- Khmernote Media
- កូវីដ-១៩
យោងតាមគណនីហ្វេសបុករបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សាលសវនាការរបស់សាលាដំបូងរាជធានីខេត្ត ត្រូវបានត្រៀមរួចរាល់សម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!។ ខាងក្រោមនេះជារូបភាពភ្ជាប់ជាមួយ៖
April 16, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដើរផ្សារ និងអាជីវករនៅ ផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
April 16, 2021 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ អនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល។ ដែលកិច្ចប្រជុំនេះក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ
April 16, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាន់ បើបងប្អូនណាស្គាល់ ឬឃើញឈ្មោះ ចាន់ ណា (អតីតជាបុគ្គលិក បុរីភ្នំពេញថ្មី) ម្នាក់ក្នុងរូបថតនេះសូមអោយគាត់ធ្វើចត្តាឡីស័ក្ត១៤ថ្ងៃនិងយកសំណាកជាបន្ទាន់ ឬប្អូន ចាន់ ណា ផ្ទាល់ សូមកុំរត់គេចអី នាំគ្រោះថ្នាក់ដល់ខ្លួនឬនាំជម្ងឺទៅអ្នកផ្សេងៗ ដែលគ្នាមិនដឹងឬខំស្រលាញ់ប្អូន ហើយប្អូននាំជម្ងឺទៅអោយពួកគាត់នោះ។ ដោយហេតុថា៖ ម្នាក់នេះបានទៅលេងស្រុកដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជម្ងឺ Covid១៩ ដែលកំពុងសំរាកព្យាបាលនៅខេត្ត ពេលសមត្ថកិច្ចខេត្តទៅយកសំណាកពីគាត់នោះ គាត់ក៍បានរត់មកដល់ភ្នំពេញហើយទៅពួនសំងំនៅក្នុងរោងជាងខាងក្រោយវត្តអង្គតាមិញជាមួយកម្មករគ្នាគាត់រយៈពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗមិនដឹងថាគាត់កើតមានជម្ងឺ Covid ឬអត់មាននោះទេ (ទាល់តែពិនិត្យសិន)
April 16, 2021 - កូវីដ-១៩
មុននេះបន្តិចឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា អ្នកល្មេីសបម្រាម លួចចូលមកខេត្តព្រៃវែងថ្មីៗនេះទៀតហើយ បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ។ ឯកឧត្តមបានបង្ហោះនៅលើហ្វេសបុកថា៖ សារបន្ទាន់❗️ អ្នកល្មេីសបម្រាម លួចចូលមកខេត្តព្រៃវែងថ្មីៗនេះទៀតហើយ បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ។ “ការចល័តទីនេះ ធ្វើអោយនាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្តាយ និងសាច់ញ្ញាតិ” ខ្ញុំសូមបញ្ជាឲ្យចាត់វិធានការក្តៅ ការរឹតបន្តឹងការឆ្លងកាត់ និងដាក់អោយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដោយគ្មានការយោគយល់ដាច់ខាត។ ជាការជំរាបជូនជាសាធារណៈផងដែរថា ចំពោះអ្នកលួចចល័តទីដោយមិនគោរពវិធានការរដ្ឋបាលនិងត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច។ ខាងក្រោម
April 16, 2021 - កូវីដ-១៩
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាកពីអាជីវករលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ ដែលមានការពាក់ព័ន្ធជាមួយស្ត្រីជនជាតិខ្មែរចំនួន២នាក់ ជាអ្នកជំងឺកូវីដ១៩ ហើយលទ្ធផលបង្ហាញថា មានអាជីវករ១១នាក់បន្ថែមទៀតដែលមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ទាំង២នាក់ខាងលើ គឺមានវិជ្ជមានវីរុសកូវីដ១៩។ សូមអំពាវនាវដល់លោក-លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរ ជាពិសេសម្តុំតូបលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅផ្សារលើ ក្រុងព្រះសីហនុ នៅវេលាម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង
April 16, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានដើរផ្សារ និងអាជីវករនៅផ្សារលូ ៥ ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
April 16, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៦២នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៤៤នាក់នោះ គឺសុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង២៦២នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២៣២នាក់ មានជនជាតិខ្មែរ ចំនួន ២៣០នាក់ ( ស្ត្រី១១៥នាក់ និងបុរស ១១៥នាក់) និងជនជាតិចិន ចំនួន០១នាក់ ជាបុរស និងជនជាតិវៀតណាម ០១នាក់ ជាបុរស៕
April 16, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៦២នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំ២៦២នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 16, 2021 - ព័ត៌មានជាតិ
មុននេះបន្តិចស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសបុកផ្លូវការថា វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសាខាងមុខនេះ។ ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩៕
April 16, 2021









