្រីសេះសមុទ្របាញ់ទឹក មុខសាលាខេត្តចាស់បានលើកឡើងថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ការលក់ដូររបស់ពួកគាត់ដាច់ជាងមុខឆ្ងាយហើយបានធ្វើឱ្យជីវភាពមានភាពល្អប្រសើ។ អាជីវករទាំងនោះបានថ្លែងអំណរគុណដល់អភិបាលខេត្តកំពត ដែលបានសាងសង់រូបសំណាកត្រីសេះសមុទ្រនេះឡើង ធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយជួយដល់ជីវភាពរបស់ពួកគាត់។ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនឹងនោះ រូមសំណាកត្រីសេះសមុទ្របាញ់ទឹកនេះ ក៏បានជួយលើកកម្ពសសេដ្ឋកិច្ចខេត្ត ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលលក់ដូរ និងផ្តល់សេវកម្មផ្នែកទេសចរណ៍ផងដែរ។ ក្រុមអាជីវករដែលប្រកបរបរលក់ដូរនំចំណី និងអាហារផ្សេងៗនៅតំបន់រូបសំណាកត្រីសេះសមុទ្របាញ់ទឹកបានលើកឡើងថា ពីមុនការលក់ដូររបស់ពួកគាត់ពុំសូវដាច់ ហើយប្រាក់ចំណូលក៏បានតិចតួច តែក្រោយពេលដែលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលកសាងដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើឱ្យមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយការលក់ដូររបស់ពួកគាត់ក៏លក់ដាច់ជាងមុនមួយទ្វេជាពីរ។ ក្រុមអាជីវករបានបន្តថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនេះឡើង

    June 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមកដល់កម្ពុជាដើម្បីធ្វើទស្សនកិច្ចជាផ្លូវការព្រមទាំងជួបថ្នាក់ដឹកនាំស្ថាប័នមួយចំនួន៣ ហើយនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ ការទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនេះអាចចាត់ទុកជារឿងប្រវត្តិសាស្ត្រមួយផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ស្តីពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តម ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ឯកឧត្តម ឡាយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងដឹកនាំប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ

    June 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជាមក គិតមកដល់ម៉ោង​ ៥:០០​ព្រឹក​ ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០២៤នេះ មានសប្បុរសជនចំនួន ៩៩.៩៦៥​ នាក់បានមកបរិច្ចាគ​ ដោយទទួលបានថវិកាសរុបជាចំនួន​ ១.១៦៤.០៤៧ ដុល្លារអាម៉េរិក។ ការបរិច្ចាគថវិកានេះ ទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជនដែលជាថ្នាក់ដឹកនាំ, ភរិយាថ្នាក់ដឹកនាំ និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ យ៉ាងផុលផុស។ សូមជំរាបថា យុទ្ធនាការ

    June 4, 2024