Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ ក្នុងនោះ ០២នាក់ នៅស្រុកចំការលើ និង០១ នៅស្រុកព្រៃឈរ ក្នុងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលស់នៅឃុំស្វាយទាប ឃុំតាអុង ស្រុកចំការលើ និងភូមិសេកយំ ឃុំព្រៃឈរ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ស៊ូ សុខលី ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំតាអុង

    May 4, 2021
  • កូវីដ-១៩

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា អំឡុងពេលបិទខ្ទប់នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះះ លី សុភា ភេទស្រី កើតថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលវិជ្ជមានកូវីដ១៩) ហើយអ្នកជំងឺរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នា២០នាក់បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារ ក្នុងខេត្តព្រះសីហនុ៕

    May 4, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែឧសភា បានឲ្យដឹងថា ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្តប់បក់មកលើប្រទេសកម្ពុជា។ ទន្ទឹមនឹងរដូវវស្សាឆ្នាំ២០២១ និងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ – នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯបណ្តាខេត្តនៅភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី

    May 4, 2021
  • កូវីដ-១៩

    សៀមរាប​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកជំងឺ​ម្នាក់​មកពី​ភូមិ​លាប​ទង ឃុំ​កំពង់​ចិន​ខាងត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ឈ្មោះ ស៊ាន គឹម​សាន ត្រូវបាន​ប្រកាសថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១​នៅ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ា​ត បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ដែល​ស្លាប់​នេះ មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ និង​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ។​ ​គួរ​បញ្ជាក់ថា បុរស​ឈ្មោះ​ស៊ាន គឹម​សាន អាយុ​៤៧​ឆ្នាំ ដែលមាន​ជំងឺ​ខូច​តម្រងនោម​រ៉ាំរ៉ៃ បាន​ចូលមក​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កាលពី​យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទទួល​សេវា​លាង​ឈាម​។ បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​នៅ​ថ្ងៃទី​២៨

    May 4, 2021
  • ព័ត៌មានជាតិ

    រថយន្តដឹកលើសទម្ងន់ចំនួន៧១៧ គ្រឿង ត្រូវបានចាប់ពិន័យជាមួយទឹកប្រាក់ជាង១ពាន់លានរៀល ឬត្រូវជាប្រមាណជិត២៧ម៉ឺន ដុល្លារអាមេរិក ក្នុងត្រីមាសទីមួយ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ នេះបើតាមការឱ្យដឹងពីលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ការដែលនៅបន្តមានការដឹកលើសទម្ងន់កំណត់នេះ គឺដោយសារមានផ្លូវវាងច្រើនដែលជាហេតុធ្វើឱ្យរថយន្តល្មើស អាចគេចវាងពី ស្ថានីយជញ្ជីងបាន និងមានរថយន្តប្រើប្រាស់សញ្ញាសម្គាល់(LOGO) ដោយមានការអន្តរាគមន៍ និងគំរាមកំហែងដល់មន្ត្រីប្រចាំការ នៅតាមស្ថានីយជញ្ជីងអចល័ត។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ម្ចាស់យានយន្តថា ការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ ដែលនាំឱ្យ ខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។ ក្រសួងដដែលនេះ

    May 4, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា (តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ក្នុងនោះទាំងជនជាតិខ្មែរនិងជនជាតិចិន ត្រូវបាននគរបាលនាំយកមកចាត់ការបន្តតាមផ្លូវច្បាប់ ។ របាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលជនសង្ស័យចំនួន០២នាក់ (ជនជាតិចិន០១នាក់ ជនជាតិខ្មែរ០១នាក់) និងរថយន្ដ០១គ្រឿង ពីមន្ដ្រីគោលដៅត្រួតពិនិត្យភ្នំK៩៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3

    May 3, 2021
  • ព័ត៌មានជាតិ

    នាល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    May 3, 2021
  • ព័ត៌មានជាតិ

    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវឧកញ៉ា ចំនួន ៧៤រូប ដែលបានបរិច្ចាគថវិកាចំនួន ៣០២.២៥០ ដុល្លារអាមេរិក តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនដែលកំពុងជួបទុក្ខលំបាកដោយសារតែជំងឺកូវីដ១៩។ ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ៖

    May 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅម៉ាត Smile ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ  នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅទិញទំនិញ នៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    May 3, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួន១នាក់ ទៅលើឈ្មោះ ដឹង ចាន់ណាត ភេទប្រុស អាយុ២១ឆ្នាំ អាសយដ្ឋានភូមិទី២ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុតាមរយៈរថយន្តឈ្នួល មកឈប់នៅមុខវត្តព្រះព្រហ្មរ័ត្ន វេលាម៉ោង១៧៖០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន គាត់បានជិះរ៉ឺម៉កកង់បីទៅកាន់មណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ ហើយក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តស្រាវជ្រាវទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្នឈ្មោះ ដឹង ចាន់ណាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មកទល់ពេលនេះ

    May 3, 2021