Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលនគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈចំនួន ០២លើក ឃាត់ខ្លួនយុវជនឈាមរាវចំនួន ១៨នាក់ ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរាយការណ៍អោយដឹងថា នៅចំណុចមុខហាងកាហ្វេ សាលា ដែលស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានសហការជាមួយកម្លាំងការិយាល័យជំនាញ

    May 10, 2021
  • ព័ត៌មានជាតិ

    មេខ្យល់ចំនួន ០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃចំនួន ២៥នាក់ ក្នុងនោះស្រីចំនួន ១៧នាក់ ក្មេង ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង លោក វរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ

    May 10, 2021
  • PR

    មកដល់សប្តាហ៍ថ្មីកម្មវិធី គោជល់លេខនាំសំណាង បានស្វែងរកឃើញជាមួយលេខសំណាងទាំងប្រាំបីខ្ទង់និងលេខសំណាងបួនខ្ទង់ថ្មីទៀតហើយ។ លទ្ធផលលេខសំណាងនៃសប្តាហ៍ថ្មីរបស់កម្មវិធី ដែលមានលេខសំណាងទាំងប្រាំបីខ្ទង់ និងលេខសំណាងទាំងបួនខ្ទង់មានដូចខាងក្រោម៖ លទ្ធផល លេខសំណាងថ្ងៃទី ០៧ ឧសភា ២០២១ » លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដូល្លារទាំងប្រាំបីខ្ទង់គឺមានលេខ 71614576 » លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់១០ដូល្លារទាំងបួនខ្ទង់ចុងក្រោយគឺមានលេខ 4576 សូមចុចលើតំណរភ្ជាប់ខាងក្រោមដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈគោជល់របស់អ្នកជាមួយនឹងលទ្ធផលលេខសំណាងកាលពីសប្តាហ៍កន្លងទៅ។ លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717 កម្មវិធី គោជល់លេខនាំសំណាង នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថាសម្រាប់អ្នកឈ្នះរង្វាន់ធំសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់

    May 10, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥០៦នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ១៧៩នាក់ និងបាត់បង់ជីវិត ៦នាក់ទៀត ក្នុងនោះមានករណីនាំចូល១១នាក់ផងដែរ៕

    May 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្ថែមទៀត។ សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយៈពេល ៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩មុឺន ៩៦១៧នាក់ផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះ

    May 10, 2021
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថានៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងពីការធ្លាក់ចុះចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងរាជធានីនិងខេត្ត ដោយក្នុងនោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ដើមទ្រព្យ សញ្ញាណល្អ ចំនួនឆ្លង បានធ្លាក់ចុះ គ្រប់រាជធានីនិងខេត្ត ក្នុងរយៈពេល ២៤ម៉ោង។ សូមបន្តចូលរួម ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ៕

    May 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ(ព័ត៌មាន​បឋម)​៖ មុននេះបន្ដិចមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលនេះមាន​ករណីអគ្គិភ័យ​កំពុង​តែ​ឆាបឆេះតូប​ផ្សារ​ Delux នៅជាប់​ជាមួយនិង​ផ្សារ​តាខ្មៅ​ចាស់​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​កំពុង​តែ​ចេញ​រថយន្ត​ជាច្រើន​គ្រឿង​ផងដែរ​។

    May 10, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចប់ការបិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្ដី និងបញ្ចប់ការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដល់សាធារណជន ដោយផ្អែកតាមស្ថានភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុងស្ទោង ដែលរដ្ឋបាលខេត្តបានផ្អាកជាបណ្ដោះអាសន្ន និងបិទខ្ទប់កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយអនុញ្ញាតឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១តទៅ។ សូមអានសារលិខិតលម្អិតរបស់ រដ្ឋបាលខេត្តកំពង់ធំដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាល ខេត្តកំពង់ធំ

    May 10, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ១៩ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ ក្នុងនោះជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៥នាក់ និងជនជាតិបរទេស ចំនួន១នាក់ ដែលមានរាយនាមដូចខាងក្រោម៖

    May 10, 2021
  • ព័ត៌មានជាតិ

    សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជម្រាប​ដល់​សាធារណជន​ថា​៖ ក្នុង​ព្រឹត្តិការណ៍​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០​កុម្ភ​: នេះ ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៥​នាក់ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ ដែលជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមការងារ​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដូច​មាន​រាយ​នាម​ខាងក្រោម​៖ ១- ឈ្មោះ រ៉ែ​ម អូន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ ដល់​រាជធានី​ភ្នំពេញ និង​បន្តដំណើរ​មកដល់​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១​។​ ២-

    May 10, 2021