Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៥៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៤១នាក់  ក្នុងនោះមានករណីនាំចូល០១នាក់ផងដែរ៕  

    May 7, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ ទៅលើ បុរស ស្ត្រី ០៥នាក់ នៅផ្សារម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ត្រូវបានធ្វើតេសវិជ្ជមានកូវីដ១៩ (Rapid Test) នៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ ២០២១ លើ បុរស ស្រ្តី ជនជាតិខ្មែ ចំនួន០៥នាក់ ដូចមានរាយឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ធិន សុភី ភេទស្រី អាយុ ២៩ឆ្នាំ

    May 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រដ្ឋបាលខេត្តសម្រេចបិទផ្សារម៉ាឡៃ ស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី៕

    May 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយតៗគ្នា នូវរូបភាពដួលរលំដើមពោធិ ០១ដើម ដែលមានខ្លឹមសារថា បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន២មេធំៗជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤ និង៣០នាទីរសៀល បានបណ្តាលឲ្យដើមពោធិជើងខោល ប្រវត្តិស្នេហ៍ ទុំ និងទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលរលំហើយ។ រដ្ឋបាលខេត្តបានធ្វើការបញ្ជាក់ថា ដើមពោធិដែលបានដួលរលំខាងលើនេះ មានឈ្មោះថា ដើមពោធិ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ

    May 7, 2021
  • កូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ១. ឈ្មោះ ថោង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម សង្កាត់ស្រង៉ៃ ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ ត្រូវជាឪពុករបស់ សុជាតិ សុជាតា អាយុ២ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ២.

    May 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មានករណីខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យបាក់អង់តែនវិទ្យុឆ្នេរទន្លេ(១០២) ហើយបានដួលរលំលើដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១៧:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចក្រុម០៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ករណីខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យបាក់អង់តែនវិទ្យុឆ្នេរទន្លេ(១០២) ហើយបានដួលរលំលើដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះនេះ គឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ គ្រាន់តែខូចខាតផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ ៕

    May 7, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៕

    May 7, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥០នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៣៩នាក់ និងបាត់បង់ជីវិត៤នាក់។ រូបតំណាង នាល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាញរបស់អ្នកជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៥៧៨នាក់ ហើយនៅក្នុងនោះផងដែរ ក៏មានកុមារតូចៗដែលបានឆ្លងកូវីដ១៩ រហូតដល់ទៅ៣៣នាក់ ដែលមានដូចខាងក្រោម៖

    May 6, 2021
  • ព័ត៌មានជាតិ

    យោងតាមសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះបានអោយដឹងថា សម្តេចបានធ្វើការណែនាំដល់ អភិបាលខេត្តមួយចំនួនដែលបានចេញសេចក្តីសម្រេចអោយធ្វើសំណាក និងធ្វើចត្តាឡីស័ក ពលរដ្ឋដែលបានធ្វើដំណើរចូលខេត្តរបស់ខ្លួន ដោយត្រូវធ្វើការកែសម្រួលសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ។ សម្តេចតេជោ បានណែនាំអោយអភិបាលខេត្តទាំងនោះ អោយកែសម្រួលសេចក្តីសម្រេចរបស់ខ្លួន ដោយធ្វើការយកសំណាក រឺដាក់អោយធ្វើចត្តាឡីស័កចំពោះបុគ្គលដែលមានការសង្ស័យតែប៉ុណ្ណោះ មិនត្រូវអនុវត្តវិធានការមួយនេះគ្រប់គ្នានោះទេ ព្រោះការធ្វើបែបនេះវាមិនខុសពីចែកប្រទេសកម្ពុជា ជា២៥ប្រទេសនោះទេ។ ក្នុងនោះដែរសម្តេចតេជោ ក៏បានកោតសរសើរចំពោះរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយបានអនុវត្តវិធានការបានម៉ឺងម៉ាត់ និងទន់ភ្លន់៕

    May 6, 2021
  • បច្ចេកវិទ្យា

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសដាក់ឱ្យប្រើប្រាស់ AirTag ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។ ដើម្បីចៀសវាងកុំឱ្យជនខិលខូចប្រើឧបករណ៍ AirTag ដើម្បីតាមដានជនណាម្នាក់នោះក្រុមហ៊ុន Apple បានបង្កប់ជាមួយនឹងមុខងារមួយចំនួនមានដូចជា ការបញ្ចេញសំឡេងនៅពេលដែលឧបករណ៍ AirTag មិននៅជិតជាមួយនឹងទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេល ៣ថ្ងៃ ឬប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone វិញនោះ លោកអ្នកនឹងទទួលបានស្រ្គីនក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក។ ប៉ុន្តែទោះបីជាក្រុមហ៊ុន Apple មានការប្រុងប្រយ័ត្នជាងក្រុមហ៊ុនដទៃទៀតទាក់ទងនឹងការការពារកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេះសម្រាប់ការតាមដាននោះក្ដី ក៏ជនខិលខូចអាចប្រើឧបករណ៍នេះសម្រាប់ធ្វើការតាមដានបានយ៉ាងងាយស្រួលផងដែរ។ ជាឧទាហរណ៍

    May 6, 2021