Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឲ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់។ សម្តេចតេជោ ក៏មានប្រសាសន៍ឲ្យដឹងផងដែរថា វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅ “តំបន់ក្រហម” ចំនួន៥២ម៉ឺននាក់ គឺមិនខ្វះនោះទេ ដោយនៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូសបន្ថែមទៀតនឹងមកដល់ ហើយថ្ងៃទី១៥ ខែឧសភា វ៉ាក់សាំងមកដល់ ៥០ម៉ឺនដូសបន្ថែមទៀត។

    May 5, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ-TYDA បានឲ្យដឹងនៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះថា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕

    May 4, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា មានករណីស្លាប់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១០ និង៣០នាទីព្រឹក បុរសឈ្មោះ សោម ស៊ីណាត ជនជាតិ ខ្មែរ អាយុ៤៥ឆ្នាំ មានអាសយដ្ឋាននៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ វេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដោយមានអាការៈ ចុងណែនក្នុងទ្រូង និងទល់នោម។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺស្ទះសរសៃឈាមបេះដូង និងមានវិជ្ជមានកូវីដ១៩។

    May 4, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល លេខ ០៣៧ អបស/មព ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះបានអោយដឹងថា ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតអោយសេវាសុខាភិបាលឯកជនចំនួន៣ទីតាំង មានសិទ្ធិទទួលពិនិត្យថែមទាំង និងព្យាបាលអ្នកជំងឺកូវីដ-១៩។ សេវាសុខាភិបាលឯកជនទាំង៣ទីតាំងនោះរួមមាន៖ ១. មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរ៉ុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ៣. មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត

    May 4, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញត្រី និងអ្នកធ្លាប់មានទំនាក់ទំនងជាមួយ អ្នកលក់ត្រីនៅកន្លែងលក់ត្រី​ បោះដុំ ជាប់ស្ពានច្បារអំពៅ និងនៅខាងមុខផ្សារច្បារអំពៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ចំនួន ២នាក់ (ប្ដីប្រពន្ធ) គឺជាអ្នកលក់ត្រីនៅទីតាំងខាងលើ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    May 4, 2021
  • PR

    បច្ចុប្បន្នយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃរថយន្តថ្មីមានតម្លៃប្រហាក់ប្រហែលទៅរថយន្តមួយទឹក ឬរថយន្តជជុះដែលមានលក់នៅលើទីផ្សារដែលទាំងនេះក៏ព្រោះតែមានការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលក្នុងការបញ្ចុះពន្ធនាំចូលរថយន្តថ្មីប្រភេទ SUV ផងដែរ។ ម៉្យាងទៀតគេសង្កេតឃើញថាការទិញរថយន្តតាមរយៈការបង់រំលស់ក៏កាន់តែមានភាពទូលំទូលាយនៅប្រទេសកម្ពុជា ជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ ទំហំនៃប្រាក់កម្ចី អត្រាការប្រាក់ដ៏សម្បូរបែប ទៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានកំណត់ ដូច្នេះហើយទើបការបង់រំលស់កាន់តែមានភាពងាយស្រួលជាងមុនដែលអាចតម្រូវបានស្ទើរតែគ្រប់តម្រូវការរបស់លោកអ្នក ទោះបីស្ថិតក្នុងកម្រិតជីវភាពទាប មធ្យម ឬធូរធាក៏ដោយ។ ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្តថ្មីមួយប្រភេទដែលមានតម្លៃសមរម្យជាងគេក្នុងចំណោមរថយន្តថ្មីក្នុងទីផ្សារប្រទេសកម្ពុជា ដែលលោកអ្នកអាចបង់រំលស់ប្រចាំខែត្រឹមតែ $228 ដុល្លាតែប៉ុណ្ណោះនោះគឺរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2021។ សម្រាប់ចំនួនទឹកប្រាក់បង់ប្រចាំខែប៉ុននេះគឺជឿជាក់ថាពិតជាសមរម្យអាចឲ្យបងប្អូនមួយចំនួនធំដែលមានប្រាក់ចំណូលកម្រិតទាប និងកម្រិតមធ្យមអាចបង់រំលស់បានយករថយន្តថ្មីទៅប្រើប្រាស់ប្រកបដោយទំនុកចិត្ត ដូច្នេះបងប្អូនគួរតែពិចារណាការទិញរថយន្តថ្មីជាជាងរថយន្តជជុះមកពីប្រទេសគេ។ ការទិញរថយន្តថ្មីគឺមានការធានាផ្ទាល់គុណភាពត្រឹមត្រូវពីក្រុមហ៊ុន សេវាថែទាំ និងជួសជុលដោយជាងជំនាញ ជាពិសេសនោះគឺលោកអ្នកអាចក្លាយជាម្ចាស់ទីមួយនៃរថយន្តនោះ។ ផ្ទុយទៅវិញសម្រាប់ការទិញរថយន្តចាស់ជជុះពីប្រទេសគេនោះគឺប្រឈមមុខនឺងប្រវត្តិរថយន្តមិនច្បាស់លាស់ ក៏អាចជួបហានិភ័យផ្សេងៗមួយចំនួនដូចជា រថយន្តកាត់តឬស្ងោរពណ៍

    May 4, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម គួច

    May 4, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីជំងឺកូវីដ-១៩ចំនួន ០៦រូប បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ដោយក្នុងនោះមានកុមារា អាយុ៣ឆ្នាំ ១នាក់, កុមារី អាយុ៣ឆ្នាំ ១នាក់ និងកុមារា អាយុ៨ឆ្នាំ ១នាក់។ ដូច្នេះសូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក ។

    May 4, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៣៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣៦១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩៣៨នាក់ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    May 4, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ១៩ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៥នាក់ ដែលមានរាយនាមនៅក្នុងលិខិតខាងក្រោម៖

    May 4, 2021