- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញ យើងបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ទៀត ជាបុរស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានជំងឺខូចតម្រងនោមជាង២ឆ្នាំមកហើយ ហើយគាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ លោក ក្រុស សារ៉ាត់ បានឲ្យដឹងទៀតថា អ្នកជំងឺរូបនេះ បានធ្វើដំណើរពីលំនៅដ្ឋានរបស់ខ្លួន ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាំងពីយប់ថ្ងៃទី២៦ ខែមេសា
April 29, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរខេត្តកំពង់ធំ បានឲ្យដឹងថា អាជ្ញាធរខេត្ត បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស(Rapid Test) ចំនួន ១០៤នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងស្រុកស្ទោង។ ហើយនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅក្នុងស្រុកស្ទោង ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន និងអ្នកចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង
April 29, 2021 - សង្គម
ខណៈបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបរបររកស៊ី និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ មិនថាតែប្រជាពលរដ្ឋសាមញ្ញានោះទេ ដែលរងផងប៉ះពាល់ សូម្បីតែព្រះសង្ឃនៅតាមវត្តអារាម ក៏រងការប៉ះពាល់ដូចគ្នា។ ជាក់ស្តែងថ្មីៗនេះ ព្រះសង្ឃមួយអង្គបានបង្ហោះថ្លែងអំណគុណដល់ប្រជាពលរដ្ឋ ដែលបានស្បៀងអាហារមកប្រគេនព្យួរទុកនៅខ្លោងទ្វារវត្ត។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ព្រះញាណចរណមុនី វត្តសន្សំកុសល បានឲ្យដឹងថា “អរគុណណាស់ញោមអ្នកបឹងទំពន់អាត្មាអេីយ ដែលបានយកម្ហូប បន្លែ មកព្យូរទុកអោយនៅខ្លោងទ្វារ ទង្វើទាំងនេះហើយដែលចងចិត្តអាត្មាជាប់ មិនជ្រេីសរេីសជម្រកផ្សេង ♥️ស្រលាញ់ពេញបេះដូង♥️ ស្គាល់កម្លាំងសេះក្នុងដំណេីរផ្លូវ ស្គាល់មិត្តសត្រូវក្នុងគ្រាអាសន្ន 😍😍😍😍🙏🙏🙏♥️♥️♥️♥️”៕
April 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាល្ងាច ថ្ងៃទី២៨ ខែមេសា ជំនួយឥតសំណងជំហានទី ៣ របស់ភាគីចិនជូនចំពោះភាគីកម្ពុជាជាវ៉ាក់សាំងកូវីដចំនួន ៤០ ម៉ឺនដូសបានមកដល់រាជធានីភ្នំពេញតាមរយៈជើងហោះហើរស៊ីវិល។ នេះជាជំនួយឥតសំណងរបស់ចិនជាវ៉ាក់សាំងជំហានទី ៣ បន្ទាប់ពីជំហានទី ១ ចំនួន ៦០ ម៉ឺនដូស និងជំហានទី២ ចំនួន ៧០ ម៉ឺនដូស។ ចិននិងកម្ពុជាជាបងប្អូនល្អប្រៀបដូចដៃនិងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាលនិងប្រជាជនចិនតែងឈរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។ បច្ចុប្បន្ន ក្រោមស្ថានភាពដ៏តឹងតែងនៃជំងឺវីរុសកូវីដ-១៩ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយជាមួយភាគីកម្ពុជា។ ម៉្យាងវិញទៀតភាគីចិនបានប្រគល់ជំនួយ និងវ៉ាក់សាំងតាមការបញ្ជាទិញយ៉ាងទាន់ពេលវេលាជូនដល់ភាគីកម្ពុជា មួយវិញទៀតក៏បានជួយភាគីកម្ពុជាលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩។ មន្ទីរពិសោធន៍តេស្តសំណាកក្នុងខេត្តព្រះសីហនុ
April 29, 2021 - កូវីដ-១៩
ខេត្តកំពង់ធំ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទបណ្ដោះអាសន្នផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយរដ្ឋបាលខេត្ត សូមជម្រាបដំណឹងដល់សាធារណជន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បុរស ០១នាក់ ឈ្មោះ គឹមសាន អាយុ ៤៧ឆ្នាំ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុងស្ទោង ត្រូវបានខេត្តសៀមរាបផ្ដល់ព័ត៌មានមកថាវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធនិងយកសំណាកធ្វើតេស្តរហ័ស ចំនួន១០៤នាក់ ដោយរកឃើញវិជ្ជមានចំនួន១៣នាក់ ស្រី០៣ ក្នុងនោះមានម្នាក់ ឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង។ ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩
April 29, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្ងៃនេះ មិនទាន់ថមថយនៅឡើយទេ ខេត្តព្រៃវែងយើងបានយកសំណាក អ្នកដែលលួចធើ្វដំណើរពីរាជធានីភ្នំពេញមកស្រុកកំចាយមារ ជាលទ្ធផលរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ២នាក់៖ ១. ទៀង សុខុម បានយកសំណាកទៅពិនិត្យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ( យកលើកទី២ ) លទ្ធផលវិជ្ជមានកូវីដ-១៩ ២. អៀង ឃុន បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១
April 29, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤នាក់នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោករួមមាន ១-ឈ្មោះ រស់ ស្រៀង ភេទស្រី អាយុ៥២ឆ្នាំ, ២-ឈ្មោះះ សួន គឹមហួយ ភេទស្រី អាយុ២៩ឆ្នាំ, ៣-ឈ្មោះ សើរ គីមឆេង ភេទស្រី អាយុ១២ឆ្នាំ និង៤-ឈ្មោះ ធី អាលីស្សា ភេទស្រី អាយុ២ខែ។ អ្នកទាំង៤នាក់ ជាអ្នកពាក់ព័ន្ធនឹងឈ្មោះ ឌឹម សុឃឿន ដែលត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ សូមអានព័ត៌មានលំអិតខាងក្រោម៖
April 29, 2021 - កូវីដ-១៩
នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីជនជាតិខ្មែរ ចំនួន០៦នាក់ ដែលមានស្ត្រីអាយុ ៦៨ឆ្នាំ, ស្ត្រីអាយុ៥១ឆ្នាំ, បុរសអាយុ៣៧ឆ្នាំ, បុរសអាយុ៦១ឆ្នាំ, បុរសអាយុ៨០ឆ្នាំ និងបុរសអាយុ ៩៣ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។ សូមអានលិខិតខាងក្រោម៖
April 28, 2021 - កូវីដ-១៩
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៩៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៩៨នាក់នោះ គឺ មាន១នាក់ជា ពលករធ្វើដំណើរមកពីប្រទេសថៃ និង៦៩៧នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 28, 2021 - ព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញចេញគោលការណ៍ណែនាំពាក់ព័ន្ធសកម្មភាពមុខរបរ អាជីវកម្ម (អាហារ-ភេសជ្ជៈ) ក្នុងតំបន់លឿង
យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញពីគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” និង “តំបន់លឿងទុំ” នៃភូមិសាស្ត្ររាជធានីភ្នំពេញ។ ដោយ “តំបន់លឿងទុំ” សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការលក់ដូរជាលក្ខណៈវេចខ្ចប់។ សម្រាប់ “តំបន់លឿង” គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក៏ត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់ដាច់ខាត មិនត្រូវទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ ដោយត្រូវអនុវត្តរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ហើយត្រូវអនុវត្តវិធានការសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍
April 28, 2021









