Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវានៅ មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ និងអ្នកជំងឺម្នាក់ទៀត គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះដែរ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    May 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលា ៦ និង១៥នាទីល្ងាច ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២១ កន្លងទៅ​ នៅចំណុចផ្លូវ២១៧​ ច្រមុះជ្រូកស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើង ដោយបុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpanda ម្នាក់បានបើកម៉ូតូជ្រុលប៉ះសមត្ថកិច្ចមួយរូប ដែលកំពុងបំពេញតួនាទី បណ្តាលឲ្យរងរបួស។ ក្រោយកើតមានករណីគ្រោះថ្នាក់នេះ ក្រុមហ៊ុន foodpanda បានចាត់តំណាងក្រុមហ៊ុនចុះទៅសួរសុខទុក និងធ្វើការសុំទោស ចំពោះកំហុសឆ្គង ដែលបុគ្គលិកខ្លួន បង្កឡើងដោយអចេតនា ហើយក្រុមហ៊ុន foodpanda ក៏បានធ្វើការចេញថ្លៃព្យាបាល ចំពោះសមត្ថកិច្ចដែលរងរបួសផងដែរ។ ក្រុមហ៊ុន foodpand សំណូមពរដល់ដល់ដៃគូដឹកជញ្ជូន​ទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍​

    May 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការចំពោះអ្នកធ្វើដំណើរក្នុងប្រទេសចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមធ្វើការណែនាំអ្នកដំណើរទាំងអស់ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយ(តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ដូចខាងក្រោម៖ សូមអានសារលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    May 6, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥០នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៣៩នាក់ និងបាត់បង់ជីវិត៤នាក់៕

    May 6, 2021
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានករណីខ្យល់បក់បោកខ្លាំងនិងមានភ្លៀងធ្លាក់ផងនោះបានបណ្តាលឲ្យខូចខាតរោង និងផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងខេត្តត្បូងឃ្មុំ រួមមាន៖ -នៅទីតាំងភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន ០១ខ្នង។ -នៅទីតាំងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខូចខាតដំបូលនិងជញ្ជាំងផ្ទះចំនួន ០៨ខ្នង។ -នៅទីតាំងភូមិជ័យនិគម ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខូចខាតដំបូលផ្ទះចំនួន ០១ខ្នង។ -នៅទីតាំងភូមិអូរខ្លូតឃុំត្រមូង ស្រុកមេមត់ ខូចខាតផ្ទះទាំងស្រុងចំនួន ០១ខ្នង។ -នៅទីតាំងភូមិកំបាស់

    May 6, 2021
  • កូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ១- ឈ្មោះ កុល ប្រុស ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ២- ឈ្មោះ ហង្ស សារ៉ន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ៣-

    May 6, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ បន្ទប់ជួល កម្មករនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល សរុបបានចំនួន ១៧៤នាក់ / វិជ្ជមាន ១១នាក់។ កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងបងស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៕

    May 6, 2021
  • ព័ត៌មានជាតិ

    នៅវេលាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបិទការចេញ-ចូល ជាបណ្ដោះអាសន្នផ្ទះសំណាក់ចំនួន០២ ក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី០៥ ខែឧសភានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ រួមមាន ៖ ១. ផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម និង ផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលផ្ទះសំណាក់ទាំង០២នេះ ជាប់ពាក់ព័ន្ធនឹងបុរសម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ហ៊ិន មេត្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ

    May 6, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ពលរដ្ឋគ្រប់រូបដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកធ្វើការ ឬមកលេងសាច់ញាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានធ្វើការជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តផ្សេងៗចូលមកកាន់ទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវពិនិត្យសំណាក។

    May 6, 2021
  • កូវីដ-១៩

    រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» រយៈពេល មួយសប្តាហ៍បន្តទៀត រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ខាងក្រោមនេះគឺជាផែនទីផ្លូវការនៃការបែងចែកតំបន់ក្រហម លឿងទុំ និងតំបន់លឿង ដែលនឹងត្រូវអនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះតទៅ៕

    May 5, 2021