- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបានបែបនេះ ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស និងលើកទិសដៅការងារបន្តរបស់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងនារសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក
June 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការអូឡាំពិក បានឱ្យដឹងថា លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានលើកឡើងថា “យើងរីករាយនៅពេលដែលក្រុមព្យាយាមលេងដោយប្រើឆន្ទៈ និងតាមការរៀបចំ ហើយយើងក៏សូមអរគុណទៅដល់អ្នកគាំទ្រ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា ទោះបីមេឃភ្លៀងខ្លាំងក៏ដោយ”។ ការលើកឡើងបែបនេះ ក្រោយកម្ពុជាឈ្នះម៉ុងហ្គោលី ២ទល់នឹង០ ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី០៧ ខែមិថុនា នាពហុកីឡដ្ឋានជាតិ។ នេះជាការប្រកួតផ្លូវការលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០២៤។ បន្ទាប់ពីជំនួបនៅរាជធានីភ្នំពេញ ក្រុមម៉ុងហ្គោលីនឹងធ្វើម្ចាស់ផ្ទះវិញម្ដងនៅថ្ងៃទី១១ ខែមិថុនា។ ២គ្រាប់ក្នុងជើងទី១នៅភ្នំពេញរកបានដោយ Yudai Ogawa និង សា ទី។ ក្រុមគោព្រៃខៀវក៏ទទួលបានជ័យជម្នះសាជាថ្មី
June 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ការពិចារណាលើការរៀបចំដាក់តំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត (Go-Park)ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA នៅរសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីថា តំបន់ឧទ្យានអង្គវត្ត និងដែន ជម្រកសត្វព្រៃ ភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផង។ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe
June 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្ថាននីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់ នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» នៃខេត្តសៀមរាប អាចធានាការបណ្តុះកូនឈើ បាន៣លានដើម ក្នុង១ឆ្នាំ ដែលនេះជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ដូចនេះ ក្នុងឱកាសចុះពិនិត្យទីតាំង និងបង្ហាញប្លង់សាងសង់ នាទីតាំងនៃគម្រោងសាសង់នៅតំបន់ភ្នំគូលែន នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤។
June 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៨ យាងចូល ៨៩ព្រះវស្សា។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម
June 7, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគជាន់ផ្ទាល់ដី ផ្នែកខាងលិចនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ។ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត បានឱ្យដឹងថា បង្កាន់ដៃនាគ និងជើងទម្រធ្វើអំពីថ្មភក់ប្រវែង២២ម៉ែត្រ នៅផ្នែកខាងលិច នៃជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាតដោយសារកត្តាអាយុកាល ទឹកភ្លៀងហូរច្រោះ បណ្ដាលឱ្យថ្មខឿនញែកចេញពីគ្នា និងធ្វើឱ្យទ្រេតខ្លាំងប្រឈមនឹងការដួលរលំ។ លោក សុភារិន្ទ បន្ថែមទៀតថា ដើម្បីជួសជុលបង្កាន់ដៃនាគ ជើងទម្រនាគ
June 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតប្រកាសឱ្យក្រុមសិល្បៈនានា ដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌។ ថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម ដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។ ក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្ត ដូចខាងក្រោម៖ -សូមក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។ -ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ
June 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគោលបំណងរបស់សម្តេច ចង់ឃើញនូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន
June 7, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ ដំបូងបំផុតនៅក្នុងអារម្មណ៍របស់យើងពេលឮឈ្មោះថា “ទន្លេសិប្បនិមិ្មត” យើងនឹងស្រមៃដល់ដងទន្លេដ៏វែងអន្លាយបត់បែនទៅតាមស្ថានភាពនៃភូមិសាស្រ្ត និងប្របទៅដោយភោគផលកសិកម្មមានពណ៌ខៀវស្រងាត់គ្រប់រដូវ ។ ប៉ុន្តែទន្លេសិប្បនិម្មិតនៅទីនេះមិនដូចយើងនឹកស្រមៃនោះឡើយ។ តែវាគឺជាអាង ឬកូនបឹងតូចច្រឡឹងមួយស្ថិតនៅក្នុងតំបន់បុរីប្រជុំជននៃខេត្តត្បូងឃ្មុំ។ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក គង់ ឈុនលី នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានឱ្យដឹងថា “ទន្លេសិប្បនិមិ្មត” មានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញដោយធម្មជាតិ។ ប៉ុន្តែបន្ទាប់ពីអាងតាវ៉ាន់ ត្រូវបានរដ្ឋបាលខេត្តអភិវឌ្ឍន៍ ទីនេះបានផ្លាស់ប្តូររូបរាងថ្មីហើយក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនដាក់ឈ្មោះថ្មីថា “ទន្លេសិប្បនិម្មិត”។ មូលហេតុដោយសារតែអាងតាវ៉ាន់ ដែលមានរាងដូចជាកូនបឹងមួយ បានក្លាយទៅជាមានរាងទ្រវែងបត់បែនប្រវែងជិតពីរគីឡូម៉ែត្រ។ ដោយហេតុនេះ ទើបអាងតាវ៉ាន់មានឈ្មោះរហូតដល់ទៅពីរ គឺមួយអាងតាវ៉ាន់ ដែលភាគច្រើនជាមនុស្សចាស់ដែលរស់នៅតំបន់នេះយូរមកហើយ និងទីពីរ ទន្លេសិប្បនិម្មិត
June 7, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានចាប់ផ្តើមហើយ ដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ បន្តទៅមន្ទីរពេទ្យជ័យ វរ្ម័នទី៧ ខេត្តសៀមរាប។ លោក ទីវ តារារិទ្ធិ បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពក្នុងការចាប់ផ្តើម ដំណើរជិះកង់ពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការ ការព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅក្នុងខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣។ ក្នុងនាមជាអ្នកស្រឡាញ់ការជិះកង់តាំងពី ឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា លោក ទីវ តារារិទ្ធិ
June 6, 2024












