Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥១១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥១១នាក់នោះ គឺមាន ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥០៩នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឲ្យដឹងថា កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានចុះនាំខ្លួនប្តីប្រពន្ធ ដែលរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ។ នៅវេលាម៉ោង៤:១០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ប្តីប្រពន្ធ០២នាក់ ស្នាក់នៅលើទូកបណ្ដែតទឹក ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលប្តីវិជ្ជមានជំងឺកូវីដ-១៩ មានការពាក់ព័ន្ធនឹងអាជីវករផ្សារដើមគរ បានរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ កម្លាំង

    April 24, 2021
  • ព័ត៌មានជាតិ

    ​កំពង់ស្ពឺ​ ៖​ កាលពី​ព្រឹក​ថៃ្ង​សុក្រ​ ទី​២៣​ ខែមេសា​ ឆ្នាំ​ ២០​២​១ នៅ​ចំណុច​ ភូមិ​ពោធិ​កោង​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ ខេត្ដកំពង់ស្ពឺ​ ជនបរទេស​ សញ្ជាតិ​ ចិន​ ១៨​នាក់​ ស្រី​ ០១​នាក់​ និង​ជនជាតិ​ ខ្មែរ​ ០២​នាក់​ ជា​អ្នកបើកបរ​ដឹក​គេច​ចេញ​ពី​តំបន់ក្រហម​ Lockdown​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ ១៨​និង​០០​នាទី​យប់​ ម្ដុំ​វត្ដ​មហាមន្ដ្រី​ ស្ដា​ត​អូរ​ឡាំ​ពិ​ក​ សណ្ឋាគារ​ ភ្នំពេញ​ អ៊ែ​រ៉ា​ ។​ ​តាម​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​កំណត់​អំពី​ការ​ធ្វើ​ដំណើរ​ចាក​ចេញពី​តំបន់​ក្រហម​

    April 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញស្បៀងអាហារនៅ ផ្សារទំនើប ឡាក់គី (Lucky Express) ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖១៩នាទី ​ដល់ម៉ោង ១៩៖៣២នាទី ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ចំនួន ០២នាក់ គឺបានកាន់ទីតាំងខាងលើនេះដើម្បីទិញស្បៀងអាហារ នៅថ្ងៃទី១៤ ខែមេសា

    April 24, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមសារលិខិតរបស់ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់បីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១​តទៅ និងមានវិធានការដូចខាងក្រោម៖ – ផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលផ្សារសាលាលេខ៥ ជាបណ្ដោះអាសន្ន – ចំពោះអាជីវករ និងអ្នកធ្លាប់ចេញ-ចូលផ្សារសាលាលេខ៥ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ បើមានសញ្ញាសង្ស័យ ត្រូវប្រញាប់ទំនាក់ទំនងមកក្រុមការងារ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកទៅពិនិត្យ។ ការបិទបណ្ដោះអាសន្នទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ បន្ទាប់ពីរដ្ឋបាលខេត្តបានទទួលលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន

    April 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង បានធ្វើការបន្តរៀបចំជិះចុះចែកបន្លែស្រស់ ត្រីខ និងមីកញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។ រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន៕

    April 24, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «មកដល់ផ្ទះហើយៗ អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ!! និងរូបភាពអាំងសាច់ជួបជុំគ្រួសារ» សកម្មភាពនេះគឺជាការញុះញង់ និងប្រមាថដល់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលើបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានព័ត៌មាននេះរយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី

    April 24, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ តាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនសាធារណជន និងប្រជាពលរដ្ឋនៅកំពង់ឆ្នាំងឲ្យបានជ្រាបថា៖ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ខេត្តកំពង់ឆ្នាំបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ មានដូចខាងក្រោម៖ ទី១.ឈ្មោះ ផេង ម៉ាលីស ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅ នៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាត ខេត្តកំពង់ឆ្នាំង ជាអាជីវករលក់ដូរក្នុងផ្សារសាលាលេខ៥ បានប៉ះពាល់ផ្ទាល់ជាមួយបងប្រុស ផេង ដារ៉ា

    April 24, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖​ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាឆាយ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ដែលជាក្រុមគ្រួសាររបស់អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ក្នុងនោះមានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ខៀវ ដាលីន ភេទស្រី អាយុ ៣២ឆ្នាំ ត្រូវជាបងស្រីអ្នកជំងឺកូវីដ-១៩ ឈ្មោះ

    April 24, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ កងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួនក្រុមបំពានវិធានការរដ្ឋបាល ប្រមូលផ្តុំគ្នាដាក់ឆត្រផឹកស៊ីទាំងកណ្តាលភ្លៀង។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនមិនអនុវត្តតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ មានឈ្មោះដូចខាងក្រោម៖ ទី១ ឈ្មោះ សារី ឆេង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២ ឈ្មោះ ឃុត ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ

    April 24, 2021