Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួន​ នៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ និងបានជេរប្រមាថមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ទៀតផង​ ។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ​ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ៕

    April 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ការពិត GCNP បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥០នាទីព្រឹក ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានអ្នកមកពីក្រៅខេត្តមកស្នាក់នៅ ក្រុមគ្រូពេទ្យ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយអាជ្ញាធរភូមិសង្កាត់​ បានចុះត្រួតពិនិត្យបន្ទប់ជួលស្ថិតនៅភូមចំការតែ​ សង្កាត់ស្ពានមាន​ជ័យ​ ក្រុងសែនមនោរម្យ​ បន្ទប់លេខC២និងA៥។​ តាមការពិនិត្យជាក់ស្តែងគឺមានមនុស្សចំនួន០៣នាក់​ ដែលរត់គេចមកពីខេត្តតាកែវ​ ហេីយគេចវេះពីការធ្វេីចត្តាឡីស័ក៖ ១- ឈ្មោះ ខេន ស្រីណា ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើត ភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ២- ឈ្មោះ

    April 20, 2021
  • កូវីដ-១៩

    ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ លើបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ និងស្តី្រជនជាតិខ្មែរ អាយុ២៧ឆ្នាំ អាយុ២៦ឆ្នាំ និងកុមារី អាយុ៨ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នោថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់បីវិទ្យាស្ថានសុខភាពសាធារណៈពីករណីកូវីដ-១៩ លើអ្នកជំងឺទាំង០៤នាក់ ក៏បានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល ធ្វើការបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកជំងឺដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីខាងលើនេះ។ សូមអានសារលិខិតដូចខាងក្រោម៖ ប្រភព៖

    April 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា អាជ្ញាធរសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។ រដ្ឋបាលខណ្ឌដូនពេញ អំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូល ផ្សារខាងលើនៅថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ១៩

    April 20, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា យ៉ាងហោចណាស់ មានអាជីវករ លក់ដូរបន្លែផ្លែឈើ និងត្រីសាច់ប្រមាណ៣៩៨នាក់លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ខណៈដែល ក្រុមគ្រូពេទ្យរកឃើញ អ្នកឡើងកំដៅ លើសពី៣៧អង្សាសេ ចំនួន១១នាក់។ ក្នុងឱកាសដឹកនាំក្រុមការងារពាក់ពន្ធ័ និងក្រុមគ្រូពេទ្យ ចុះប្រមូលយកបងប្អូនអាជីវករ ៣៩៨នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវិដ១៩ នៅល្ងាចថ្ងៃទី១៩មេសានេះ ឯកឧត្ដម អភិបាលខេត្តបានបញ្ចាក់ថា៖ ការធ្វើតេស្តន៍ នេះប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test លទ្ធផល វិជ្ជមាន ឬអវិជ្ជមាន នឹងបង្ហាញភ្លាមៗក្នុងអំឡុង១០-១៥នាទី ក្រោយពីធ្វើតេស្ត ហើយសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងផ្តល់ជូនលិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម

    April 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចចិត្តទាំងបង្ខំ​ ចេញលិខិតទាំងយប់ បិទជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង ចំនួន១៤ថ្ងៃ ដោយពិនិត្យឃេីញ​វិជ្ជមាន​កូវីដ-១៩​ ចំពោះអាជីវករនៅទីតាំងផ្សារពោធិ៍ចិនតុងក្នុងសង្កាត់កាកាបទី១ ដោយរដ្ឋបាលខណ្ឌសូមធ្វើការផ្អាក រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ នាទី​ថ្ងៃទី២០ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់់ជំងឺឆ្លងកូវីដ-១៩ ទៅដល់បងប្អូនអាជីរករ អតិថិជន ក៏ដូចជា ប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីផ្សារខាងលើ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ឆ្លៀតឱកាសនេះសូ​មអំពាវនាវដល់បងប្អូនអាជីវកនៅផ្សារពោធិ៍ចិនតុង​ សូមមកយកសំណាកនាព្រឹកស្អែកនៅទីតាំងសាលាបឋមសិក្សាសុភមង្គល​ ដោយឡែកអាជីវករនៅផ្សារសិនជូរីដែលមិនទាន់យកសំណាក​ ក៏សូមអញ្ជេីញមកយកសំណាកនៅទីតាំងនេះដែរ។​ សូមអរគុណ​! ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

    April 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នកសាព័ត៌មាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ បានសម្រេចហើយ ម្ចាស់ចេញមកទាន់ស្រែកឆោឡោ ដេញចាប់បានម្នាក់ រត់គេចបាត់ម្នាក់ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅតាមផ្លូវ១០៥កា ភូមិក្បាលរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ ។ ជនសង្ស័យឈ្មោះ មុំ សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន គេហទំព័រ កវីភ្នំដែក ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ បក្ខពួកម្នាក់ទៀតឈ្មោះ អាដូច

    April 20, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅតាមរោងចក្រ កម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ១,០២៣នាក់​ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់​មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល

    April 19, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីឆ្លងជំងឺ​កូវីដ១៩ នៅផ្សារដើមគ អ្នកពាក់ព័ន្ធ សរុបចំនួន ២១៣ នាក់ ត្រូវបានរកឃើញ​ វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19)​ គិតត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ ​ម៉ោង ១៥ និង១៣នាទី។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ៖ 📌​ វិទ្យាល័យ​បាក់ទូក​

    April 19, 2021
  • PR

    វីងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។ អាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារវីងបានមានប្រសាសន៍ថា៖ ”នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។ ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និងដៃគូរបស់យើងទាំងអស់ ប្រឹងប្រែងរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រជាជនមិនស្ថិតក្នុងបណ្តាញធនាគារ។” ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីងអាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណៈជនជាដើម។

    April 19, 2021