- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២២៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥៥នាក់នោះ គឺមាន ០១នាក់ជាពលករមកពីប្រទេសថៃ និង៦៥៤នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៥២២នាក់ មានជនជាតិខ្មែរ ៥១៩នាក់ ( ស្ត្រី ៣២០នាក់ និងបុរស ១៩៩នាក់) ជនជាតិចិន ចំនួន០២នាក់ ស្ត្រី០១នាក់ បុរស០១នាក់ និងជនជាតិវៀតណាម ចំនួន០១នាក់ ជាស្ត្រី
April 23, 2021 - កូវីដ-១៩
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២២៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥៥នាក់នោះ គឺមាន ០១នាក់ជាពលករមកពីប្រទេសថៃ និង៦៥៤នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 23, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅក្នុងតំបន់បិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការបិទខ្ទប់ ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង ព្រឹត្តិការណ៍សហគមន៍
April 23, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទ្រា ឃុំស្វាយពោធិ៍, ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ដែលបានប៉ះពាល់អ្នកជំងឹកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា(២នាក់) និងករណីប៉ះពាល់នឹងអ្នកជំងឺនៅរាជធានីភ្នំពេញ(០១នាក់)ក្នុងនោះមានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ឃាង សុខ អេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។ ទី២.ឈ្មោះ ម៉ិច ណុន ភេទស្រី អាយុ
April 23, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី (ផ្សារចាស់) ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ សូមអរគុណ ៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
April 23, 2021 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគីរី៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តមណ្ឌលគីរី បានចេញប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ០១នាក់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្តមណ្ឌលគីរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគីរីជ្រាបថា៖ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ខេត្តមណ្ឌលគីរី បានរកឃើញអ្នកជំងឺវិជ្ជមានកូវីដ-១៩ម្នាក់ មានឈ្មោះ គិន សម្ភ័ស ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ រដ្ឋបាលខេត្តមណ្ឌលគីរី អំពាវនាវអ្នកដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកវត្តុសំណាកទៅពិនិត្យ ត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាលីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន
April 23, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះធ្វើការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ ប្រុស ជួញដូរមនុស្សដោយខុសច្បាប់ ជនជាតិចិន ចំនួន ២៨ នាក់ ស្រី ០២ នាក់ ។ ក្នុងចំណោមជនសង្ស័យទាំង ០៧ នាក់ មានមេខ្លោងម្នាក់ ជាមន្ត្រីយោធា ឋានន្តរសិក្ត ឧត្តមសេនីយ៍ទោ
April 23, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកសិលាខ្មែរចំនួន ០៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តីការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូចការបារព្រំដេនគោកលេខ៩១១ នៅវេលាម៉ោង០៤និង៤០នាទីព្រឺកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130 លើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចប៉ុស្តិ៍ត្រួតពិនិត្យនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រកឃើញមានដឹកជនជាតិថៃចំនួន០៥នាក់ ស្រី០១នាក់ ឆ្លងដែនចូលមកទឹកដីខ្មែរដោយខុសច្បាប់ ។ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ ម្ចាស់រថយន្តឈ្មោះ សោភ័ណ្ឌ
April 23, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការឃុំខ្លួន និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធធនាគារកាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ សូមបញ្ជាក់ថាបុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាថមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
April 23, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះកូនដំបូងម្នាក់មិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះ អស់រយៈពេលជាច្រើនម៉ោង ទើបក្រុមគ្រួសារ ដឹកបញ្ជូនទៅរកមន្ទីរពេទ្យ ដោយមានបងប្អូនអ្នកសារព័ត៌មានយើងជួយជូនទៅមន្ទីរពេទ្យដែរ តែចូលមន្ទីរពេទ្យមួយហើយ ដោយមិនដឹងមូលហេតុអ្វីឡើយ ក៏បន្តទៅមន្ទីរពេទ្យមួយទៀត អស់រយៈពេលជិត៤ម៉ោង មកដល់មន្ទីរពេទ្យទី៩ គឺមជ្ឈមណ្ឌល គាំពារ មាតា និង ទារក (ពេទ្យជប៉ុន) ក្រុមគ្រូពេទ្យបានទទួលពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងជួយសម្រាលបានកូនប្រុសម្នាក់ដោយជោគជ័យហើយ។ ហេតុការណ៍មិនដែលធ្លាប់ជួបប្រទះនេះបានកើតឡើងកាលពីវេលាម៉ោង០១៖៣០នាទីយប់រំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។ ក្រុមគ្រួសារសាច់ញាតិស្ត្រីដែលបែកទឹកភ្លោះខាងលើនេះ បានប្រាប់ក្រុមការងារខ្មែរណូតថា ស្ត្រីមានផ្ទៃពោះខាងលើនេះ មានឈ្មោះ ណា រុណ អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិវត្តចា ឃុំកំពង់ឈូក
April 23, 2021









