- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦១៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៩០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦១៦នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ទាំង៥៤៦នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានឈ្មោះ អិន វី ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមអ្នកពាក់ព័ន្ធជាមួយបុរសខាងលើ ប្រញាប់ទៅធ្វើតេស្តរកមេរោគ៕
April 25, 2021 - កូវីដ-១៩
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦១៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៩០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦១៦នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះអ្នករាជធានីភ្នំពេញ រកឃើញឆ្លងថ្មីចំនួន ៥៤៦នាក់ មានជនជាតិខ្មែរ ៥៤៥នាក់ (ស្ត្រី ៣៤៥នាក់ និងបុរស ២០០នាក់) និងជនជាតិចិន ០១នាក់ ជាបុរស៕
April 25, 2021 - កូវីដ-១៩
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីស្លាប់ជនជាតិខ្មែរចំនួន០៣នាក់ ដែលមានស្ត្រីអាយុ៧៩ឆ្នាំ, បុរសអាយុ៥៧ឆ្នាំ និងស្ត្រីអាយុ៥៦ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៧៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ គ្រូពេទ្យពិនិត្យឃើញថា បានស្លាប់បាត់បង់ជីវិតមុនចូលមកដល់មន្ទីរពពេទ្យ ហើយសពទាំង២ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ ទទួលលទ្ធផលមានវិជ្ជមានជំងឺកូវីដ១៩។ ចំណែកឯស្ត្រីជនជាតិខ្មែរ អាយុ៦៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅផ្ទះរបស់គាត់លើអ្នកមានផ្ទុកវីរុសកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖
April 25, 2021 - កូវីដ-១៩
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦១៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៩០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦១៦នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 25, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានសម្រេចធ្វើការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានជាធរមាន។
April 25, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចធ្វើការកំណត់ទីតាំង “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ១០៨/២១ សសរ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖ ១- បរិវេណទីតាំងបុរីដួងច័ន្ទទាំងមូល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២- ជុំវិញអគារស្នាក់នៅម៉ាវងស្សា ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប៉ែកខាងត្បូង ចាប់ពីចំណុចផ្លូវវត្តស្រះត្រាច កែងផ្លូវខាងត្បូងកាស៊ីណូ Golden Planet ដល់ផ្លូវទំនប់ក៥ និងប៉ែកខាងជើងចាប់ពីកែងផ្លូវវត្តស្រះត្រាចំណុចប្រសព្វរវាងភូមិសាមគ្គីមានជ័យ
April 25, 2021 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា អ្នកល្មេីសបម្រាម បានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ជាលទ្ធផលរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ ៣នាក់ និងខេត្តព្រះសីហនុ ១នាក់។ អ្នកទាំង៤នាក់នេះ មន្ត្រីនគរបាលយុត្តិធម៌ស្រុកកំពុងតែបន្តនិតិវិធីពិន័យអន្តរការណ៍តាមវិធានការរដ្ឋបាលហើយ។ ជាសំណូមពររបស់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ស្នើសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើង ជាពិសេស អ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម សូមជំរាបប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ។ សូមបងប្អូននៅមូលដ្ឋានចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរអំពីជនសង្ស័យដែលធ្វើការចល័តទីមកពីកន្លែងផ្សេងៗ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល
April 25, 2021 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ប៉ែន លឹម អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លើរថយន្តរបស់ខ្លួនម៉ាក Highlander ពណ៌ស និងបានប្រើប្រាស់សម្តីមិនសមរម្យនៅលើបណ្តាញសង្គមហ្វេសបុក នៅវេលាម៉ោង ៤:០០រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការកោះហៅដើម្បីចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច ។ បុរសម្នាក់នេះក៏បានទទួលស្គាល់នូវកំហុស នេះ និងបានដោះស្លាកលេខមិនត្រឹមត្រូវនេះចេញ ដោយបានធ្វើកិច្ចសន្យា និងសុំទោសជាសារណ:ចំពោះការពាក់ស្លាកលេខមិនត្រឹមត្រូវនេះ ហើយក៏បានធ្វើការថតជាវិដេអូសុំទោសជាសាធារណ: ចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅលើបណ្តាញសង្គម ដោយមូលហេតុសុខភាពលើសឈាមផង ស្លាប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង ក្រោយពីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា
April 24, 2021 - កូវីដ-១៩
មុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីជនជាតិខ្មែរចំនួន ១០នាក់ បានបាត់បង់ជីវីត ដោយសារតែជំងឺកូវីដ១៩។ ក្រសួងបានប្រកាសថានៅថ្ងៃទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ១០នាក់ ស្រ្តីអាយុ ៦៣ឆ្នាំ អាយុ ៦៧ឆ្នាំ អាយុ ៧១ឆ្នាំ អាយុ ៣២ឆ្នាំ និងបុរស អាយុ ៧៧ឆ្នាំ អាយុ ៣៤ឆ្នាំ អាយុ ៦៤ឆ្នាំ អាយុ ២៤ឆ្នាំ អាយុ ៤២ឆ្នាំ អាយុ ៥៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ សូមប្រិយមិត្តអានសេចក្តីប្រកាសលំអិតរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖
April 24, 2021 - កូវីដ-១៩
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥១១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥១១នាក់នោះ គឺមាន ០២នាក់ជាករណីនាំចូល និង ៥០៩នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៣១៨នាក់ មានជនជាតិខ្មែរ ៣០៨នាក់ (ស្ត្រី ១៧៦នាក់ និងបុរស ១៣២នាក់) ជនជាតិចិន ចំនួន០៨នាក់ ជាបុរស និងជនជាតិជប៉ុន ចំនួន០២នាក់ បុរស០១នាក់ ស្ត្រី០១នាក់
April 24, 2021









