- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា ប្រកាសច្រានចោល និងបដិសេធទាំងស្រុង បន្ទាប់ពីមានលេខទូរស័ព្ទ069359757 អះអាងថាជារូបលោក ហេីយបានទូរស័ព្ទទៅរករឿង ពូឈឹម ម្ចាស់ឱសថបុរាណ ភ្នំទ្រទ្រង់ ហេីយគាត់បានថតវិដេអូទុកបង្ហោះលេីផេកឈ្មោះ “ឱសថបុរាណ ភ្នំទ្រទ្រង់” កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ដោយបានសរសេររៀបរាប់ដូច្នេះថា “ទម្លាយទៅកុំទុកទៀត បុគ្គលម្នាក់ខលមកខ្ញុំផ្ទាល់ (ពូឈឹម)ហើយតាំងខ្លួនជាអធិការខណ្ឌ័មានជ័យ!🙏🏼សូមស្តាប់ បែកស្លុយ ហួសចិត្ត ហ៊ានណាស់” ។ បន្ទាប់ពីទទួលដំណឹងនេះ នាព្រឹកព្រលឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ អធិការនគរបាលខណ្ឌមានជ័យពិតប្រាកដ បានបដិសេធទាំងស្រុងក្នុងការចោទប្រកាន់ថា
May 9, 2021 - ព័ត៌មានជាតិ
យោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា: ក្នុងរយៈពេល ៧ ថ្ងៃ មានប្រជាពលរដ្ឋ ប្រកបមុខរបរជាអ្នក ដឹកជញ្ចូនអីវ៉ាន់ ជាច្រើននាក់ បានឆ្លង ជំងឺកូវីដ១៩។” ហើយអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យបងប្អូន សូមយកចិត្តទុកដាក់ ពេលទទួលកញ្ចប់អីវ៉ាន់ ឬកញ្ចប់អាហារ! សូមពាក់ម៉ាស់ រក្សាគម្លាត ពេលទទួលពីអ្នកដឹកជញ្ជូន រួចបន្ទាប់មក សូមធ្វើការសម្លាប់មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ!៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
May 9, 2021 - កូវីដ-១៩
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥២០នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៣០១នាក់ និងបាត់បង់ជីវិត៦នាក់ទៀត៕
May 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សាច់ញាតិមកជួយដោះស្រាយសំពះសុំទោស ហើយលុតជង្គង់សុំសងត្រឹមតែ១ពាន់ដុល្លារ បន្ទាប់ពីបុរសម្នាក់បើករថយន្ត Land Cruiser ទៅបុកពីក្រោយរថយន្ត Ford Raptor ដែលកំពុងដឹកកង់សម្រាប់ជិះហាត់ប្រាណ២គ្រឿង (១គ្រឿងតម្លៃជាង១ម៉ឺនដុល្លារ និង១គ្រឿងទៀតជិត៤ពាន់ដុល្លារ) ខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧:៤៥នាទីយប់ ថ្ងៃសៅរិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមសម្ដីស្ត្រីជាប្រពន្ធភាគីខាងរថយន្ត Ford Raptor បាននិយាយប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់រួមទាំងប្ដីរបស់គាត់ជាអ្នកបើករថយន្តមួយគ្រឿង ម៉ាក
May 9, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀត ក្នុងស្រុកពារាំង ចំនួន២នាក់ ស្រុកពាមរក៍ចំនួន ១នាក់ និងស្រុកបាភ្នំចំនួន១នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងសរុបចំនួន ៦នាក់ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១) នេះ។ ក្នុងសភាពការណ៍នាពេលនេះ រដ្ឋបាលខេត្ត សូមបន្តស្នើរដល់បងប្អូនដែលរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។ ទន្ទឹមនឹងនេះ សូមជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក
May 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ធានកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានទទួលជនសង្ស័យម្នាក់ពីប៉ុស្តិ៍នគបាលរដ្ធបាលសង្កាត់កាកាប២ ពាក់ពន្ធ័ករណីលក់ប័ណ្ណចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩។ ជនសង្ស័យមានឈ្មោះ ខ្លេង ស៊ុនថេង ឋានៈអនុសេនីយ៍ឯក អង្គភាព កងកិត្តិយសអង្គភាពត្រែទ័ព។ សម្ភារៈដកហូតបានរួមមាន៖ ១- អាវុធខ្លីមួយដើមម៉ាក K៥៤ ចំនួន០១ ដើម គ្រាប់ចំនួន ០៨គ្រាប់ បង់ចំនួន០១ ២- ម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥គំរូឆ្នាំ២០១៦ ស្លាកលេខ 1GJ-1849 ៣- លុយខ្មែរចំនួន ១,៥២៩,០០០រៀល និងលុយដុល្លារ១១៥$ ៤- ទូរស័ព្ទចំនួន ០២គ្រឿង
May 8, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៣:១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទ ថា នៅត្រង់ចំណុចហាងកាហ្វេយីហោ អិច ឌី អិល កាហ្វេ ស្ថិតនៅផ្ទះលេខអេស១១ ផ្លូវបេតុង ក្រុមទី២ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថាមានជនមិនស្គាល់អត្តសញ្ញាណបានជិះរថយន្តម៉ាកលុចស៊ីស អិនអិច២០០តេ ពណ៌ស មកចាក់សោរហាងកាហ្វេរបស់គាត់ពីខាងក្រៅ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏បានជួបម្ចាស់ហាងកាហ្វេនៅខាងក្រៅផ្ទះ ហើយពិនិត្យឃើញថាពិតមានចាក់សោរទ្វារហាងកាហ្វេពីខាងក្រៅ និងខូចខាតម៉ាស៊ីនឆុងកាហ្វេបន្តិចបន្តួច ។ ឈ្មោះ ជួង ដាឡែន ម្ចាស់ហាងកាហ្វេបានដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវលើករណីនេះ
May 8, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការបញ្ជាក់ពី មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ សាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ អ៊ឹង ថៃលី ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ប្រព្រឹត្តទៅនៅភូមិកក្រាញ់ សង្កាត់សៀមរាប និង នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមច្បាប់បញ្ញត្តិ មាត្រា៧ នៃច្បាប់ស្តីពីការទប់ស្កាត់
May 8, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនិងកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យដាក់គោលដៅអនុវត្តបំរាមគោរចតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋាបាលរាជធានីភ្នំពេញកាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រតិបត្តិការនោះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងអនុវត្តវិធានការធ្វើដំណើរសម្រាប់តំបន់លឿងទុំនិងតំបន់លឿង ចន្លោះពីម៉ោង៨យប់រហូតដល់ម៉ោង៣ភ្លឺ តាមសេចក្តីសម្រេចលេខ១០០/២១ សសរ ចុះថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីសម្រាប់រយៈពេល៧ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី៦ខែឧសភាដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២១។ ជាលទ្ធផលបន្ទាប់ពីការអនុវត្តបំរាមគោរចកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូដែលល្មើសបានចំនួន៦គ្រឿង។ ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍ម៉ូតូចំនួន៦គ្រឿងខាងលើត្រូវបានសមត្ថកិច្ចធ្វើការដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានឲ្យម្ចាស់ម៉ូតូទៅធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃទើបអាចមកយកម៉ូតូត្រឡប់ទៅវិញបាន ៕
May 8, 2021 - កូវីដ-១៩
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៤៥៦នាក់ និងមិនមានអ្នកបាត់បង់ជីវិតនោះទេ៕
May 8, 2021









