Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀតហើយ។ រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម) ដោយម៉ូតូផ្ទាល់ខ្លួនដែលមានស្រុកកំណើតនៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test )។ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យកំពុងរៀបចំយកមកព្យាបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។ គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕

    May 11, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាកវីរុសកូវីដ១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៩នាក់ ក្នុងនោះជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៨នាក់ និងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១នាក់ ដែលមានរាយនាមដូចខាងក្រោម៖

    May 11, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកត្រាំកក់ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យខេត្តតាកែវ បានរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ក្រោយពីក្រុមការងារសុខាភិបាល យកសំណាកកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រួមមានឈ្មោះដូចខាងក្រោម៖ ១- ឈ្មោះ ឆេង ផារី ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាមេផ្ទះ ជាកូនស្រីរបស់ឈ្មោះ មិន សុគា មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា។ ២-

    May 11, 2021
  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជាសូមជូនដំណឹងចំពោះអតិថិជនមួយចំនួនតូចនៅក្នុងតំបន់បិទខ្ទប់មេត្តាជ្រាបថា កន្លងមកទីតាំងមួយចំនួនត្រូវបានបិទខ្ទប់ជិតទាំងស្រុងដែលពុំអនុញ្ញាតអោយភ្នាក់ងារស្រង់របស់អគ្គិសនីកម្ពុជាចូលទៅបំពេញភារកិច្ចបាន។ ដូច្នេះ ដើម្បីរក្សាប្រក្រតីភាពនៃការចេញវិក្កយបត្រជូនអតិថិជនជារៀងរាល់ខែ អគ្គិសនីកម្ពុជាបានសម្រេចឲ្យជំនាញគិតយកមធ្យមភាគប្រើប្រាស់ចំនួនបីខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិតទាំងស្រុងនោះ។ គោលដៅសំខាន់នៃការស្រង់ថាមពលដោយគិតការប្រើប្រាស់ជាមធ្យមភាគនៃការប្រើថាមពលចំនួន៣ខែនេះគឺ៖ ១. ជាតំបន់ក្រហមមានការបិទខ្ទប់ទាំងស្រុងមិនអាចចូលទៅស្រង់ថាមពលបាន។ ២. ដើម្បីកំណត់ការគណនាថ្លៃប្រើប្រាស់ថាមពលអគ្គិសនីអោយបានត្រឹមត្រូវជូនអតិថិជនជារៀងរាល់ខែ។ ប្រសិនបើអគ្គិសនីកម្ពុជា រក្សាទុកការស្រង់ថាមពលប្រើប្រាស់ ពីរ ឬ បីខែស្រង់ម្តងនោះ វានឹងធ្វើអោយបរិមាណថាមពលប្រើប្រាស់របស់អតិថិជន មានកំណើនពីរ ឬ បី ដងបូកស្ទួនបញ្ចូលគ្នា ហើយពិតណាស់ គឺអត្រាថ្លៃលក់អាចនឹងត្រូវប្រែប្រួលផុតពីអត្រាថ្លៃទាប ៣៨០រៀល ឬ ៤៨០រៀល ឬ ៦១០រៀល/ គីឡូវ៉ាត់ម៉ោង រំកិលតាមលំដាប់លំដោយឆ្ពោះទៅរកអត្រាថ្លៃ ៧៣០រៀល/គីឡូវ៉ាត់ម៉ោង ។ ៣. ការយកមធ្យមភាគ៣ខែដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ

    May 11, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះបានធ្វើការបង្ហាញអំពីទីតាំង សង្កាត់ ដែលមានចំនួនអ្នកឆ្លងកូវីដច្រើនជាងគេក្នុងខណ្ឌនីមួយៗ សម្រាប់ទិន្នន័យឆ្លងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង​សង្កាត់ ដែលស្ថិតនៅក្នុងតារាងខាងក្រោមនេះ ​សូម​ពាក់ម៉ាស់ រក្សាគម្លាត ពេលចេញទៅផ្សារ, ចាក់វ៉ាក់សាំង, ទទួលអំណោយ និងឧស្សាហ៍លាងដៃ។ សូមចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ

    May 10, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ៧១នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញកាលពីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕

    May 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងលក់កាហ្វេ លីហ័ង ស្ថិតនៅកែងផ្លូវលេខ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ។ ដែលមិនអនុវត្តតាមលិខិតលេខ០១៥/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់​ និងបានដកហូតម៉ូតូចំនួន​ ០៨គ្រឿង​ បច្ចុប្បន្នបាននាំខ្លួនទៅកាន់​ អធិការ​រដ្ឋាននគរបាលខណ្ឌសែនសុន​ ដេីម្បី​អនុវត្ត​តាម​និតីវិធី ៕ ប្រភព៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ

    May 10, 2021
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ខេត្តស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយឧបាសិការ​ ឯម ជា អាយុ ៧២ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត មានវិជ្ជមានកូវីដ១៩ និងទីតាំងពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖ ១-កន្លែងលក់គុយទាវ បាញ់កាញ់ កែងខាងជើងផ្សារតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត (គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ )។ ២-ទីតាំងវត្តពោធិ៍ថ្មី ហៅវត្តបាវិត (គិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ )។ ៣-គ្លីនិក

    May 10, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់៖ លទ្ធផលតេស្តរហ័សកូវីដ-១៩ មានវិជ្ជមានកូវីដ_១៩ ចំនួន ១១នាក់ (នៅស្រុកស្រីសន្ធរ ០២នាក់, កងមាស០២នាក់ និងស្រុកបាធាយ០៧នាក់) និងលទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន០៥នាក់ (នៅស្រុកចំការលើ ០៤នាក់ និងស្រុកកំពង់សៀម ០១នាក់) និងករណីជាសះស្បើយ ចំនួន ០៩នាក់ ក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ ដោយរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងបេង ឃុំស្វាយទាប ស្រុកចំការលើ ភូមិឥន្ធនេល ឃុំគៀនជ្រៃ

    May 10, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅមជ្ឍមណ្ឌលអូស្ត្រាលី​ សម្រាប់ការបណ្ដុះបណ្ដាល​ (ACE) ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅចាក់វ៉ាកសាំង ដូសទី១ របស់ខ្លួននៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    May 10, 2021