- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ លោកតា លោកយាយ ញៀនល្បែងស៊ីសងបៀ បានប្រមូលផ្តុំគ្នាលេង ក៏ត្រូវកម្លាំងជំនាញនៃអធិការស្រុកថ្មគោល បង្ក្រាបដល់ផ្ទះនៅជិតវត្តស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។ ការចុះបង្ក្រាបនេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបៀបានចំនួន ០៧នាក់ ស្រី ០៦នាក់ និងដកហូតបានសម្ភារតាងរួមមាន៖ -បៀចំនួន០២ហ៊ូ
April 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា អជ្ញាធរនឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងដូចខាងក្រោម៖ ១.ខណ្ឌមានជ័យមាន៖ សង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ២.ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ ៣.ខណ្ឌទួលគោក៖ ភូមិ១៤ ១៦ និង១៧ នៃសង្កាត់បឹងសាឡាង អជ្ញាធរបានបញ្ជាក់ថា ក្នុងតំបន់ក្រហម អ្នកមិនអាចចេញក្រៅផ្ទះជាដាច់ខាត លើកលែងតែ ៣ករណីប៉ុណ្ណោះរួមមាន៖ ១.មានបញ្ហាសុខភាពជាបន្ទាន់ ២.ទៅយកសំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត ៣.ទៅចាក់វ៉ាក់សាំងដូងទី២ នៅក្នុង តំបន់ក្រហមជិតបំផុត ៕ ប្រភព៖
April 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ លោកពូនាយរងប៉ុស្តិ៍បឹងទំពន់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យម្នាក់ ដែលប្រជាពលរដ្ឋតែងស្គាល់ថា ជាមនុស្សស្លូតបូត សុភាពរាបសារ និងគោរពឲ្យគោរពនោះ បានងងឹតមុខដួលសន្លប់ ត្រូវបានកម្លាំងសមត្ថកិច្ចដែលនៅគោលដៅ ជួយលើកចូលគ្លីនិក បញ្ញាសាស្ត្រ ដើម្បីសង្គ្រោះភ្លាមៗ ខណៈពេលកំពុងបំពេញភារកិច្ច ក្រោមកំដៅថ្ងៃក្ដៅ ចំណុចគោលដៅបិទខ្ទប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖១០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅគោលដៅស្តុបបឹងទំពន់ ស្ថិតលើផ្លូវ២៧១ កែងផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ព្រំប្រទល់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកតាមសម្ដីលោក វរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នគរបាលដែលដួលសន្លប់ខាងលើ មានឈ្មោះ
April 21, 2021 - កូវីដ-១៩
មុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីជនជាតិខ្មែរចំនួន ៥នាក់ បានបាត់បង់ជីវីត ដោយសារតែជំងឺកូវីដ១៩។ ក្រសួងបានប្រកាសថានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់៖ បុរសឣាយុ ៣៣ឆ្នាំ ស្រ្តីឣាយុ ៦៦ឆ្នាំ បុរសឣាយុ ៦៣ឆ្នាំ ស្រ្តីឣាយុ ៥២ឆ្នាំ និងស្រ្តីឣាយុ ៦១ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។ សូមប្រិយមិត្តអានសេចក្តីប្រកាសលំអិតរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖
April 21, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣០៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២៣៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំ៣០៣នាក់នោះ គឺមានជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 21, 2021 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅខេត្តកំពត។ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពតឲ្យបានដឹងថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ ខេត្តកំពត បានរកឃើញវិជ្ជមានចំនួន០៣នាក់ រួមមាន៖ ទី១.ឈ្មោះ ឈីន សន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិកោះតាចាន់ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បានផ្ទុកកូវីដ-១៩ ត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត។ ទី២.ឈ្មោះ អន
April 21, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
April 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ជិះម៉ូតូមកឈប់អង្គុយយំតែម្នាក់ឯងតាមផ្លូវទាំងយប់ ត្រូវអ្នកដឹកជញ្ជូនអាហារឃើញសួរនាំនិងប្រាប់មកអ្នកយកព័ត៌មានយើងចុះទៅជួយផ្សាយ ហើយនាងប្រាប់ថា “ប្ដីផឹកស្រាស្រវឹងរករឿងហើយដេញចេញពីបន្ទប់ជួលទាំងយប់ ទើបនាង រើឥវ៉ាន់ចេញពីបន្ទប់ ហើយជិះម៉ូតូចេញមកអង្គុយតែឯងដូច្នេះ” បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះមកសួរនាំនិងនាំត្រលប់ទៅបន្ទប់ជួលវិញ ស្ថិតនៅច្រកផ្លូវលំមួយជាប់សាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។ លុះពេលទៅដល់ សួរខាងប្ដីទើបដឹងថា ប្រពន្ធបានវៃកូនស្រីដើមរបស់ខាងប្ដី ព្រោះតែនិយាយមិនស្ដាប់បង្គាប់ ហើយក៏កើតរឿងឈ្លោះប្រកែកគ្នា សំអាងហេតុផលនិងប្រកាន់ជំហររៀងខ្លួនដដែលៗ មិនព្រមសម្របសម្រួលគ្នាឡើយ ទើបបុរសជាប្ដីបោះពាក្យសម្ដីថា ចង់ទៅណាក៏ទៅៗ ទើបប្រពន្ធរើឥវ៉ាន់ចេញមកក្រៅបន្ទប់អស់ រួចជិះម៉ូតូចេញទៅបាត់ទៅ ខ្លួនក៏មិនតាមលួងប្រពន្ធដែរ ក៏បិទទ្វារបន្ទប់ដេកពីរនាក់កូនស្រីបាត់ទៅ។ ចំណែកឯស្ត្រីជាប្រពន្ធបានជិះម៉ូតូ Icon មួយគ្រឿង ចេញទៅអង្គុយយំតែម្នាក់ឯង នៅចំណុចផ្លូវជាតិលេខ២ ចម្ងាយពីគល់ស្ពានអាកាសក្បាលថ្នល់ប្រហែល១០០ម៉ែត្រ
April 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាបុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វាដោយបានជេរប្រមាទមើលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
April 21, 2021 - ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសូរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តខាងលើនេះ បានបំពានបំរាមនៅចំណុចគោលដៅសមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា រថយន្តម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1871 ជិះគ្នា៨នាក់ទាំងអ្នកបើកបរផង ធ្វើដំណើរចេញពីភ្នំពេញ ទៅប៉ោយប៉ែត លុះមកដល់គោលដៅ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ រថយន្តខាងលើនេះបានបំពានបម្រាមបើកឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចឈរជើងនៅគោលដៅនោះឡើយ។ លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្នងការ ឲ្យសហការជាមួយអ ធិការស្រុកកំពង់ត្រឡាច
April 21, 2021









