- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំមួយទៅកាន់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងកំពង់ចាម ឱ្យពិនិត្យមើលក្រែងមានការលួចធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងនេះ ដោយប្រើមធ្យោបាយផ្លូវទឹក។ ក្នុងសារសំឡេងណែនាំមួយ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ បានដាក់ការព្រួយបារម្ភថា ខ្លាចមានការឆ្លងចេញចូលពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ដោយប្រើមធ្យោបាយផ្លូវទឹក ជាពិសេសតាមរយៈទូកនេសាទ ដែលអាចនាំដល់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ សំឡេង៖ “សុំឱ្យឯកឧត្តមឃួង ស្រេង គង់សោភ័ណ្ឌ អ៊ុន ចាន់ដា ធី ត្រូវពិនិត្យមើល
April 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា ការធ្វើដំណើរទៅមន្ទីរពេទ្យ កន្លែងព្យាបាល ឬឱសថស្ថានដោយមូលហេតុសុខភាពបន្ទាន់ ក្នុងភូមិសាស្ត្រដែលបិទខ្ទប់ ត្រូវបានអនុញ្ញាត ដោយទ្បែកការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់ ដោយមូលហេតុសុខភាពបន្ទាន់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងមិនត្រូវធ្វើដំណើរលើសពី ៤នាក់ នោះទេ។ លោកអ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ ៖ ក.ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត) ខ.លិខិតបញ្ជាក់ ឬលិខិតណាត់ជួប ដែលចេញដោយមន្ទីរពេទ្យ ឬកន្លែងព្យាបាលនោះ ប្រសិនបើមាន។ សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល រួមមានការពាក់ម៉ាស ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងករណីខាងលើនេះដែរ
April 19, 2021 - កូវីដ-១៩
មុននេះបន្តិចយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា៖ ឧកញ៉ា Tan Sri Dato Dr CHEN LIP KEONG បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានបរិច្ចាគថវិកា ចំនួន៥លានដុល្លាសហរដ្ឋអាមេរិក បន្ថែមទៀត សម្រាប់ជួយទប់ស្កាត់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕
April 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អាជ្ញាធរខណ្ឌចំការមន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌចំការមន សូមអំពាវនាវដល់ប្រជាពលរដ្ឋ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានការចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យត្រឹមត្រូវបំផុត ៕ ប្រភព៖
April 19, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ការពិត GCNP បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាជីវករម្នាក់មានឈ្មោះ ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា ឆ្លៀតឱកាសដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្រ្តនេះ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ អាជ្ញាធរមានសមត្ថកិច្ច
April 19, 2021 - ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីមេត្តាជ្រាប កាលពីវេលាម៉ោង២៣:៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី (ភ្នំពេញ-រតនគិរី) សរុប០៤នាក់ តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖ 1- ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង
April 19, 2021 - ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ(សាំហាន់)ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គិតចាប់ពីម៉ោង០០ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩៕
April 19, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ បាន ម៉េងហួ អាយុ១៩ឆ្នាំ ដែលបានបេីករថយន្តបុកសមត្ថកិច្ចដែលកំពុងតែអនុវត្តវិធានការបិទខ្ទប់នៅគោលដៅច្បារអំពៅ បណ្តាលឲ្យបាក់ជេីង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៨ ខែមេសានេះ។ ករណីហិង្សាដោយចេតនា (បើករថយន្តបុកបណ្តាលឲ្យបាក់ឆ្អឹងស្មងជើង-ប្រេះឆ្អឹងប្រអប់ជើងស្តាំ) និង ល្មើសសេចក្តីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ កែងផ្លូវ៣៦៣ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ជនរងគ្រោះឈ្មោះឯក សារ៉ន ភេទ ប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ១៧០ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់
April 18, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន០៨នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។ យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី
April 18, 2021 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ នៅថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលឈរជើងគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់ សង្ស័យលួចនាំមនុស្សឆ្លងពីរាជធានីភ្នំពេញ ទៅគោលដៅខេត្តស្វាយរៀង ល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនជាអ្នកសារព័ត៌មាន នៅស្រុករំដួល បានស្នើសុំសមត្ថកិច្ចប្រចាំការនៅចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញ បានទៅលួចនាំយកពលករដែលទើបមកពីកូរ៉េចំនួន០២នាក់ (បានអនុវត្តចត្តាឡីស័ក១៤ថ្ងៃរួច) មកស្រុកកំណើត ដោយយកថ្លៃចំនួន ៣៥០ដុល្លារ តែពេលមកដល់ចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ក៏ត្រូវសមត្ថកិច្ចពិនិត្យ សួរនាំ និងធ្វើការឃាត់ខ្លួនតែម្តង។ ករណីនេះ
April 18, 2021









