- Khmernote Media
- ព័ត៌មានជាតិ
សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមធ្វើការបំភ្លឺជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញការបង្ហោះព័ត៌មានពាក់ព័ន្ធទៅនឹងការចោទប្រកាន់លើមន្ត្រីនគរបាលមួយរូបដែលបានដឹកប្រពន្ធចេញ.ចូលអំឡុងពេលដែលតំបន់ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខ័ណ្ឌសែនសុខត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។ បន្ទាប់ពីធ្វេីការសាកសួរ និងស្រាវជ្រាវរួចរាល់ ពាក់ព័ន្ធទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីរូបនោះចូលខ្លួនមកធ្វើកិច្ចសន្យា និងបានធ្វេីការព្រមានអំពីទង្វើខុសឆ្គងនេះ បើទោះបីមន្ត្រីរូបនោះមានភារកិច្ចនិងសិទ្ធិក្នុងការបំពេញការងារនៅតំបន់បិទខ្ទប់ពិតមែន តែការអនុញ្ញាតឲ្យក្រុមគ្រួសារជិះមធ្យោបាយធ្វើដំណើរជាមួយចេញុ.ចូលក្នុងតំបន់បិទខ្ទប់ គឺពិតជាមានការខុសឆ្គងពិតប្រាកដមែន ។ ពាក់ព័ន្ធទៅនឹងកំហុសឆ្គងនេះ ក្រុមប្រឹក្សាវិន័យនឹងអនុវត្តន៍នូវវិធានការចំពោះមន្ត្រីរូបនោះ ជាថ្មីម្តងទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអរគុណចំពោះការចូលរួមផ្តល់ព័ត៌មានដែលជាចំណែកមួយមិនអាចខ្វះបានដើម្បីកែលម្អ និងចូលរួមគ្នាដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៕ ប្រភព៖
April 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៦ និង០០ នាទីព្រឹក ថៃ្ងព្រហស្បតិ៍៤ កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងដែលស្ថិតនៅឃ្លាំងលេខ១៩ ផ្លូវលេខ ១៩៦ស្ទួន ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ + ឈ្មោះ ៖ លឹម ស៊ុយគួង ភេទ ប្រុស អាយុ
April 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ-កណ្តាល ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាតការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានចេញប្រតិបត្តិការព្រមគ្នាតាមបណ្តាគោលដៅ និងភូមិសាស្រ្តរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីត្រួតពិនិត្យការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋ សំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ការចុះប្រតិបត្តិការខាងលើ កងកម្លាំងនគរបាល នៃស្នងការដ្ឋានទាំង២ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងបានណែនាំអោយបងប្អូនប្រជាពលរដ្ឋបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ ជាពិសេសអនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ៕
April 15, 2021 - កូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកវិជ្ជមានកូវីដ១៩ ចំនួន១២រូប ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១១ និងទី១២ ខែមេសា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថកិច្ចបានចំនួន ០២រូបប៉ុណ្ណោះ នៅសល់អ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ទៀត ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្នផ្ទះ៖ លេខ ១៩ ផ្លូវលេខ ១៦៦ សង្កាត់អូរឫស្សី៣ ខណ្ឌមករា ២- ឈ្មោះ យូ
April 15, 2021 - កូវីដ-១៩
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប មុខរបរ អ្នកលក់នំកូរ នៅផ្សារក្រោម ដែលករណីនេះ ជាករណីការឆ្លងរាលដាលក្នុងសហគមន៍ ក្នុងខេត្តសៀមរាប។ រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព
April 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ព្រឹកនេះ អាជ្ញាធរខណ្ឌមានជ័យ កំពុងតែដាក់រនាំងដែកបិទនៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហាមមិនឲ្យធ្វើដំណើរឡើយ ដោយអនុវត្តនូវសេចក្ដីសម្រេចបិទខ្ទប់ (Lokdown) ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។ អនុសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសម្លេងនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ៖ +សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាដោយបុគ្គលខ្វះការទទួលខុសត្រូវនៅក្នុងក្បាលម៉ាស៉ីនដឹកនាំរបស់បក្សនិងរដ្ឋ ដែលធ្វើឲ្យបែកធ្លាយសម្លេងសម្តេចមុនចេញសេចក្តីសម្រេចបិទរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ហើយបុគ្គលដែលហ៊ានចែកចាយសម្លេងនោះធ្វើឲ្យមានការជ្រួលច្របល់និងត្រូវទទួលវិន័យនៅពេលរកឃើញ +សម្តេចតេជោ
April 15, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០០ កម្មករ-កម្មារិនី សរុបចំនួន ៦៧៩នាក់ នៅក្នុងរោងចក្រ សរុបចំនួន ២៤ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ
April 14, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី អ្នកពាក់ព័ន្ធ សរុបចំនួន ៣៨៧ នាក់ ត្រូវបានរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ (COVID-19) គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០២ ។ សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ដែលមិនទាន់បានទៅធ្វើតេស្ដ សូមទៅធ្វើតេស្ដ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ
April 14, 2021 - កូវីដ-១៩
នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅផ្សារដើម្បីទិញម្ហូបអាហារ ដោយមិនបានគិតពីហានិភ័យក្នុងការឆ្លងវីរុសកូវីដ-១៩។ ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានសរសេរសារនៅក្នុងគ្រុបតេឡេក្រាមថា៖ “ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្តើតបានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩ ។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។ សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ។ សុំជឿជាក់លើវិធានការរបស់រាជរដ្ឋភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡើយ ។ សូមចូលរួមអនុវត្តវិធានការ
April 14, 2021 - កូវីដ-១៩
យោងតាមការពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មន្ត្រីរាជការចំនួន០៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកវីរុសកូវីដ១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកវីរុសកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផល គឺមានវិជ្ជមានវីរុសកូវីដ១៩។ មន្ត្រីទាំង០៣រូបនេះ មានអត្តសញ្ញាណរួមមានដូចជា៖ ១- លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ២- លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល ៣- លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការ
April 14, 2021









