- Khmernote Media
- ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចុះអង្កេត និងយកគំរូផលិតផលអាល់កុលពីអ្នកលក់រាយ និងអ្នកប្រើប្រាស់ ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក បានចំនួន ១១គំរូ ដើម្បីយកមកធ្វើតេស្តគុណភាព។ ក្រោយការធ្វើតេស្តរួច មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងរឹបអូសអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ៦៣០លីត្រ មករក្សាទុកដេីម្បីអនុវត្តនីតិវិធីបន្ត ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង
April 28, 2021 - កូវីដ-១៩
វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។ គួរបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់
April 28, 2021 - ព័ត៌មានជាតិ
ក្រុងសៀមរាប៖ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យជាអ្នករើសអេតចាយចំនួន ០៣នាក់ បែកគំនិតលួចកាត់បណ្តាញខ្សែភ្លើងរបស់មន្រ្តីអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានជាក់ស្តែង។ លោកវរសេនីយ៍ទោ ដា ចំរើន បានដឹកនាំកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក រួមទាំងកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីលួចកាត់ខ្សែភ្លើងដែលជនសង្ស័យបានធ្វើសកម្មភាពកាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ ៤៨ឆ្នាំ
April 28, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅហាងកាហ្វេ រុក្ខា (ជិតស្ដុបដេអិន) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៩៣ ផ្លូវលេខ ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅហូបកាហ្វេ លេងអុកនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
April 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គូសង្សារបុរសស្រីពីរនាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងទំពន់ទី២ ឃាត់ខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីផឹកស៊ីស្រវឹងកើតភ្លើងប្រចណ្ឌឈ្លោះប្រកែកគ្នាតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១៖០៥នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ត្រង់ចំណុចក្បែរគ្លីនិកឯកជន បញ្ញាសក្តិ តាមផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យមួយរូបបានរៀបរាប់ ឲ្យអ្នកយកព័ត៌មានខ្មែរណូត យើងដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានកំពុងតែធ្វើការអនុវត្តន៍ វិធានការបិទខ្ទប់នៅគោលដៅបិទខ្ទប់ក្បែរកន្លែងកើតហេតុ និងមានកម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ៣ទៅ៤នាក់បាន ចូលរួមសហការផងដែរ។ លុះដល់វេលា កើតហេតុសមត្ថកិច្ចក៏បានលឺសំឡេងស្រែកឡូឡានៅចំណុច កើតហេតុ ពេលនោះក៏ឃើញមានបុរសម្នាក់ និងស្ត្រីម្នាក់ដែលមានសភាពស្រវឹងជោកជាំ បានកំពុងឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក
April 28, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ ឈ្មោះ សុខ គឹមសឿន អាយុ៤៦ឆ្នាំ រស់នៅភូមិរកាំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបាត់បង់ជីវិត នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១ និង១៨នាទី នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ។ តាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថា អ្នកជំងឺ សុខ គឹមសឿន បានស្លាប់ ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖
April 28, 2021 - ព័ត៌មានជាតិ
មុននេះបន្តិចសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ឲ្យដឹងពីសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ពដោយមានសម្លេងហាក់ដូចជាហត់ខ្លាំង។ សម្តេចបានមានប្រសាសន៍ថា៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។ មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះឡើយ៕
April 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌកំបូល និងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមនុស្ស២២នាក់ ដោយល្មើសទៅនឹងវិធានក្រសួងសុខាភិបាល ប្រមូលផ្តុំជួបជុំគ្នា ផឹកស៊ី ឡូឡា និងលេងល្បែងដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែមានកំណើនខ្ពស់ជាក្តីបារម្ភ នៅឡើយនោះទេ។ ការចាប់ឃាត់ខ្លួនមនុស្ស២២នាក់ គឺជាការចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទន្ទឹមដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ និងបន្ត៧ថ្ងៃទៀត ដើម្បីរឹតត្បិតចំពោះការធ្វើដំណើរ ការប្រមូលផ្តុំជួបជុំគ្នា ក្នុងការកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ។ តាមសេចក្តីរាយការណ៍ពីនគរបាលខណ្ឌចំជ្រោយចង្វារឱ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែមេសា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចេញល្បាតក្នុងភូមិសាស្រ្ត ដើម្បីពង្រឹងសន្តិសុខ នៅក្នុងមូលដ្ឋាន
April 28, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និងអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង ៉៉តំបន់លឿង” នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជ្រាបថា លោក លោកស្រី អាចស្នើសុំ “ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត” តាមកម្មវិធី https://https://transportationpass.mlvt.gov.kh/ ។ លោក លោកស្រី នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថត ក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានត្រឹមត្រូវ។ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ លោក លោកស្រី ត្រូវយកតាមខ្លួននូវ៖
April 28, 2021 - ព័ត៌មានជាតិ
ពិតជាគួរឲ្យសរសើរណាស់នូវទឹកចិត្តរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលជាសេដ្ឋី កសិកម្មដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានចែកសាច់ជ្រូកដល់ប្រជាពលរដ្ឋជាប់បំរាមបិទខ្ទប់ដែលកំពុងខ្វះខាតស្បៀង ដោយលោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះនៅក្នុងហ្វេសប៊ុកថា៖ “នេះគឺជាសកម្មភាពរបស់ខ្ញុំជាបន្តបន្ទាប់ក្នុងការ ចូលរួមចំណែកជាមួយនិងសប្បុរសជន ដេីម្បីជួយសម្រាលបន្ទុកអាជ្ញាធររាជធានីភ្នំពេញផង កន្លងមកបានចែករំលែកសាច់ជ្រូកជូនអោយទៅដល់ដៃ ប្រជាពលរដ្ឋដែលកំពុងតែជាបំរាមហេីយពួកគាត់កំពុងតែជួបការលំបាកខ្វះខាតស្បៀងអាហារ ។”
April 28, 2021









