Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៨៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៨នាក់ផងដែរ។ ទន្ទឹមនឹងនោះផងដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីជនជាតិខ្មែរ ចំនួន០៣នាក់ ដែលមានបុរសអាយុ ៦១ឆ្នាំ, ស្ត្រីអាយុ៦៧ឆ្នាំ និងស្ត្រីអាយុ ៧៦ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។ សូមអានលិខិតខាងក្រោម៖

    May 1, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៨៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៨៨នាក់ ក្នុងនោះមាន១នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ និង ៣៨៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    May 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ និងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ បាននាំយកនូវអំណោយរបស់លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា តាមរយៈលោក សៀងហៃ និងប្អូនប្រុស ម៉េង អ្នកសារព័ត៌មាន ចុះចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ចំនួន២០០គ្រួសារ ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ចំនួន១០០គ្រួសារ និងក្នុងសង្កាត់ស្ទឹងមានជ័យទី១ ចំនួន១០០គ្រួសារ។ អំណោយទាំងនោះក្នុង១គ្រួសារទទួលបាន៖ អង្ករ១០គីទ្បូក្រាម, ត្រីខ១ទ្បូ, ទឹកត្រី២ដប, ទឹកស៊ីអ៊ីវ ២ដប, មីម៉ាម៉ា ១កេស, ប្រគល់ជូនប្រជាពលរដ្ឋខ្វះខាតរដូវកូវីដ-១៩ ដែលមិនបានធ្វើការបំពេញក្នុងអំឡុងពេល

    May 1, 2021
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកគិរីវង់ បានឲ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅស្រុកគិរីវង់ រកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីចំនួន០២នាក់ ដែលមានអាស្រ័យដ្ឋានភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ដែលជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ក្នុងនោះរួមមាន៖ ទី១.ឈ្មោះ យ៉ូវ រ៉ាត់ ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ ទី២.ឈ្មោះ មាស សូវេទ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ រដ្ឋបាលស្រុកគិរីវង់

    May 1, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូលញឹកញាប់ និងមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅ​​សណ្ឋាគារ សាន់វេ (Sunway Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ និងបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    May 1, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកណ្ដាលចេញសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់ភូមិសាស្រ្តភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ ឃុំបែកចាន និងភូមិព្រៃពពាល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ + តំបន់ក្រហម ៖ ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង និងភូមិត្នោតម្ពើម នៃឃុំបែកចាន ស្រុកអង្គស្នួល + តំបន់លឿងទុំ ៖ ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល + តំបន់លឿង ៖ ភូមិព្រៃពពាល ឃុំពើក

    May 1, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា រដ្ឋបាលខេត្តសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាជីវកម្មផ្សារបែកចាន ដែលស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានថិរវេលាអនុវត្តរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល៕

    May 1, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានឲ្យដឹងថា ក្រុមគ្រូពេទ្យរបស់កងទ័ព នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ផ្តើមនូវយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្នុងក្រហម ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជិត៥០ម៉ឺននាក់ហើយ។ ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនាព្រឹកថ្ងៃនេះមានការចុះពិនិត្យដំណើរការចាក់ដោយផ្ទាល់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដែលជាតំបន់ឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នោះ ជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

    May 1, 2021
  • ព័ត៌មានជាតិ

    MC៖ ក្រសួងព័ត៌មានបានបញ្ជាក់សាជាថ្មីថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មិនអាចចេញចូលតំបន់ក្រហមដែលជាតំបន់ហាមឃាត់បានទេបើទោះបីជាមានលិខិតធ្វើដំណើរចេញដោយក្រសួងព័ត៌មានក៏ដោយ។ ក្រសួងព័ត៌មានប្រកាសថា អ្នកសារព័ត៌មានដែលមានលិខិតអនុញ្ញាតធ្វើដំណើរចេញពីក្រសួងព័ត៌មានក៏ដោយបើមិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចនឹងត្រូវទទួលទោសតាមច្បាប់។ យោងតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្ដីពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល បានឱ្យដឹងថា យោងសេចក្តីសម្រេចលេខ៥៤សសរ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងព័ត៌មានបានបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរជូនអ្នកសារព័ត៌មានជាតិនិងបរទេសដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញការងារនៅក្នុងអង្គភាពរបស់ខ្លួនក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល។ ទន្ទឹមនេះក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនបានអនុវត្តត្រឹមត្រូវតាមខ្លឹមសារលិខិតអនុញ្ញាតរបស់ក្រសួងព័ត៌មាន និងវិធានបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានការបែងចែកជា “តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង”។ប៉ុន្តែមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់យល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវតាមវិធាន ការដែលបានកំណត់នៅក្នុងតំបន់ទាំងបីខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍នៅ ឡើយ។ ដូច្នេះក្រសួងព័ត៌មានសូមធ្វើការណែនាំដូចខាងក្រោម៖ ១. *តំបន់ក្រហម ៖ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន

    May 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសកម្លាំងអន្តរាគមន៍ពិសេស ក្នុងឈុតសម្លៀកបំពាក់ពេទ្យ ដើម្បីការពារការឆ្លងវីរុសកូវីដ១៩ នៅពេលត្រួតពិនិត្យមើលឯកសារផ្សេងៗរបស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ ជាតំបន់ក្រហម ហាមឃាត់មិនឲ្យចេញពីផ្ទះ និងមិនឲ្យធ្វើដំណើរចេញក្រៅបានឡើយ។ ក្នុងការចុះអនុវត្តពង្រឹងសន្តិសុខនេះធ្វើឡើងនៅវេលាម៉ោង០៨:០៥នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចូលរួមសរុប ៤៥នាក់ ជាលទ្ធផល ឃាត់បានម៉ូតូល្មើសចូលតំបន់ក្រហម ចំនួន០៤គ្រឿង និងរថយន្ត១គ្រឿង

    May 1, 2021