- Khmernote Media
- ព័ត៌មានជាតិ
(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងចក្រចំនួន ៤ នៅក្នុងស្រុកបាទី និងតម្រូវឲ្យកម្មករនិយោជិតជាង១២០០នាក់ ធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ សូមប្រិយមិត្តអាន សេចក្តីសម្រេចស្តីពីការផ្អាកជាបណ្តោះអាសន្ននូវរោងចក្រ សហគ្រាសមួយចំនួនដែលពាក់ព័ន្ធជំងឺកូវីដ-១៩ ខាងក្រោម៖
May 3, 2021 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ ១- ឈ្មោះ ឈួន សុជាតា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប
May 2, 2021 - សង្គម
តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួន បុគ្គលឈ្មោះ អ៊ូយ សម្បត្តិ រស់នៅភូមិ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាម្ចាស់គណនីហ្វេសបុកឈ្មោះ Soka Usb ដែលបានផ្គើននឹងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត និងតាមមាត្រា ១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយបានបង្ហោះវីដេអូផឹកស៊ី រួមទាំងអត្ថបទ ដែលជាការបង្កឱ្យមានសកម្មភាពមិនល្អក្នុងសង្គម ខណៈដែលថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែកកំពុងប្រឹងប្រែងក្នុងការការពារ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរបស់មេរោគកូវីដ-១៩ ។
May 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Foodpanda ម្នាក់បានបើកម៉ូតូគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយបានជិះទៅបុកសមត្ថកិច្ចម្នាក់ ដែលកំពុងបំពេញតួនាទី បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ៦ និង១៥នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវ២១៧ ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចដែលរងរបួសនោះមានឈ្មោះ សុត ពន្លឺ បានរងរបួសជើង ត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរសម្រាកព្យាបាល ម្លិះដង្កោ។ ចំណែកឯអ្នកដឹកអាហារនោះមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិក foodpanda។ បច្ចុប្បន្នអ្នកបេីកម៉ូតូបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣
May 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ព័ត៌មានបឋម – កម្លាំងចម្រុះរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក វណ្ណ ហាស់វារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ ឡោមព័ទ្ធឃាត់ខ្លួនក្រុមបុរសនារី៥នាក់ ដែលជួបជុំគ្នាហូបចុកផឹកស្រាជល់កែវយ៉ាងសប្បាយរីករាយ ក្រោមកញ្ចុះសម្រាប់អង្គុយលេងនៅក្នុងដីឡូត៍ទើបចាក់ថ្មី ដោយយកឡាន៣គ្រឿងព័ទ្ធជុំវិញបាំងកុំអោយគេឃើញ នៅចំណុចច្រកចូលសាលាខណ្ឌមានជ័យ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការសាកសួរ និងប្រគល់អោយសមត្ថកិច្ចខណ្ឌមានជ័យ យកទៅអប់រំណែនាំធ្វើការតាមច្បាប់ និងដកហូតរថយន្ត៣គ្រឿង និងម៉ូតូ៣គ្រឿង៕ ដោយ៖ បងម៉េង ខ្មែរណូត
May 2, 2021 - កូវីដ-១៩
យោងតាមការប្រកាសរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅមុននេះបន្តិចបានអោយដឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់គឺជាបុគ្គលិកធ្វើការនៅផ្សារម៉ាក្រូ សាខាសែនសុខ រាជធានីភ្នំពេញ ផ្នែកត្រី នៃតំបន់អាហារស្រស់។ សេចក្តីជូនដំណឹងនោះបានរៀបរាប់ថា៖ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលទៅដើរផ្សារ និងអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ផ្សារម៉ាក្រូ (Makro) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ខាងផ្នែកត្រី នៃតំបន់អាហារស្រស់ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់
May 2, 2021 - កូវីដ-១៩
យោងតាមលិខិតរដ្ឋបាលខេត្តព្រះសីហនុ លេខ ៦៤០/២១ សជណ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានធ្វើការជូនដំណឹងទៅកាន់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ស្តីពីការលួចរត់គេច បុគ្គលចំនួន១៤នាក់ ស្រីចំនួន៥នាក់ (មានវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់) ចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប។ ការជូនដំណឹងនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកទង្វើររបស់បុគ្គលទាំង១៤នាក់ខាងលើ គឺជាអំពើចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការច្បាប់ចំពោះបុគ្គលល្មើសខាងលើអោយបានតឹងរ៉ឹងបំផុត៕
May 2, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលក្នុងទម្រង់ប្រកាសថ្មី បានបញ្ជាក់អោយពលរដ្ឋកម្ពុជា បានឃើញយ៉ាងច្បាស់ៗថា គិតចាប់តាំងពីជំងឺកូវីដ-១៩ បានកើតឡើងរហូតមកដល់បច្ចុប្បន្ន ជំងឺកាចសាហាវមួយនេះបានកើតឡើងនៅកម្ពុជា រហូតដល់ 14,520ករណី គិតត្រឹមម៉ោង 7ព្រឹកថ្ងៃទី02 ខែឧសភា ឆ្នាំ2021។ ក្នុងនោះដែរចំពោះករណីចម្លងនៅរាជធានីភ្នំពេញ បានកើតឡើងរហូត 10,069ករណី ខណៈអ្នកស្លាប់ទូទាំងប្រទេសមានរហូតដល់ 103ករណី។ ទោះជាយ៉ាងណាក្តី ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអោយធ្វើការបែងចែកតំបន់មានការចម្លងជាបី គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីធ្វើការគ្រប់គ្រងស្ថានការបច្ចុប្បន្ន៕
May 2, 2021 - កូវីដ-១៩
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៣០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៦៩នាក់ផងដែរ។ ក្នុងនោះផងដែរ រាជធានីភ្នំពេញមានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនឆ្លងសរុបនៅភ្នំពេញកើនដល់ ១០,០៦៩នាក់ ជាសះស្បើយសរុប ៣,៤៦៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦,៥១៥នាក់៕
May 2, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយជាបន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គិតត្រឹមម៉ោង ១១ និង ០០ នាទីព្រឹកនៃព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភានេះ ប្រទេសថៃបានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក មានអ្នកស្លាប់រហូតដល់ ២១ នាក់។ ក្រៅតែបានរកឃើញអ្នកស្លាប់ក្នុងចំនួនដ៏ច្រើនដូចនេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃវិញក៏មានច្រើនដែរ ដោយថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១,៩៤០ នាក់ផងដែរក្នុងថ្ងៃជាមួយគ្នានេះ។ គិតមកទល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសថៃ បានរកឃើញអ្នកឆ្លងកូវីដ១៩សរុបកើនដល់ ៦៧,០៤៤នាក់, មានអ្នកស្លាប់បាត់បង់ជីវិតចំនួន
May 2, 2021









