- Khmernote Media
- កូវីដ-១៩
រាជធានីភ្នំពេញ៖ តាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ និងមានអ្នកជំងឺកូវីដ១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងខាងលើនេះផងដែរ។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីតាំងខាងលើនេះ ហើយប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក
April 22, 2021 - ព័ត៌មានជាតិ
ខេត្តកំពត៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០ល្ងាច កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបង្ក្រាបករណីនាំមនុស្សឆ្លងពីខេត្តព្រះសីហនុ ឆ្ពោះទៅប្រទេសវៀតណាម ។ តាមចម្លើយរបស់ល្មើសឈ្មោះ សាន កប ភេទប្រុស អាយុ ៥២ឆ្នាំ ដែលមានទីលំនៅភូមិកំពង់ត្នោតឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់សមត្ថកិច្ចថា ករណីនេះមានរថយន្តចំនួន ០២គ្រឿង បានដឹកជនជាតិវៀតណាមចំនួន ០៧នាក់ រថយន្តម៉ាកហាយឡែនឌ័រ(ភ្នំពេញ ២X.២៦៩២) និងម៉ាកព្រូស (មិនចាំស្លាកលេខ) ម្ចាស់រថយន្តហាយឡែនឌ័រមានឈ្មោះ ប៉ិល ភេទប្រុស អាយុ
April 22, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ រថយន្តសាមុយមួយគ្រឿង របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ (មន្ទីរពេទ្យបង្អែក ច្បារអំពៅ) សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ដឹកនាំដោយលោក សេង ឈុនហេង ស្មៀនសង្កាត់ចាក់អង្រែក្រោម បានចុះមកយកអ្នកជំងឺវិជ្ជមាន COVID-19 ចំនួនពីរនាក់ (ស្ត្រីជាម្ដាយ អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ និងកូនស្រីអាយុ៧ឆ្នាំ) ជាជនជាតិខ្មែរ ដែលមានសមាជិក៣នាក់ (ប្ដីប្រពន្ធ២នាក់ និងកូនស្រីម្នាក់)ស្នាក់នៅបន្ទប់ជួលជាមួយគ្នា តែបុរសជាប្ដីអវិជ្ជមាន។ ការចុះយកអ្នកវិជ្ជមានជម្ងឺកូវីដ១៩នេះធ្វើឡើងកាលពីវេលា១១យប់ ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលផ្ទះយាយឡុង ផ្លូវបេតុង(ច្រកផ្សារក្រមួន) បត់តាមផ្លូវលំជាប់ផ្ទះលក់ភេសជ្ជៈគ្រប់មុខ យីហោ “សម្រស់ ណារី” ស្ថិតនៅភូមិព្រែកតាឡុង
April 22, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា មកទល់ពេលនេះ ស្រុកស៊ីធរកណ្តាល មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៥នាក់ហើយ ក្នុងនោះឃុំពោធិ៍ទី ចំនួន០៤នាក់ និងឃុំឬស្សីសាញ់ ចំនួន ០១នាក់ និងដោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ និងដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្តាច់នូវការចម្លងនៃជំងឹកូវីដ១៩ ពីសហគមន៍មួយ ទៅសហគមន៍មួយ ក៏ដូចជា ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ក្នុងភូមិសាស្ត្រឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចាប់ពីម៉ោងសូន្យ ថ្ងៃទី២១ មេសា ២០២១ រហូតមានការជូនដំណឹងជាថ្មី។ ទីតាំងបិទចេញ-ចូលចំនួន
April 22, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋដែលទាំងអស់ឲ្យបានជ្រាបថា៖ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ បុរសជនជាតិខ្មែរ ឈ្មោះ ថេង កុសល អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំងឺរូបនេះ រដ្ឋបាលខេត្ត បានចាត់ឲ្យមន្ទីរសុខាភិបាល បញ្ជូនអ្នកជំងឺ
April 22, 2021 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានចូលខ្លួនសារភាពកំហុស ធ្វេីកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូបដែលបានបេីករថយន្តឡាយផឹកស្រាបៀរ ដែលល្មេីសទៅនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩ ( បទមិនគោរពវិធានការរដ្ឋបាល ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លាន
April 22, 2021 - ព័ត៌មានជាតិ
ខេត្តកែប៖ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពតឆ្ពោះមកខេត្តកែប តាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។ ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរងចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។ ឯកឧត្តមអភិបាលខេត្តកែប បានក្រេីនរំលឹក និងណែនាំបន្ថែមដល់កងកម្លាំងសមត្ថកិច្ចបន្តការរឹតបន្តឹងឲ្យបានតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់ សូមកុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេសកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច
April 22, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រជាពលរដ្ឋ អាចស្នើធ្វើលិខិតអនុញ្ញាតក្នុងការធ្វើដំណើរ ពីរដ្ឋបាលរាជធានីភ្នំពេញ តាមរយ:ប្រព័ន្ធអេឡិចត្រូនិច ដើម្បីងាយស្រួលធ្វើដំណើរនៅពេលមានការចាំបាច់ ក្នុងអំឡុងពេលការបិទខ្ទប់នេះ។ លោក ម៉េត មាសភក្តី អ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសរបស់យើងកំពុងតែជួបប្រទះនៃការរាត ត្បាតនៃជំងឺកូវីដ១៩ ដែលក្នុងអំឡុងពេលនេះ ភូមិ សាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅត្រូវបានបិទខ្ទប់ ដែលតម្រូវឱ្យប្រជាពលរដ្ឋស្ថិតនៅក្នុងផ្ទះ ដើម្បីគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏មានយន្ត ការសម្រាប់បងប្អូនប្រជាពល រដ្ឋមួយចំនួន ដោយឱ្យពួក គាត់អាចស្នើធ្វើលិខិតអនុញ្ញាតក្នុងការធ្វើដំណើរតាមរយ: ការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិច ដែលមាន១៥ឆានែល
April 21, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់រដ្ឋបាលខណ្ឌបឹងកេងកងបានឲ្យដឹងថា អាជ្ញាធរសម្រេចផ្អាកដំណើរការបណ្តោះអាសន្ននូវមូលដ្ឋានផ្សារអូឡាំពិកសម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។ រដ្ឋបាលខណ្ឌបឹងកេងកង អំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារអូឡាំពិក គិតចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងវីរុសកូវីដ១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់នៅបរិវេណ
April 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ចោរដាច់យៃជិះម៉ូតូ Wave ឌុបគ្នាឆក់ទូរស័ព្ទដៃ ពីស្ត្រីអ្នកបោសសំរាមក្រុមហ៊ុនស៊ីនទ្រីម្នាក់ បានសម្រេច នៅក្រោមស្ពានអាកាសតិចណូ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ហើយជិះរត់គេចខ្លួន ទាំងភ័យស្លន់ស្លោទៅបុកកម្លាំងនគរបាលម្នាក់ ដែលរងចាំស្ទាក់ចាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ជាអធិការរងខណ្ឌទួលគោក ហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ចាប់ឃាត់ខ្លួនបានទាំង២នាក់ នៅចំណុចផ្លូវបំបែកជាបួន ស្តុបវត្ត នាគវ័ន្ត បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងត្រូវបានសមត្ថកិច្ចនគរបាល នាំខ្លួនយកទៅធ្វើការសាកសួរ នៅស្នាក់ការប៉ុស្តិ៍ នគរបាលផ្សារដេប៉ូទី៣ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ដោយមានស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងផងដែរ នេះជាដំណឹងបឋមដែលក្រុមការងារខ្មែរណូតទទួលបានអម្បាញ់មិញនេះ ៕ ដោយ៖
April 21, 2021









