Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ ក្នុងនោះមាន៖ ១០នាក់ នៅស្រុកចំការលើ, ០៨នាក់ រស់នៅស្រុកកងមាស, ០២នាក់នៅស្រុកបាធាយ និង០១នាក់ នៅស្រុកស្រីសន្ធរ ក្នុងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកទាំង២១នាក់ខាងលើ។ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំ ខាងលើ និងបងប្អូនកម្មករ-កម្មការិនី និងមិត្តភ័ក្ត្រដែលធ្លាប់ប្រាស្រ័យទាក់ទងនឹងអ្នកជំងឺ

    May 3, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៤១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៨៤១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ ក្នុងនោះផងដែរ ក៏មានជនជាតិខ្មែរ ចំនួន៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ ផងដែរ រួមមាន៖ បុរសអាយុ២៤ឆ្នាំ នៅស្រុកបាឆាយ ខេត្តកំពង់ចាម, បុរសអាយុ៤០ឆ្នាំ នៅខណ្ឌទួលគោក ភ្នំពេញ, បុរសអាយុ៥៥ឆ្នាំ នៅខណ្ឌមានជ័យ ភ្នំពេញ

    May 3, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៤១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៨៤១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    May 3, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងក្រោមនេះ៖ + ភូមិ ត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ + ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ + ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ + ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ +

    May 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ចូលរួមជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានអនុវត្ត នាំខ្លួនមនុស្ស ប្រុស ស្រីសរុបចំនួន២៦នាក់ ដែលពួកគេកំពុងប្រមូលផ្តុំផឹកស៊ីនិងមានការប្រើប្រាស់គ្រឿងញៀនផងយ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី)ស្ថិតនៅចំណុចក្រុមទី០១ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២៦នាក់រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែងនិងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន

    May 3, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ពិសេសប្រជាពលរដ្ឋដែលរស់នៅ ភូមិមហា និងភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើក្រុមគ្រួសារឈ្មោះ យិន ឡៃ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ដោយវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះផងដែរ អាជ្ញាធររកឃើញអ្នកពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩ មានចំនួន៥៨នាក់ ត្រូវបានមន្ត្រីសុខាភិបាលនាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបន្តតាមដាន និងយកសំណាកទៅពិនិត្យ៕

    May 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ខេត្តដែលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មី ច្រើនជាងគេ ក្នុង រយៈពេល ២៤ ម៉ោង គឺខេត្តបន្ទាយមានជ័យ! សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ!។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃ០២ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានករណីឆ្លងកូវីដ១៩ សរុប ១៤,៥២០នាក់ ក្នុងនោះ អ្នកដំណើរចូលមកកម្ពុជា ៤៥៦នាក់, ពលករធ្វើដំណើរមកពីប្រទេសថៃ ៩៩នាក់ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១៣,៩៦៥នាក់៕

    May 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា នៅយប់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់ (ជាកូនទី ៨ ទី ៩) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ លោកសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕

    May 3, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំបានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគសំណាកដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត។ អ្នកជំងឺទាំង១៥នាក់នេះសុទ្ធតែអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដូចមានរាយនាមខាងក្រោម៖

    May 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ លទ្ធផលចាក់វ៉ាក់សាំងកូវីដ១៩ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យយោធា រៀបចំដោយក្រសួងការពារជាតិ សហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ បានដំណេីរការចាក់វ៉ាក់សាំងប្រឆាំងជម្ងឺ កូវីដ-១៩ ដូសទី១ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន០៧គោលដៅ សរុបជាង៧៦០០នាក់ ។ ដោយលទ្ធផលដូចខាងក្រោម ៖ ១.គោលដៅ សាលាឋមសិក្សាសឡា ស្ថិតនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១។ លទ្ធផល : សរុបចំនួន ១០០០នាក់ : ប្រុស៤៩៨នាក់/ ស្រី ៥០២នាក់។ ២.គោលដៅ សាលាបឋមសិក្សាស្ទឹងមានជ័យ

    May 3, 2021