Khmernote Media
  • កូវីដ-១៩

    រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» រយៈពេល មួយសប្តាហ៍បន្តទៀត រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការដាក់ចេញនូវវិធានការរដ្ឋបាលនេះដែរ នឹងត្រូវអនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ សូមអានសេចក្តីសម្រេចខាងក្រោមនេះ៕

    May 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់! អនុគណៈកម្មការស្រាវជ្រាវ​ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ ដូចខាងក្រោមនេះ៖ ☑️ ការស្រាវជ្រាវ ————————————————————— ✅ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួន និងមិនបានចាកចេញពីខុនដូរបស់ខ្លួន។ ✅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ

    May 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យជាម្ចាស់អាជីវកម្មហ្វូតូកូពី ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយរកឃើញថា ពួកគេទាំង២នាក់ បានលួចកូពីប័ណ្ណចាក់វ៉ាក់សាំង លក់ជូនពលរដ្ឋដើម្បីយកទៅប្រើប្រាស់។ ការឃាត់ខ្លួនជនសង្ស័យទាំងនាក់ធ្វើឡើងកាលពីវេលាម៉ោង១០:២៥នាទីព្រឹក ថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុច២ទីតាំងផ្សេងគ្នាដូចជាទី១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ និងទីតាំងទី២ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់មានឈ្មោះដូចជា ទី១-ស៊ុន ចាន់ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនសាលាអាស៊ីអឺរុបនិងកូពីឯកសារ ស្នាក់នៅស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ និងទី២-មានឈ្មោះ ចាយ វ៉ារិន

    May 5, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

    May 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥ និង៤៥នាទី លោកវរសេនីយ៍ឯក ចៅ ស៊ីផល អាយុ ៥៦ឆ្នាំ មានឋានៈជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ធ្វើតេស្តសាកសព (Rapid Test) ទទួលលទ្ធផលវិជ្ជមាន របស់មណ្ឌលសុខភាពទឹកថ្លា។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រូពេទ្យយកទៅបូជាតាមបច្ចេកទេសនៅកន្លែងបូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ១៩។ កន្លងមកលោកវរសេនីយ៍ឯក ចៅ ស៊ីផល មានជម្ងឺប្រចាំកាយ (ទឹកនោមផ្អែម និងលើសឈាម) បណ្តាលឲ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យមកព្យាបាលនៅផ្ទះប្អូនស្រីបង្កើតនៅខេត្តសៀមរាបតាំងពីថ្ងៃទី០៤

    May 5, 2021
  • កូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួន៣នាក់ទៀត សរុប៧នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ ម៉ន ប៉ូលីន ភេទស្រី អាយុ៤៦ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ។ ២- ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម

    May 5, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ  

    May 5, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម​ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៣៩ឆ្នាំ រស់នៅស្រុកបាធាយ ក្នុងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន ដែលរស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ និងភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាឆាយ និងបងប្អូននៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ យិន សុផៃ ភេទប្រុស អាយុ

    May 5, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ថា បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្ដាល រួចហើយខេត្តបន្ទាយមានជ័យ ដែលត្រូវបានរកឃើញ អ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោង។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ សរុប ១៦,២៩៩នាក់ ក្នុងនោះ អ្នកដំណើរចូលមកកម្ពុជា ចំនួន៤៥៦នាក់, ពលករធ្វើដំណើរមកពីប្រទេសថៃ ៩៩នាក់ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១៥,៧៤៤នាក់៕

    May 5, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគសំណាកដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២នាក់។ ក្នុងនោះ ១១នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង និង០១នាក់ទៀតនៅស្រុកបារាយណ៍ ជាករណីចម្លងមកពីខាងក្រៅខេត្តដូចមានរាយនាមខាងក្រោម៖

    May 5, 2021