- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៣០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៦៩នាក់ផងដែរ។ ទន្ទឹមនឹងនោះផងដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីជនជាតិខ្មែរ ចំនួន ០៦នាក់បន្ថែមទៀត បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះមានអ្នកភ្នំពេញ ០៥នាក់ និងខេត្តព្រះសីហនុ ០១នាក់៕
May 2, 2021 - កូវីដ-១៩
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៣០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៦៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧៣០នាក់ ក្នុងនោះមាន២នាក់ ជាអ្នកដំណើរចូលមកប្រទេសកម្ពុជា និង ៧២៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
May 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅ “តំបន់លឿងទុំ” និង “តំបន់លឿង” អាចធ្វើដំណើរទៅទិញគ្រឿង បរិភោគ និង អាចលក់ដូរតាមមធ្យោបាយដឹកជញ្ជូនចល័ត ឬ លក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ (បី) ទៀបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាក អាជីវកម្ម នៅម៉ោង ២០ (ម្ភៃ) ជាកំហិត ។ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញ ដែលជា តម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង “តំបន់លឿងទុំ” និង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ បានឱ្យដឹងថា
May 2, 2021 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ឈួន ពុទ្ធា ដែលបើករថយន្តល្មើសនឹងវិធាការរដ្ឋបាលក្នុងពេលបិទខ្ទប់ ហើយបង្កហិង្សាមកលើសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពីបទល្មើសនឹងបម្រាមគោចររបស់ច្បាប់រដ្ឋបាល និងបង្កហិង្សាដោយវាយមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ដែលទីតាំងស្ថិតនៅភូមិ ត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ដំណើររឿង ៖ នៅមុនពេលកើតហេតុ កម្លាំងនគរបាលនៃអធិការខណ្ឌពោធិ៍សែនជ័យ បានដាក់គោលដៅត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីឌ ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល
May 2, 2021 - ព័ត៌មានជាតិ
បឋម៖ យោងតាមការផ្សព្វផ្សាយរបស់ផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា កាលពីយប់មិញនេះ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាលបានចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ទាំងយប់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច។០២ ០៥ ២០២១៕
May 2, 2021 - ព័ត៌មានជាតិ
កាលពីពេលម្សិលមិញនេះមានយុវតីម្នាក់បាន ថតវិដេអូថា ជ្រុះលុយ ២០ដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី៣០ មេសា ២០២១នេះ នៅជិះតាមផ្លូវ នៅម្តុំផ្សារទំនើបអ៊ីអនម៉ល សែន សុខ លុះពេល ត្រលប់ទៅកន្លែងជ្រុះ ដើម្បីរើសលុយវិញស្រាប់តែលុយនោះ ត្រូវបានបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក់ Hight Lander ដែលមានស្លាកលេខ 2V-5883 រើសបានមុន បាត់ទៅហើយ ។ ដោយមិនដឹងនិយាយអ្វីខ្លះ ថាសុំមិនឲ្យវិញ ទើបចុងក្រោយអ្នករើសបាន ក៏ហែកលុយ ២០$ នោះចោលរួចបើកឡានចេញបាត់។ នៅព្រឹកនេះវិញថ្ងៃទី០១ ឧសភា ២០២១ បុរសអ្នករើសបានលុយជិះរថយន្ត Hight
May 1, 2021 - ព័ត៌មានជាតិ
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី ឈ្មោះ ជាប វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន Foodpanda បានប្រទះឃើញឈ្មោះ សុខ ហាំងលាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវជាតិលេខ៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បាន ជិះម៉ូតូដឹកសម្ភារ: ដោយយកធុងរូបខ្លាឃ្មុំ ពណ៏ផ្កាឈូក របស់ក្រុមហ៊ុន Foodpanda ហើយអត់មានពាក់កាត និងឯកសណ្ឋានរបស់ក្រុមហ៊ុន ។
May 1, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ក្រោយពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងមានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងបេសកម្មរយៈពេល ១២ ថ្ងៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំជួសជុលប្រែក្លាយអគារជំងឺសួត ទៅជាអគារសង្រ្គោះបន្ទាន់ជំងឺកូវីដ-១៩ កំរិតធ្ងន់រួចរាល់ នឹងបើកដំណើរការទទួលអ្នកជំងឺនៅថ្ងៃអាទិត្យ ទី ០២ ខែ ឧសភា ឆ្នាំ២០២១ សប្ដាហ៍នេះ។ ខ្សាស្រ្តាចារ្យ ងី ម៉េង សូមថ្លែងអំណរគុណនិងសូមជូនពរដល់ឯកឧត្ដម លោកជំទាវ
May 1, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ១៣រូបបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក៕
May 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកម្លាំងនគរបាលខណ្ឌសែនសុខនិងកម្លាំងអាវុធហត្ថធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែង យីហោ “រីករាយកាហ្វេ” ហ៊ានលួចបើកលក់កាហ្វេល្មើស នឹងបម្រាមរបស់អាជ្ញាធរប្រមុខរាជរដ្ឋាភិបាលដែលកំពុងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ដោយឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកចូលផឹកកាហ្វេបុរសចំនួន១២នាក់និងនារីម្នាក់។ ការចុះបង្ក្រាបទីតាំងកាហ្វេខាងលើនេះធ្វើឡើងកាលពីម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ស្ថិតនៅផ្លូវ២០១១ ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំពោះម្ចាស់ហាងកាហ្វេទាំង២នាក់ប្តីប្រពន្ធ និងអ្នកចូលផឹកកាហ្វេ សរុប១២នាក់ (ស្រី០១នាក់) ត្រូវបានឃាត់ខ្លួន និងដកហូតសម្ភារៈមានម៉ូតូ៨គ្រឿង រ៉ឺម៉កមួយគ្រឿង។ បច្ចុប្បន្ន អ្នកល្មើស១២នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ៖ បងម៉េង ខ្មែរណូត
May 1, 2021









