- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការប្រគល់រថយន្តចំនួន០២គ្រឿង ដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃស្នងការដ្ឋានដើម្បីប្រើប្រាស់សម្រាប់ចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុកក្នុងខេត្តបាត់ដំបង។ ក្នុងឱកាសនៃការប្រគល់ ទទួលនេះលោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការអនុញ្ញាតិពីឯកឧត្តម
June 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាស ព័ត៌មានស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ (មួយពាន់នាក់) ដើម្បីបំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ឱ្យបានជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ។ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារ(ដោយឥតគិតប្រាក់) និងដាក់ពាក្យ សុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តទាំង២៥ តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ១- ចែកពាក្យ
June 3, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌បានយកថវិកាចំនួន ១.៥០០លានរៀល ដែលរៃអង្គាសបានពីសប្បុរសជននានា តាមរយៈកម្មវិធីជិះកង់អង្គរលើកទី២ យកទៅប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣នៅខេត្តសៀមរាប។ ការយកថវិកាទៅប្រគល់អោយនេះធ្វើឡើងកាលពីថ្ងៃទី២ ខែមិថុនា បន្ទាប់ពីបានរៀបចំកម្មវិធីជិះកង់អង្គរលើកទី២ ចប់រួចរាល់កាលពីថ្ងៃទី១មិថុនា។ អ្នករៀបចំកម្មវិធីជិះកង់អង្គរលើកទី២ បានប្រាប់ក្រុមការងារផ្សព្វផ្សាយក្រសួងព័ត៌មានថា មានអ្នកមកចូលរួមជិះកង់ក្នុងកម្មវិធីនៅអង្គវត្តនេះប្រមាណជាង៧០០នាក់។ ឯកឧត្តមរដ្ឋមន្ដ្រី នៅពេលប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣ បានលើកឡើងថា ក្រុមគ្រូពេទ្យដែលបំពេញការងារនៅមន្ទីរពេទ្យគន្ធបុប្ផា គឺទទួលបាននូវការគោរពស្រលាញ់ពីប្រជាជនទាំងអស់គ្នា ហើយសប្បុរជន ដែលចូលរួមឧបត្ថម្ភ គឺជាវីរជននៃកុមារកម្ពុជា។
June 3, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ០០ និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិ៍ត្រពាំងគង បានធ្វើការល្បាតតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូ ៣៦-៣៧ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ក្រុមក្មេង ១០នាក់រួមមាន៖ ១. ឈ្មោះ ខេម ខាមរ៉ាត់ ភេទប្រុស
June 3, 2024 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងអប់រំ ណែនាំដល់កុមារ និងពលរដ្ឋ ដែលដើរសុំទានឬដើរលក់ដូរជាផ្កា វត្ថុអនុស្សាវរីយ៍ ប៉ះពាល់រំខានអ្នកទេសចរណ៍។ បើតាមមន្ត្រីឱ្យដឹងថា នេះការចុះណែនាំជំហានដំបូងពន្យល់ដល់ពលរដ្ឋបញ្ឈប់សកម្មភាពដើរសុំទានឬសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់អ្នកទេសចរណ៍ ក្នុងនោះរដ្ឋបាលខេត្ត មានមន្ទីរសង្គមកិច្ចឬក៏អង្គការម្លប់តាប៉ាងជាដើម នឹងជួយបន្ថែម ដើម្បីតម្រង់ទិសជួយបណ្តុះបណ្តាលឱ្យកុមារបានចូលសិក្សារៀនសូត្រ សម្រាប់កសាងជីវភាពរស់នៅពេលអនាគត៕ ប្រភព៖ លោក Huy Bunleng News
June 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេស នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះ តាមទ្រឹស្ដីតារាសាស្ត្រគឺហៅថា សមរាត្រី (Equinox) ដែលតែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា
June 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលជលផល បានប្រកាសថា រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប នឹងត្រូវបិទចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ នៅក្នុងអំឡុងពេលនោះ ដែននេសាទ ដែលហាមឃាត់រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ
June 3, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមតំបន់ទេសចរណ៍នានា នៅលើឧទ្យានជាតិព្រះមុនីវង្ស «បូកគោ » អ្នកទេសចរណ៍ជាតិអន្តរជាតិ អាចទៅទស្សនាចម្ការ «ស្រ្តបឺរី» ដែលតំបន់នេះបានកំពុងទាក់ទាញអ្នកទេចរណ៍ទៅទស្សនា។ ចម្ការស្រ្តបឺរីនេះ ត្រូវបានដាំដុះដោយជនជាតិកូរ៉េ ហើយចម្ការនេះមើលទៅគួរឲ្យទាក់ទាញទាំងបច្ចេកទេសដាំដុះនិងសម្ភារដាំ។ បើតាមលោក Chi Cho ហៅ តារា ជាជនជាតិកូរ៉េ ដែលជាអ្នកកាន់ផ្នែកទេសចរណ៍របស់ចម្ការស្រ្តបឺរី បាននិយាយថា ចម្ការស្រ្តបឺរីបានបង្កើតឡើងតាំងពីខែមេសា ឆ្នាំ២០២៣ គឺមកដល់ពេលនេះ មួយឆ្នាំតិចប៉ុណ្ណោះ។ លោកថាពាក់ព័ន្ធមូលហេតុ ដែលម្ចាស់ចម្ការរបស់លោកសម្រេចដាំស្រ្តបឺរីនៅលើភ្នំបូកគោនេះបន្ទាប់ពីបានសិក្សាជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាឃើញថាតំបន់លើភ្នំបូកគោមានអាកាសធាតុល្អ និងជាពិសេសទៅទៀតនោះតំបន់ភ្នំបូកគោជាតំបន់ទេសចរណ៍មួយដែលមានភាពទាក់ទាញផងដែរ។ លោកChi
June 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យជំនាញជួយព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងររបស់តារាកំប្លែងម្នាក់។ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ជួយព្យាបាលលោក ធន ឆាង ហៅនាយឆាង ជាតារាកំប្លែង អាយុ ២៣ឆ្នាំ ដែលមានអាការៈហត់ពិបាកដកដង្ហើម ព្រោះមានជំងឺរលាកសួតធ្ងន់ធ្ងរ។ ក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តពីសំណាក់ក្រុមគ្រូពេទ្យ
June 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន គឺតម្លៃនៅដដែល ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ មានន័យថា តម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀល មានន័យថា តម្លៃដដែល ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of
June 1, 2024












