Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ​ ៖​ ជនជាតិថៃចំនួន៧នាក់​ មកស្រុកខ្មែរ​គ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ​ lN១៩៦០.០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា​ ៖​ កម្លាំងចម្រុះក្នុងនោះមាន កម្លាំងនគបាលប៉ុស្ដិ៍សង្កែ បានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ​ និងកម្លាំងយោធាវរៈ​៥១១​ បានចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃចំនួន៧នាក់​ ក្នុងនោះមានស្រី២នាក់​ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ។​ កម្លាំងចម្រុះបានប្រាប់ឲ្យដឹងបន្តទៀតថា​ ៖​ ជនជាតិថៃទាំង៧នាក់​ ក្រោយពីសមត្ថកិច្ចសួរនាំ​ ពួកគាត់បានប្រាប់ឲ្យដឹងថា​

    April 27, 2021
  • ព័ត៌មានជាតិ

    យោងតាមប្រភពព័ត៌មានពី មន្ទីរព័ត៌មាន ខេត្តព្រៃវែង បានឲ្យដឹងថា លោក អ៊ុត សុភាព ប្រធានសាខាការពារអ្នកប្រើប្រាស់ការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រោយពីមន្ត្រីជំនាញទទួលបានព័ត៌មាននៃការស៊ើបអង្កេតនៅតាមតូបលក់អាល់កុលក្លែងក្លាយមក វេលាម៉ោង ៤ មន្ត្រីជំនាញក៏បានសហការជាមួយអាជ្ញាធរដែនដី ជាពិសេសព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានចុះទៅបង្ក្រាបកន្លែងលក់និងចែកចាយអាល់កុលក្លែងក្លាយ ១កន្លែង មានទីតាំងនៅផ្ទះសំណាក់ណាវី ស្ថិតនៅភូមិ ៥ សង្កាត់កំពុងលាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញមានអាល់កុលដែលជាមេតាណុល ចំនួន ១២ កាន និង១៦៣ ដប ស្មើនឹង ៤៥០,៥លីត្រ។ ប្រភព៖ មន្ទីរព័ត៌មាន

    April 27, 2021
  • ព័ត៌មានជាតិ

    គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានកើនដល់ចំនួន ១.២៩៥.៩៧៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។ របាយការណ៍ បញ្ជាក់ថា ក្រសួង សុខាភិបាល ចាក់វ៉ាក់សាំងបានចំនួន១.០០១.៤៣០នាក់ ចំណែកក្រសួងការពារជាតិ ចាក់បានចំនួន ២៩៤.៥៤៣នាក់ ហើយអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ មានមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស មន្ត្រីការទូត អង្គការអន្តរជាតិ ជាដើម។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល មានផែន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស ដោយគិតចាប់ពីពេលនេះទៅ គឺត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូស

    April 27, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងរយៈពេល ៥១ថ្ងៃ ក្រុមការងារយើងបានរួមគ្នា រៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន ៥ ( the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ ៤.៣០០គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។ ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

    April 27, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា បានឲ្យដឹងថា ជ្រលងសម្ពាធតាបឥណ្ឌាកាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសដៅជាបណ្តើរៗមកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា ខាងមុខ។ ផ្អែកលើស្ថានភាពវិវត្តនៃអាកាសធាតុនេះ ធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ – នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្តនៃភាគខាតត្បូង និងភាគពាយ័ព្យមានភ្លៀងមានកម្រិតបរិតមាណទឹកភ្លៀងច្រើន។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា

    April 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មនុស្សចំនួន១៤នាក់ ជួបជុំលេងល្បែងស៊ីសង និងផឹកស៉ី ល្មើសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែង ផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល នៅចំណុចផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតសេ្តកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ

    April 26, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល លេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយសម្រេចបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ០៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សេចក្តីសម្រេចថ្មីនេះបានបញ្ជាក់ថា៖ «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»។ ប្រការ២៖ ភូមិសាស្រ្តដែលត្រូវបានបិទ ត្រូវបានបែងចែកជា «តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម

    April 26, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៨០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៧៧នាក់ផងដែរ ខណៈអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ១ម៉ឺន ៥នាក់ ជាចំនួនមិនធ្លាប់មានពីមុនមក។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៨០នាក់នោះ គឺមាន០១នាក់ជា ពលករធ្វើដំណើរមកពីប្រទេសថៃ និង៥៧៩ នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះរាជធានីភ្នំពេញ មានអ្នកឆ្លងថ្មីចំនួន ៣៣៧នាក់ ជនជាតិខ្មែរ ៣៣២នាក់ (ស្ត្រី១៩៦នាក់ និងបុរស១៣៦នាក់) ជនជាតិចិន ០១នាក់ជាបុរស និងជនជាតិវៀតណាម

    April 26, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៨០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៧៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៨០នាក់នោះ គឺមាន០១នាក់ជា ពលករធ្វើដំណើរមកពីប្រទេសថៃ និង៥៧៩ នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 26, 2021
  • បច្ចេកវិទ្យា

    សម្រាប់ត្រកូល A ស៊េរីរបស់ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO មានសន្ទុះប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតាពីសំណាក់អ្នកប្រើប្រាស់ ពិសេសគឺអ្នកគាំទ្រប៊្រេនម៉ាក OPPO ផ្ទាល់តែម្តង។ បើនិយាយពីត្រកូល A លោកអ្នកបានដឹងរួចមកហើយថា វាជាស្មាតហ្វូនវៃឆ្លាតទាន់ជំនាន់ ដែលស្ថិតក្នុងកម្រិតថវិកាដែលមានតម្លៃសមរម្យ និងជាតម្រូវការដ៏ចំបាច់ក្នុងការជួយសម្រួលដល់ការងារ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ហេតុនេះហើយ ថ្មីៗនេះ OPPO ក៏បានបង្ហាញនូវវត្តមានម៉ូដែលថ្មីមួយទៀតដែលទើបចេញក្តៅៗគឺ OPPO A54 ជាមួយនឹងតម្លៃដាក់លក់នៅលើទីផ្សារត្រឹមតែ $189 តែប៉ុណ្ណោះ។ តោះដើម្បីកុំឲ្យខាតពេលយូរមកដឹងពីលក្ខណៈពិសេសខាងក្រោមនេះសិន មុននឹងសម្រេចចិត្តទិញ OPPO A54៖ ចំណុចខ្លាំងទី1 ទំហំថ្មធំ 5000mAh: OPPO A54 សាកថ្មម្តងអាចប្រើប្រាស់ធម្មតាបានរហូតដល់ទៅ

    April 26, 2021