- Khmernote Media
- កូវីដ-១៩
យោងតាមការបង្ហោះរបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានឲ្យដឹងការពីយប់ថ្ងៃទី ២៨ មេសា ២០២១ យប់មិញនេះថា៖ ថ្ងៃនេះព្រះច័ន្ទរះពេញវង់ល្អណាស់ ហេីយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រ ចំនួន834នាក់ បានជាសះស្បេីយនិងត្រូវធ្វេីចត្តាលីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid 19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ។ សូមអបអរដល់បងប្អូនដែលបានជាសះស្បេីយនិងសូមជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលនេះឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែខ្ញុំសូមផ្តាំផ្ញេីរដល់បងប្អូនដែលបានជាសះស្បេីយហេីយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វេីចត្តាលីស័កនៅផ្ទះបន្តនិងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣៕
April 28, 2021 - ព័ត៌មានជាតិ
នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រកាសជាផ្លូវការហើយអំពីការកំណត់ និងបែងចែកតំបន់ ដែលមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ជា៣តំបន់ គឺ «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។ + “តំបន់ក្រហម” មានដូចតទៅ៖ ១- ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) ២- ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ៣- ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២,
April 27, 2021 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការហើយនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។ តំបន់ក្រហម រួមមាន៖ ១៖ ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) ២៖ ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ៣៖ ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣
April 27, 2021 - កូវីដ-១៩
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ ហើយតាមការសង្កេត មើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1 617 មានប្រភពចេញពី ប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ B117 ទៅទៀត៕
April 27, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា មានពលរដ្ឋជនជាតិខ្មែរចំនួន៣នាក់មាន ស្ត្រីអាយុ៣៩ឆ្នាំ ស្ត្រីអាយុ៥២ឆ្នាំ និងបុរសអាយុ៧៧ឆ្នាំ បានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩។ ក្នុងចំណោមអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ទាំង៣នាក់នោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីអាយុ៣៩ឆ្នាំ និងស្ត្រីអាយុ៥២ឆ្នាំ បានបាត់បង់ជីវិតទៅហើយមុនពេលមកដល់មន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ ទទួលលទ្ធផលថា សពមានវិជ្ជមានជំងឺកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖
April 27, 2021 - កូវីដ-១៩
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥០៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១២៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥០៨នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅតូប លក់បបរ នៅខាងកើតផ្សារសាមគ្គី នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទិញបបរនៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
April 27, 2021 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយរដ្ឋបាលខេត្តត្រូវបន្តផ្អាកជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍ បន្តទៀត គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធ្វើការរៀបចំឡើងវិញឲ្យបានល្អប្រសើរទីតាំងលក់ដូរ ក្នុងផ្សារគគីរ។ ក្នុងវអំឡុងពេលនៃការបន្តផ្អាកជាបណ្ដោះអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលបានពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែក កៀនស្វាយ ព្រមចូលរួម អនុវត្តវិធានការ
April 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ម៉ោង១៤ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង បានធ្វេីការឃាត់ខ្លួនជនក្មេងទំនើងចំនួន ០៤នាក់ ករណីល្មើសវិធានការសុខាភិបាល (ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈ) នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៤នាក់៖ ១-ឈ្មោះ រតនៈ បញ្ញារ័ត្ន ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) ២-ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ
April 27, 2021 - កូវីដ-១៩
ការរាតត្បាតជំងឺកូវីដ១៩ រលកទី៣ បានវាយប្រហារប្រទេសថៃ ជាខ្លាំង ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងរាប់ពាន់នាក់រៀងរាល់ថ្ងៃ ហើយបានធ្វើឲ្យមន្ទីរពេទ្យជាច្រើននៅក្នុងប្រទេសថៃ បានខ្វះខាតគ្រែសម្រាប់ដាក់អ្នកជំងឺ រហូតឈានដល់ការយកកីឡដ្ឋាន និងទីវាលមួយចំនួនមកកែច្នៃធ្វើជាគ្រែសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ពី worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសថៃជាមានអ្នកឆ្លងជំងឺកូវីដ១៩ លើស២០០០នាក់រៀងរាល់ថ្ងៃ ចំនួន៥ថ្ងៃជាប់គ្នាហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៥៩,៦៨៧នាក់ និងស្លាប់បាត់បង់ជីវិត ១៦៣នាក់។ នេះជាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅប្រទេសថៃ ដែលមានចំនួនលើស២០០០នាក់ប្រចាំថ្ងៃ៖ – ថ្ងៃទី២៣ ខែមេសា ឆ្លងចំនួន ២,០៧០នាក់ និងស្លាប់ ៤នាក់ –
April 27, 2021









