- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្ដីបំភ្លឺបន្ថែម បន្ទាប់ពីមានមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់ និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធនិងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបបន្ថែមថា មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូល មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% =
June 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រោមបរិយាកាសដ៏អធិកអធម នៃពិធីកិច្ចបដិបត្តិសមាធិក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល ក្រសួងធម្មការ និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបដិបត្តិសមាធិមួយនៅទីធ្លាមុខវត្តឧណ្ណាលោម នាព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទបានចូលរួមធ្វើបុណ្យសន្សំកុសលខ្លួនឯងផង និងឧទ្ទិសមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ហើយក៏ជាការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូតវេទីប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានជាមួយនឹងសេចក្ដីអំណរព្រះគុណជាអនេកគ្មានថ្ងៃបំភ្លេចបានឡើយ។ ពិធីបដិបត្តិសមាធិបានចាប់ផ្តើមនៅម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានព្រះសង្ឃប្រមាណ ៥
June 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ក្រុមការងារផ្សព្វផ្សាយតាមបណ្តាញក្រសួងព័ត៌មានថា ក្រោយពេលសម្ដេចធិបតី ចេញបញ្ជា បានរយៈពេល៧ថ្ងៃ អាជ្ញាធរគ្រប់មូលដ្ឋាន បានឈានទៅគ្រប់គ្រងបានសណ្តាប់ធ្នាប់សង្គម ពោលគឺសកម្មភាពអុកឡុករបស់ក្មេងទំនើងបានឈានទៅស្ងប់ស្ងាត់។ អ្នកនាំពាក្យខាងលើ បានបន្ថែមថា លទ្ធផលនេះ គឺបន្ទាប់ពី កម្លាំងនគបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានចេញបង្ក្រាបក្រុមក្មេងទំនើងបានចំនួន៦៥ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២២៣នាក់។ លោកបានបន្ថែមថា សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការរយៈពេល៧ថ្ងៃមកនេះ
June 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ភាគខាងជើងប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល
June 1, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់ឃើញមានការចុះផ្សាយតាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពាក់ព័ន្ធនឹងការចុះផ្សាយដូចខាងលើនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ការចុះចាប់និងដកហូតទូរសព្ទខាងលើនេះជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនីមួយចំនួន។ អគរ សូមជម្រាបសាធារណជនជ្រាបថា
June 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសិល្បៈសម្បត្តិវប្បធម៌របស់កម្ពុជា ដែលបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ។ សូមបញ្ជាក់ផងដែរថា លោក ម៉ានី ផាកគីអាវ បានអញ្ជើញមកដល់កម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ ៕
May 31, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពត ក្នុងការពន្លឿន និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានាក្នុងខេត្តដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ក្នុងរយៈពេល១ខែកន្លងទៅនេះ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាណបណ្ណចល័ត ចុះដល់វិទ្យាល័យចំនួន៧ ដើម្បីបំពេញបែបបទ និងធ្វើអត្តសញ្ញាណបណ្ណជូនសិស្សគ្រប់អាយុបានប្រមាណជិត ៩០០នាក់។ លោកវរសេនីយ៍ឯក យី គា នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទៅ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីជំនាញការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះចល័តបំពេញបែបបទជូនសិស្សានុសិស្សបានចំនួន០៧វិទ្យាល័យ ក្នុងនោះរួមមាន៖ ១.វិទ្យាល័យចំនេះទូទៅបច្ចេកទេសនិងព្រះរាជសម្ភារ ២.វិទ្យាល័យវឌ្ឍនវិជ្ជា
May 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវក្តីរីករាយដែលលោកបានចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា
May 31, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC បានឱ្យដឹងថា កូនសត្វផ្សោតថ្មីមួយត្រូវបានគេប្រទះឃើញនៅព្រែកត្នោត ខេត្តកំពត ដែលជាកន្លែងក្រុមការងារចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ។ នេះជាការដែលមិននឹកស្មានដល់ ព្រោះកូនផ្សោតនេះ ជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំគឺជាពូជសត្វផ្សោតឈ្លៀច។ អង្គការអភិរក្សសមុទ្រកម្ពុជា បានបន្តថា នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញនៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើន ដែលក្រុមការងារបានឃើញក្នុងអំឡុងពេលចុះសិក្សា គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមកយ៉ាងសកម្មនោះទេ។ នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាម្តាយ) ក៏នៅជាមួយក្រុមនេះផងដែរ។ កូនផ្សោតនេះមានលក្ខណៈរូបរាងទាំងអស់របស់កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការបង្កាត់ត្រូវបានចងក្រងជាឯកសារកាលពីអតីតកាល (វាពិតជាកម្រណាស់) យើងមិនគិតថានេះជារឿងហ្នឹងទេ។ យើងកំពុងបន្តតាមដាន
May 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាការជ្រើសរើសពលទាហាន បានចេញសេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខណ្ឌឱ្យបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។ គណៈកម្មាការជ្រើសរើសពលទាហាន សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម មេបញ្ជាការកងឯកភាព នាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋាន ជ្រាបថា៖ ដើម្បីធានាដល់ដំណើរការជ្រើសរើសពលទាហានថ្មី អនុវត្តបានហ្មត់ចត់ល្អិតល្អន់ មានតម្លាភាព សុក្រឹត្យភាព ត្រឹមត្រូវតាមលក្ខខណ្ឌ និងលក្ខណសម្បត្តិដែលបានកំណត់។ សូម ឯកឧត្តម ជូនដំណឹង និង ចែកសំណុំលិខិតសុំចូលបម្រើកងយោធពលខេមរភូមិន្ទឱ្យបានដល់កងឯកភាពមូលដ្ឋាន ដើម្បីផ្តល់លទ្ធភាព ជូនដល់សាច់ញាតិបង្កើតរបស់យោធិន អតីតយុទ្ធជន និងគ្រួសារយោធិនពលី-ពិការ ដែលមានបំណង ចូលបម្រើកងយោធពលខេមរភូមិន្ទ ៕
May 31, 2024












