- Khmernote Media
- កូវីដ-១៩
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ ដូចមានរាយនាម ក្នុងលិខិតជូនដំណឹង។ បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្ត-សៀមរាប កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥រូបខាងលើ។ ជាលទ្ធផលការសន្និដ្ឋានបឋមនៃករណីទាំង១៥នេះ គឺមាន១៣ករណី ជាការឆ្លងមកពីក្រៅខេត្ត និង២ករណីជាការឆ្លងក្នុងសហគមន៍ក្នុងខេត្តសៀមរាប។ លើសពីនេះ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាមលទ្ធផលនៃការស្រាវជ្រាវនឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជូននាពេលខាងមុខ។ រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ
April 30, 2021 - កូវីដ-១៩
យោងតាមលិខិតរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ទាក់ទងទៅនឹងទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនឹងរៀបចំឡើងដោយក្រុមគ្រូពេទ្យយោធា នៃកងយុទ្ធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ អាស្រ័យដូចនេះចំពោះអ្នករស់នៅក្នុងតំបន់ក្រហម សូមអានតារាងខាងក្រោមនេះដើម្បីធ្វើការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ទាំងអស់គ្នា៕
April 29, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការប្រកាសកំណត់ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា “តំបន់លឿងទុំ” និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា “តំបន់ក្រហម” ក្នុងគោលបំណណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖
April 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះត្រួតពិនិត្យ ព្រមទាំងធ្វើការណែនាំនិងបែងចែកការងារដល់កងកម្លាំង តាមគោលដៅជាពិសេស គឺកម្លាំងអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមានភារកិច្ចទទួលខុសត្រូវល្បាតក្នុងតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង ក្នុងភូមិសាស្ត្រចំនួន ០៥ខណ្ឌ គឺខណ្ឌទួលគោក ពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌសែនសុខ ដើម្បីអនុវត្តផែនការផ្អែកតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ
April 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការពិន័យអន្តរការណ៍ចំពោះបុគ្គលចំនួន០៣នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។ យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០
April 29, 2021 - កូវីដ-១៩
នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីជនជាតិខ្មែរ ចំនួន០៣នាក់ ដែលមានស្ត្រីអាយុ ២៣ឆ្នាំ, ស្ត្រីអាយុ៤៦ឆ្នាំ និងបុរសអាយុ ៦៤ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។ សូមអានលិខិតខាងក្រោម៖
April 29, 2021 - កូវីដ-១៩
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៨០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២៨៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៨៨០នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN» ដែលជាការបើកផ្លូវឱ្យឱសថនេះអាចចរាចរលើទីផ្សារក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះផងដែរ ក្រសួងសុខាភិបាលបានទទួលអំណោយជាឱសថបុរាណចិន «Lianhua Qingwen Capsules” ចំនួន 88,000ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភីបបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួល យ៉ាងសកម្មរបស់ស្ថានទូតភាគីមិត្តចិន ប្រចាំនៅកម្ពុជា។ យោងតាមការបញ្ជាក់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
April 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅមន្ទីរពេទ្យ សង់ត្រាល់ (CENTRAL Hospital) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៨២ A, ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានពិនិត្យផ្ទៃពោះនៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
April 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយសម្រេច បិទខ្ទប់តំបន់មួយចំនួន នៅមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារមានជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន០១នាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ គឺឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានជំងឺខូចតម្រងនោមជាង២ឆ្នាំ ហើយគាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៦
April 29, 2021









