- Khmernote Media
- ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ ប្តីរកឃើញឆ្លងកូវីដ១៩ ប្រពន្ធយកទៅចត្តាឡីស័កមិនព្រមជេសមត្ថកិច្ចខ្លាំងៗតែពួកគាត់ព្យាយាមពន្យល់ទើបព្រមទៅ ។អាជ្ញាធរនិងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាស្ត្រីរឹងរូសមិនព្រមទៅធ្វើចត្តាឡីស័កនោះមានឈ្មោះ លាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ២៩ឆ្នាំ មានវិជ្ជមានកូវីដ១៩ និងកូនឈ្មោះហង្ស កន្និកា អាយុ១ឆ្នាំ១ខែពួកគេមានលំនៅបូរីហ្គូដឡាក់ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍នេះកើតឡើង កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ យោងតាមប្រភពព័ត៌មានពី អាជ្ញាធរនិងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា៖ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានជម្លោះមួយកើតឡើងនៅផ្ទះរបស់ លាង យុភីន ពេលដែលគ្រូពេទ្យយកសំណាកប្តីទៅពិនិត្យឃើញមានកើតវិជ្ជមានកូវីដ១៩ គេបានយកប្រពន្ធទៅចត្តាឡីស័កស្រាប់តែស្ត្រីឈ្មោះ
April 30, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលបានឲ្យដឹងថា បបុរសជនជាតិចិនម្នាក់ អាយុ៤១ឆ្នាំ រស់នៅ ANDA Hotel ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារតែវិបត្តផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ៕
April 30, 2021 - កូវីដ-១៩
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៦១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៦៦នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧៦១នាក់ ក្នុងនោះមាន១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា និង ៧៦០នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 30, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ វរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងបានប្រតិបតិ្ដការបង្រ្កាប និងឃាត់មនុស្ស ៨នាក់ មិនគោរពវិធានការដ្ឋបាល បំពានវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩ ដោយនាំគ្នាប្រមូលផ្ដុំលេងល្បែង( អាប៉ោង ) នៅក្នុងដីចំការស្វាយខាងលិច ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ដីចំការស្វាយខាងលេីជាកម្មសិទ្ធិរបស់ឈ្មោះ ចឹក ទ្រី ប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋាន នៅរាជធានី ភ្នំពេញ ( តាមការបញ្ជាក់
April 30, 2021 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះអាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹង ជាថ្មីឡើងវិញ។ ការបិទខ្ទប់ការចេញចូលជាបណ្ដោះអាសន្នក្នុងបរិវេណផ្សារកន្រ្តកនេះ បន្ទាប់រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១៥នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់បានចេញចូលផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ
April 30, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិនទាំង០២នាក់នេះផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង០២នាក់នេះ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង៕
April 30, 2021 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការប្រកាសកំណត់ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា “តំបន់លឿងទុំ” និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា “តំបន់ក្រហម” ក្នុងគោលបំណណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញផែនទី ទីតាំងភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
April 30, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រដ្ឋបាលខេត្តសម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី៕
April 30, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ បានបញ្ជាក់កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា មានករណីលោកយាយម្នាក់បានឆ្លងជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ ឲ្យដឹងទៀតថា លោកយាយរូបនោះមានឈ្មោះ ង៉ែត ណាង អាយុ៧១ឆ្នាំ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ហើយលោកយាយបានឆ្លងជំងឺកូវីដ-១៩ ពីកូនប្រុសរបស់គាត់មកពីភ្នំពេញ (រត់ម៉ូតូកង់បី) លោកយាយត្រូវបានយកសំណាកលើកទី៣ ទើបឃើញវិជ្ជមានកូវីដ-១៩៕
April 30, 2021 - សិល្បៈ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath បានឲ្យដឹងថា តារាកំប្លែងដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសថៃ គឺលោក Kom Chauncheun បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាកំប្លែង Kom Chauncheun បានបាត់បង់ជីវិតនៅវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ បន្ទាប់ពីសន្លប់បាត់ស្មារតីអស់ពេលជាយូរ។ កាលពីមួយរយៈមុន លោក Kom Chauncheun បានឆ្លងជំងឺកូវីដ១៩ ហើយមេរោគបានចូលទៅក្នុងសួត ធ្វើឲ្យរលាកសួតធ្ងន់ធ្ងររហូតតម្រូវឲ្យប្រើប្រាស់ម៉ាស៊ីនជំនួយអុកស៊ីហ្សែន មិនត្រឹមតែប៉ុណ្ណោះលោកក៏មានជំងឺខ្សោយតម្រងនោមថែមទៀត ហើយលោកបានផ្លាស់ប្តូរពីមន្ទីរពេទ្យ Vibharam Hospital ទៅព្យាបាលនៅមន្ទីរពេទ្យ Ramathibodi Hospital Chakri Naruebodin
April 30, 2021









