- Khmernote Media
- កូវីដ-១៩
(ប្រទេសឡាវ)៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានជូនដំណឹងប្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ឬចង់ចេញចូលក្នុងប្រទេសឡាវ ឲ្យដឹងថា អភិបាលក្រុងវៀងច័ន្ទ ប្រទេសឡាវ បានសម្រេចចបិទ (Lock down) រដ្ឋធានីវៀងច័ន្ទ ចាប់អនុវត្តពីថ្ងៃទី១៣ ដល់៣០ ខែមេសា ឆ្នាំ២០២១ ក្រោយពីបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មី។ អ្នកវិជ្ជមានកូវីដ១៩នេះ ជាពាណិជ្ជករថៃ ហើយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុគ្គលនោះបានចេញ-ចូលទីតាំងជាច្រើនកន្លែងក្នុងរដ្ឋធានីវៀងច័ន្ទ។ អាជ្ញាធរឡាវ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ពន្ធ័ជាមួយជនជាតិថៃមួយចំនួនទៀត៕
April 13, 2021 - កីឡា
ខេត្តស្វាយរៀង៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៤នាក់ ស្ថិតនៅក្រុងស្វាយរៀង និងក្រុងបាវិត។ អ្នកវិជ្ជមានទាំង០៤នាក់រួមមាន៖ ១.កុមារី អាយុ ៥ឆ្នាំ ស្នាក់នៅជាមួយគ្រួសារក្នុងកាស៊ីណូបាវិត-ម៉ុកបាយ នៅសង្កាត់បាវិត ក្រុងបាវិត ២.បុរសជនជាតិចិនឈ្មោះ ZHUANY XUAUCHENG អាយុ ៣៦ឆ្នាំ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ៣.បុរសជនជាតិចិនឈ្មោះ HUANG WEI អាយុ ២៣ឆ្នាំ នៅសង្កាត់បាវិត ក្រុងបាវិត ជាបុគ្គលិកពេទ្យមួយកន្លែង ៤.ស្ត្រីជនជាតិចិនឈ្មោះ
April 13, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចការបិទខ្ទប់ផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារ វត្តអធ្វារ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលជាតំបន់មាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ “២០២១ សម្រាប់រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ រហូតដល់មានការជូនដំណឹងជាថ្មី ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall
April 13, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមសាលិខិតរបស់ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ដែលស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករមួយចំនួនបានឆ្លងវីរុសកូវីដ-១៩ ក្នុង”ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ” ដែលស្ថានភាពនេះ អាចរីករាលដាលជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។ រដ្ឋបាលខេត្តកណ្ដាល សូមផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនប្រជាពលរដ្ឋអាជីករ ដទៃទៀត ក៏ដូចប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។ ជាពិសេសរដ្ឋបាលខេត្តកណ្ដាល ធានារ៉ាប់រងលើការងារសន្ដិសុខ និងសុវត្ថិភាពចំពោះសម្ភារ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ
April 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មិនដឹងមានវិបត្តិអ្វី ទើសទាល់គំនិតលែងចង់រស់នៅលើលោកនេះទៀត ក៏សម្រេចចិត្តគិតខ្លី ជ្រើសយកការស្លាប់មកដោះស្រាយ ដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានច្បារអំពៅតែមិនស្លាប់ ព្រោះចេះហែលទឹកហើយអណ្ដែត រហូតដល់កណ្ដាលទន្លេ ឃើញដូច្នេះបុរសចិត្តល្អម្នាក់ដែលជាកម្មករធ្វើសួនក្រោមស្ពានក៏យកធុងមួយចុះហែរទៅជួយសង្គ្រោះស្រង់ឡើងលើគោកវិញ និងជួយសង្គ្រោះបឋមរហូតដឹងខ្លួនវិញ ហើយមាននារីម្នាក់ទៀតឃើញអាណិតពេលក៏បានមកជួយសម្អាតខ្លួនឲ្យនារីម្នាក់ដែលលោតទឹកនោះហើយ ក៏ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ លួងលោមនិងធ្វើការសាកសួរដំណើររឿង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍ នេះបានកើតឡេីងកាលពីវេលា ម៉ោង០៩៖៤៥នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ នៅលើស្ពានព្រះមុនីវង្ស(ថ្មី) ហៅស្ពានច្បារអំពៅ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយ៖ បងម៉េង ខ្មែរណូត
April 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអង្គរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជានៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក(អាសយដ្ឋានលេខ ៣១A វិថីបារាំង (47) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ តាមពេលវេលាដូចមានឧបសម្ព័ន្ធជូនភ្ជាប់។ អាស្រ័យហេតុនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើរអង្គការដែលមានឈ្មោះនៅក្នុងឧបសម្ព័ន្ធ មកទទួលការចាក់វ៉ាក់សាំងតាមពេលវេលាកំណត់។ ជនបរទេសត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួន ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាសយដ្ឋានពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងប័ណ្ណសម្គាល់បុគ្គលិកដែលចេញដោយអង្គការសាមី។
April 13, 2021 - ព័ត៌មានជាតិ
នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញពីទីតាំងចាក់វ៉ាក់សាំងជូនអ្នករត់ម៉ូតូកង់បី (ក្រុមហ៊ុន និងឯកជន) ពីថ្ងៃទី១៤-១៨ ខែមេសា ដែលមានសរុបចំនួន៣២នាក់ទីតាំង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់៣ទាំងអស់ ទាំងក្រុមហ៊ុន និងឯកជន ប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩៕
April 13, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីឯកឧត្តម ហ៊ុន ម៉ាណែត បានឲ្យដឹងថា ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ប្រមាណជិត ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង។ ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។ ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចចូលរួមជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។ មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣
April 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពី ការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាចន្លោះពីម៉ោង ៨យប់ រហូតដល់ម៉ោង៥ភ្លឺ រយៈពេល ២សប្តាហ៍បន្ថែមទៀតគិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សូមអានលិខិតសារដូចខាងក្រោម៖
April 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលចេញទៅក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវា និងបុគ្គលិកនៅធនាគារ ABA សាខាស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គម្រិតហានិភ័យ) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១១៖៣៩ នាទី -ចេញម៉ោង១២៖១១) ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ មានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល
April 13, 2021









