សង្គម

ប្រពៃណាស់! ពុទ្ធបរិស័ទខ្លាចព្រះសង្ឃដាច់ចង្ហាន់ បាននាំគ្នាយកបន្លែ ត្រីសាច់មកព្យួរទុកនៅខ្លោងទ្វារវត្ត​ប្រគេនព្រះសង្ឃនៅវត្តសន្សំកុសល

BY
Khmernote Media
April 29, 2021

ខណៈបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបរបររកស៊ី និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ មិនថាតែប្រជាពលរដ្ឋសាមញ្ញានោះទេ ដែលរងផងប៉ះពាល់ សូម្បីតែព្រះសង្ឃនៅតាមវត្តអារាម ក៏រងការប៉ះពាល់ដូចគ្នា។

ជាក់ស្តែងថ្មីៗនេះ ព្រះសង្ឃមួយអង្គបានបង្ហោះថ្លែងអំណគុណដល់ប្រជាពលរដ្ឋ ដែលបានស្បៀងអាហារមកប្រគេនព្យួរទុកនៅខ្លោងទ្វារវត្ត។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ព្រះញាណចរណមុនី វត្តសន្សំកុសល បានឲ្យដឹងថា “អរគុណ​ណាស់​ញោម​អ្នក​បឹងទំពន់​អាត្មា​អេីយ ដែល​បាន​យក​ម្ហូប​ បន្លែ​ មកព្យូរទុកអោយនៅខ្លោងទ្វារ​ ទង្វើ​ទាំង​នេះ​ហើយ​ដែល​ចងចិត្តអាត្មាជាប់​ មិនជ្រេីសរេីសជម្រកផ្សេង​ ♥️ស្រលាញ់​ពេញ​បេះដូង​♥️ ស្គាល់​កម្លាំង​សេះ​ក្នុងដំណេីរផ្លូវ ស្គាល់​មិត្ត​សត្រូវ​ក្នុង​គ្រាអាសន្ន 😍😍😍😍🙏🙏🙏♥️♥️♥️♥️”៕

Share This Post: