Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​ កូវីដ១៩ នៅតាមរោងចក្រ មានកម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៩៧៣នាក់​ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់​មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​

    April 18, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារដើមគអ្នកពាក់ព័ន្ធ សរុបចំនួន ៨៨ នាក់ ត្រូវបានរកឃើញ​ វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០៩ ។ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលទៅផ្សារ និង 📣 សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារជាប្រចាំនៅផ្សារដើមគ។ ​ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ

    April 18, 2021
  • កូវីដ-១៩

    នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះដែរ ក្រសួងសាធារណការ បានចេញសេចក្តីជូនដំណឹង ស្តីពីមរណភាព លោក អ៊ុយ សុវណ្ណារិទ្ធ ដែលជាអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយសារជំងឺកូវីដ-១៩។ ក្នុងនោះដែរថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកទុកដល់ក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកក្រុមគ្រួសារ ជាមនុស្សជាទីគោរពស្រលាញ់របស់ខ្លួននាខណៈនេះ។ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

    April 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ដេីម្បីអនុវត្តន៍គោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព​ នៅថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១​ វេលាម៉ោង ១៦និង១០នាទី កំលាំងប៉ុស្តិ៍អូរតាប៉ោង សហការជាមួយកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកបាកាន ចុះបង្រ្កាបល្បែងសុីសង ( បៀរ ) នៅចំណុចផ្ទះ ឈ្មោះសេង ស្រីរត្ន័​ ភេទស្រី អាយុ៣០ ឆ្នាំរស់នៅភូមិចំការអូរ ឃុំអូរតាប៉ោង​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ ។ សមត្ថកិច្ចយេីង ឃាត់ខ្លួនមនុស្សបាន១៣នាក់ មានឈ្មោះដូចជា៖ ១- ឈ្មោះ អ៊ាត ពែក ភេទស្រី

    April 18, 2021
  • ព័ត៌មានជាតិ

    យោងតាមហ្វេសបុករបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចាំបាច់បំផុត ដូចចែងក្នុងករណីលើកលែងនៃប្រកា២ថ្មី និងប្រកា៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ សូមសាកសួរព័ត៌មានបន្ថែម និងបំពេញពាក្យស្នើសុំតាមគ្រុប Telegram ប្រចាំខណ្ឌទាំង១៤។ សូមជ្រើសរើសមូលដ្ឋានខណ្ឌដែលត្រូវស្នើសុំ ដោយចុចនូវ Link Telegram ដូចខាងក្រោម៖ **រដ្ឋបាលរាជធានីភ្នំពេញ https://t.me/ppenhcityhall

    April 18, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៦១៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦១៨នាក់នោះ គឺសុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ៦១៨នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៤៩៣នាក់ មានជនជាតិខ្មែរ ចំនួន ៤៨៤នាក់ ( ស្ត្រី៣០៨នាក់ និងបុរស ១៧៦នាក់) និងជនជាតិចិន ចំនួន០៧នាក់ (ស្ត្រី០២នាក់ បុរស០៥នាក់) និងជនជាតិហ្វីលីពីន ០១នាក់ ជាស្ត្រី និងជនជាតិអាមេរិក

    April 18, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦១៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំ៦១៨នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 18, 2021
  • កូវីដ-១៩

    តាមការចុះផ្សាររបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថាអាជីវករផ្សារលើប្រមាណ៧០នាក់បានរកឃើញថាមានវិជ្ជមានកូវីដ-១៩ និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាការៈសង្ស័យដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ និងត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីកុំអោយមានការចំលងជាបន្តទៀត។ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបរាប់ថា៖ “យោងតាមលទ្ធផលតេស្តសំណាកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងចេញលទ្ធផលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួនប្រមាណ៧០នាក់ជាអាជីវករផ្សារលើ ដូច្នេះរដ្ឋបាលខេត្ត សូមណែនាំឱ្យអាជីវករផ្សារលើទាំងអស់ត្រូវតែដាច់ខាតដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះ ដោយខ្លួនរបស់គាត់ត្រូវនៅដាច់ដោយឡែក ពីក្រុមគ្រួសារ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន មិនត្រូវចេញក្រៅផ្ទះ និងមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចូលក្នុងផ្ទះរបស់ខ្លួនឡើយ ដើម្បីតាមដានសុខភាពខ្លួនឯង និងការពារការចម្លងទៅអ្នកដទៃ។ រដ្ឋបាលខេត្ត

    April 18, 2021
  • កូវីដ-១៩

    យោងតាមការបញ្ចាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីឆ្លងជំងឺ​កូវីដ១៩ នៅផ្សារដើមគ អ្នកពាក់ព័ន្ធ សរុបចំនួន២១ នាក់ ត្រូវបានរកឃើញ​វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ គិតត្រឹមថ្ងៃទី១៧ មេសា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារជាប្រចាំនៅផ្សារដើមគ​ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ៖ វិទ្យាល័យ​បាក់ទូក​ 📌 វិទ្យាល័យ​បឹង​ត្របែក​ 📌 មណ្ឌលសុខភាពចាក់អង្រែក្រោម​

    April 18, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានផ្ញើសារនៅក្នុងគ្រុបតេឡេក្រាម ទៅកាន់មហាជននិងជាការក្រើនរំលឹក ម្តងហើយម្តងទៀតអោយប្រជាពលរដ្ឋបន្តការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដោយត្រូវនៅផ្ទះជាបណ្តោះអាសន្ន ខណៈដែលជំងឺកូវីដ-១៩ កំពុងតែវាយលុកយ៉ាងខ្លាំងនិងសកម្មបំផុតជាពិសេសនៅរាជធានីភ្នំពេញ។ លោកជំទាវ បានបង្ហោះសារថា៖ “ឥឡូវនេះ វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហើយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រើននោះឡើយ។ ដូច្នេះ ប្រសិនបើបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ “៣ការពារ និង ៣កុំ

    April 18, 2021