- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យខូចខាតសម្ភារៈគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុង នៅវេលាម៉ោង០៥:៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ – រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ
May 8, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋមួយនាក់នៅក្នុងឃុំព្រះដាក់ឈ្មោះ រ៉ូន រាន់ ដែលទើបវិលត្រលប់មកពីភ្នំពេញ ត្រូវបានរកឃើញថាមានផ្ទុកវិជ្ជមានកូវីដ១៩ ប៉ុន្តែមិនមានប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះទេ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុងមណ្ឌលចត្តាឡីស័ករបស់ស្រុកបន្ទាយស្រីតាំងពីថ្ងៃមកដល់ដំបូង។ ក្រោយពីទទួលបានការរាយការណ៍ពីសំណាក់ភរិយាលោក រ៉ូន រាន់ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់បណ្តោយនៃឃុំព្រះដាក់ ថាប្តីរបស់ខ្លួននិងមិត្តភ័ក្តដែលបានទៅធ្វើការនៅភ្នំពេញមួយនាក់ទៀតនឹងធ្វើដំណើរតាមរយៈក្រុមហ៊ុនណារីតាវិលត្រលប់ចូលមកដល់ក្នុងមូលដ្ឋានវិញនៅល្ងាចថ្ងៃ៦ឧសភារួចមក ក្រុមការងារគ្រប់គ្រងកូវីដ១៩របស់ស្រុកបន្ទាយស្រីបានតម្រូវឱ្យក្រុមគ្រួសារលោករ៉ូន រាន់ រៀបចំម៉ូតូ២គ្រឿង ដើម្បីទៅទទួលយកពីចំណុចស្វាយធំនៃស្រុកបាគង ហើយបន្តដំណើរចូលទៅក្នុងមណ្ឌលចត្តាឡីស័កផ្ទាល់តែម្តង ដើម្បីត្រួតពិនិត្យសុខភាព ដោយបានគោរពតាមវិធានការសុវត្ថិភាព មិនមានប៉ះពាល់គ្នា និងប្រើប្រាស់ម៉ូតូដាច់ដោយឡែករៀងៗខ្លួន។ ដោយពិនិត្យឃើញមានរោគសញ្ញាគួរឱ្យសង្ស័យទៅលើឈ្មោះ រ៉ូន រាន់ ក្រុមការងារបានសម្រេចបញ្ជូនបន្តទៅយកសំណាក និងទទួលបានលទ្ធផលវិជ្ជមានកាលពីយប់ថ្ងៃ៧ឧសភា។ ជាវិធានការបន្ថែម
May 8, 2021 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សម្នាក់ មកពីភ្នំពេញ រស់នៅស្រុកមេសាង ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test ) បច្ចុប្បន្នស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកមេសាង។ សូមបញ្ជាក់ផងដែរថា អ្នកជំងឺឈ្មោះ ចុន ជីន ភេទស្រី អាយុ ៣៨ឆ្នាំ មកពីភ្នំពេញ ( ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម🔴) ជាកម្មការិនីរោងចក្រកាត់ដេរបានមកដល់ផ្ទះក្នុង ភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង ២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។ ដំបូងឡើយ
May 8, 2021 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការថ្លែងសារពិសេសជូនប្រជាពលរដ្ឋ។ តាមរយៈសារពិសេសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការសំណូមពរដល់ម្ចាស់ផ្ទះជួល, អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួលពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់។ សូមស្តាប់សារពិសេសរបស់សម្តេចតេជោ៖
May 8, 2021 - កូវីដ-១៩
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៥៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៤១នាក់ ក្នុងនោះមានករណីនាំចូល០១នាក់ផងដែរ និងមិនមានអ្នកបាត់បង់ជីវិតនោះទេ។ រូបតំណាង នាល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាញរបស់អ្នកជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៤៤៥នាក់ ហើយនៅក្នុងនោះផងដែរ ក៏មានកុមារតូចៗ និងទារដែលបានឆ្លងកូវីដ១៩ រហូតដល់ទៅ២៦នាក់ ដែលមានដូចខាងក្រោម៖
May 7, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងទីតាំងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម មានមនុស្សចូលផឹកកាហ្វេជុំគ្នា ហាក់មិនសូវខ្វល់ បើកអង្គព្រោកប្រាជ្ញ កោកកាកឡើងវល់ លែងគិតខ្វាយខ្វល់កូវីដជុំខ្លួន ។ សូមបញ្ជាក់ថា ទីតាំងហាងកាហ្វេនេះស្ថិតនៅម្ដុំផ្សារយើង ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានលេងហ្វេសប៊ុកមួយឈ្មោះ “Em Dara” បង្ហោះកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា “ម្តុំវត្តចាក់អង្រែ ជុំគ្នាផឹកកាហ្វេ ហាក់មិនសូវខ្វល់ បើកអង្គព្រោប្រាជ្ញ កោកកាកឡើងវល់ លែងគិតខ្វាយខ្វល់ កូវីដជុំខ្លួន។” ដែលមានការចែករំលែករិះគន់ផ្អើលពេញបណ្ដាញសង្គមផងដែរ ។ បច្ចុប្បន្នបន្ទាប់ពីទទួលបានព័ត៌មាននេះ
May 7, 2021 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿង ក្នុងចំណោម១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល។ គួរបញ្ជាក់ថានេះជារថយន្តគិលានសង្គ្រោះ ចំនួន៣៥គ្រឿង ក្នុងចំណោម ១០០គ្រឿង ដែលជាជំនួយឥតសំណង ស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម របស់ប្រទេសជប៉ុន ជូនក្រសួងសុខាភិបាល សម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា។ លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការផ្ដល់ជំនួយជារថយន្តគិលានសង្គ្រោះនេះ គឺចំពេលតែម្ដង ដែលកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ។ ដូច្នេះហើយយើងនឹងប្រើប្រាស់រថយន្ដនេះ ដើម្បីដឹកអ្នកជំងឺពីគ្រប់កន្លែងទាំងអស់ ទៅកាន់មន្ទីរពេទ្យកាន់តែឆាប់រហ័ស»។ លោកស្រី យក់
May 7, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា ស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ពេលព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
May 7, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។ រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវសូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក៕
May 7, 2021 - ព័ត៌មានជាតិ
វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា និងដៃគូអភិវឌ្ឍន៍បានសហការ ប្រកាសបើកជាផ្លូវការ នៅថ្ងៃទី៧ ខែឧសភានេះ ដាក់ឱ្យប្រើប្រាស់នូវកម្ម វិធីស្វ័យសិក្សា «MoEYS E-learning» ដែលជាកម្មវិធីរៀនតាមអនឡាញ តាមទូរស័ព្ទដៃឆ្លាតវៃ ដើម្បីជួយសម្រួលឱ្យសិស្សានុសិស្ស អាចស្វ័យសិក្សាបន្ដក្នុង App តែមួយបាន។ អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍បន្ថែម…… ឯកឧត្តម រស់ សុវាចា អ្នក នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា
May 7, 2021









