- Khmernote Media
- ព័ត៌មានជាតិ
ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្រាវជ្រាវ និងបង្ក្រាបករណីអាល់កុលក្លែងក្លាយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់កុល ដែលកំពុងចរាចរដាក់លក់ និងចែកចាយក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត
May 12, 2021 - កូវីដ-១៩
កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្តល់កិច្ចសំភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ CNC អំពីស្ថានភាពមេរោគកូវីដ១៩ នៅកម្ពុជា ហើយលោកជំទាវ ក៏បានធ្វើការបញ្ជាក់ថា “វីរុសដែលបម្លែងខ្លួនថ្មីនៅប្រទេសឥណ្ឌា ក្នុងកម្ពុជាយើងក៏មានរកឃើញនៅប្រភេទវីរុស ដែលបម្លែងខ្លួននៅប្រទេសឥណ្ឌានេះដែរ។ ហើយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការសិក្សាទៅគឺថាឃើញមានអ្នកដែលផ្ទុកនូវវីរុសប្រភេទនេះ ដែលបានធ្វើដំណើរមកកាន់កម្ពុជារបស់យើង”។ នារសៀលថ្ងៃដដែល លោកជំទាវ ឱ វណ្ណឌីន ក៏បានផ្តល់កិច្ចសំភាសន៍ជាមួយទូរទស្សន៍ BTV បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ យើងបានរកឃើញ ១ករណី ជាករណីលើអ្នកដំណើរចូលមកកម្ពុជា មានប្រភេទវីរុសបម្លែង B.1.167
May 11, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួនមកបំភ្លឺ ធ្វើកិច្ចសន្យាទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលើលោកអធិការនគរបាលខណ្ឌមានជ័យ ។ ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺលើករណីបន្លំខ្លួនជាអធិការនេះផងដែរ ៕
May 11, 2021 - កូវីដ-១៩
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្តល់កិច្ចសំភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ CNC អំពីស្ថានភាពមេរោគកូវីដ១៩ នៅកម្ពុជា។ ហើយលោកជំទាវ បានធ្វើការបញ្ជាក់ថា “វីរុសដែលបម្លែងខ្លួនថ្មីនេះ មាន២បែប ដែលយើងសង្កេតឃើញនៅប្រទេសកម្ពុជាយើង៖ ទី១ គឺជាប្រភេទ ដែលយើងទាំងអស់ស្គាល់ហើយ B.1.1.7 គឺជាប្រភេទវីរុសកូវីដ១៩ ដែលវាបានបម្លែង ហើយគេរកឃើញនៅចក្រភពអង់គ្លេស ហើយក៏បានសាយភាយទៅតាមបណ្តាប្រទេសលើសកលលោករបស់យើង ក្នុងនោះនៅកម្ពុជារបស់យើងក៏រងនូវការឆ្លងពីវីរុសនេះផងដែរ។ ទី២ ដែលគេរកឃើញថ្មីៗបំផុតទៀតនោះ គឺនៅប្រទេសឥណ្ឌា ដែលវីរុសកូវីដ១៩ ក៏មានការបម្លែងខ្លួនដែរនោះ ដែលគេរកឃើញទៅ គេដាក់លេខឲ្យគាត់គឺ B.1.617
May 11, 2021 - កូវីដ-១៩
ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពី មន្ទីរព័ត៌មាន ខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៣ រសៀល មានប្រជាពលរដ្ឋចំណាកស្រុកវិលត្រឡប់មកពីភ្នំពេញនៅចំណុច (សង្កាត់ចាក់អង្រែលើ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោមៈ ១.ឈ្មោះ អន សុផាត ភេទប្រុស អាយុ ៤០ ឆ្នាំ ២. ប្រពន្ធឈ្មោះ ចាន់ សំអាង អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង
May 11, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អបអរសាទរ ស្ត្រីម្នាក់វិជ្ជមានជំងឺកូវីដ១៩ (COVID-19) ទី១ ដែលបានសម្រាលកូននៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលនៃអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានថែទាំនិងជួយសម្រាលកូន ជូនស្ត្រីវិជ្ជមាន COVID-19 យ៉ាងយកចិត្តទុកដាក់បំផុត និងមានសុវត្ថិភាពទាំងម្តាយទាំងកូន នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ សូមបន្ត អនុវត្តវិធានការសុខាភិបាល ៣ការពារ និង
May 11, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ អ្នកជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៣៩នាក់។ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣៩នាក់ គឺជាអាជីវករ កម្មករ និងក្រុមគ្រួសារព្រមទាំងបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកពាក់ព័ន្ធ ដូចមានរាយនាមខាងក្រោម៖
May 11, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅហាង The Pizza Company សាខា ស្ទឹងមានជ័យ ដែលស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមបញ្ជាក់ថា ទីតាំងខាងលើនៅបើកដំណើរការធម្មតា
May 11, 2021 - កូវីដ-១៩
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៨០នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៣៥០នាក់ និងបាត់បង់ជីវិត៥នាក់ទៀត៕
May 11, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។ វ៉ាក់សាំងកូវីដ១៩ ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា
May 11, 2021









