- Khmernote Media
- កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញថ្នាំឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែង ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ៦ ល្ងាច ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ ទៅទិញថ្នាំ នៅទីតាំងខាងលើនេះ នៅម៉ោង ៦ ល្ងាច ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល
April 17, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៩១នាក់នោះ មានករណីនាំចូល ០១នាក់ និង ២៩០នាក់ទៀត គឺសុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង២៩១នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២២៨នាក់ មានជនជាតិខ្មែរ ចំនួន ២២៥នាក់ ( ស្ត្រី១២៦នាក់ និងបុរស ៩៩នាក់) និងជនជាតិចិន ចំនួន០២នាក់ ជាស្ត្រី និងជនជាតិវៀតណាម
April 17, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំ២៩១នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង២៩០ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 17, 2021 - PR
ក្នុងសារពិសេសបន្ទាន់របស់ សម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ២០២១ ទាក់ ទងនឹងការចេញបទបញ្ជាជាថ្មីទៀត ជុំវិញការហាមផ្តាច់ការ ចរាចររបស់ ប្រជាពលរដ្ឋរយៈ ពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត សម្ដេចតេជោ បានសរសើរចំៗ ដល់ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានលះបង់ធនធាន ទិញអង្ករទុកលក់ចេញខាតដើម ដើម្បីទប់តម្លៃអង្ករឡើងថ្លៃខ្លាំងលើទីផ្សារ។ «ក្រុមហ៊ុនរបស់ ឡេង ណាវ៉ាត្រា បានលក់អង្ករខាតដល់ជាង ៤០ដុល្លារសហរដ្ឋអាមេរិច ក្នុងមួយតោន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការស្បៀងពិតប្រាកដ»។
April 17, 2021 - ព័ត៌មានជាតិ
រាជភ្នំពេញ៖ យោងតាមការបញ្ជាក់ពី លោកជំទាវ ឱន វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ តាមការសម្រេចដ៏ខ្ពង់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ត្រូវបានផ្អាកបណ្តោះអាសន្នចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ការចាក់ នឹងត្រូវដំណើរការជាធម្មតាឡើងវិញ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការចាក់វ៉ាក់សាំងក សូមមេត្តាវិលត្រលប់ទៅកាន់ទីកន្លែង ដែលខ្លួនស្នាក់នៅវិញ ហើយត្រូវរងចាំការណែនាំសារជាថ្មី ដែល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នឹងចេញផ្សាយជូនឆាប់ៗនេះ៕
April 17, 2021 - កូវីដ-១៩
(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ។ កាលពីម្សិលមិញនេះ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសបុកផ្លូវការថា វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសានេះ។ ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩៕
April 17, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ បានរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន២៥នាក់។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត រដ្ឋបាលខេត្តសូមជម្រាបជូន សាធារណជន អំពីអត្តសញ្ញាអ្នកវិជ្ជមានកូវីដ១៩ ទាំង២៥ ដែលជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ ដូចខាងក្រោម៖
April 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងថា នៅពេលនេះសម្តេចតេជោកំពុងធ្វើលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។ គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើការចាប់វាយខ្នោះមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិពាក់ផ្កាយ២ និងបក្ខពួក២នាក់ទៀត ក្រោយរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង ហ៊ោកញ្ច្រៀវ និងលេងប៉ាតម៉្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ បំពានបំរាមរបស់អាជ្ញាធរដែលមិនអនុញាតិឲ្យជួបជុំ ដែលហេតុការណ៍នោះកើតឡើងស្ថិតនៅភូមិដំណាក់ធំទី២
April 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌមានជ័យ បានចាប់វាយខ្នោះមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិពាក់ផ្កាយ២ និងបក្ខពួក២នាក់ទៀត ក្រោយរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង ហ៊ោកញ្ច្រៀវ និងលេងប៉ាតម៉្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ បំពានបំរាមរបស់អាជ្ញាធរដែលមិនអនុញាតិឲ្យជួបជុំ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ
April 17, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុមានអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ បានទទួលមរណៈភាព។ អ្នកជំងឺដែលទទួលមរណៈភាព មានអាយុ៦៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅក្នុងខេត្តព្រះសីហនុ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត នៅបន្ទប់ដាច់ដោយឡែក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ម៉ោង១៧:៣០នាទី ដោយមូលហេតុ ហត់ខ្លាំង។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ដដែល ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុរសនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧:២៣នាទី ទទួលបានលទ្ធផលមានវិជ្ជមានវីរុសកូវីដ-១៩
April 16, 2021









