- Khmernote Media
- កូវីដ-១៩
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បាននឲ្យដឹងថា ករណីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តត្បូងឃ្មុំបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើស្ត្រីជាជនជាតិខ្មែរចំនួន ០១នាក់បន្ថែមទៀត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លើស្ត្រីមានអាយុ៣៦ឆ្នាំ រស់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
April 14, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៧៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៧៨នាក់នោះ គឺមាន ១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង១៧៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ក្នុងចំណោមអ្នកវិជ្ជមានទាំង១៧៨នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ១៤៩នាក់ មានជនជាតិខ្មែរ ចំនួន ១៤៨នាក់ ( ស្ត្រី៧៨នាក់ និងបុរស ៧០នាក់) និងជនជាតិចិន ចំនួន ១នាក់ ជាបុរស៕
April 14, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៧៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៧៨នាក់នោះ គឺមាន ១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង១៧៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 14, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋ អាចទៅយកសំណាក ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅទីតាំង ចំនួន ៤ កន្លែងថ្មីបន្ថែមទៀត ដូចខាងក្រោមនេះ៖ ១- វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ ២- ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ៣- ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ ៤- មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធជាមួយកន្លែងមានហានិភ័យជំងឺកូវីដ១៩ សូមប្រញាប់រួសរាន់ទៅធ្វើតេស្តសំណាក៕
April 14, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ ដែលជាអំណោយរបស់ក្រុមជំនាញខាងសុនខហិតក្លិន ដែលមូលដ្ឋាននៅប្រទេសស្វីសនោះ បានមកដល់កម្ពុជាដោយសុវត្ថិភាព។ ឯកឧត្តម ហេង រតនា សូមអរគុណក្រុមជំនាញសុនខGetxent ដែលបានផ្តល់អំណោយនេះសំរាប់គាំទ្រក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកវីរុសកូវីដ១៩នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តេីមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ក្នុងគោលបំណងស្វែងរកគ្រប់បច្ចេកទេសនិងលទ្ធភាពដេីម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជារួចផុតពីជម្ងឺកូវីដ១៩!! កំលាំងជំនាញសុនខសុីម៉ាក់ និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមសហការគ្នាក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩នេះ។ ក្តីសង្ឃឹមគឺ សុនខអាចបញ្ជាក់ឱ្យដឹងពីវត្តមានវីរុសក្នុងខ្លួនមនុស្ស អាចកំណត់មុខសញ្ញាអ្នកផ្ទុកវីរុសមានល្បឿនលឿន និងជាមធ្យោបាយស្វែងរកអ្នកផ្ទុកវីរុសក្នុងចំណោមនុស្សច្រេីន!
April 14, 2021 - សិល្បៈ
កាលពីពេលថ្មីនេះៗ កម្មវិធីប្រកួតជ្រើសរើស «ធីតាឯកសង្រ្កាន្ត» រដូវកាលទី២ ដែលរៀបចំឡើងដោយ Fun Entertainment សហការជាមួយ ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរកឃើញម្ចាស់មកុដហើយក្រោយពីធ្វើការជម្រុះជាច្រើនសប្តាហ៍មក។ កញ្ញា សាន្ត កុសុម្ភៈ ជាអ្នកតំណាងឱ្យទេពធីតា«មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម ដែលត្រូវយាងចុះមកកាន់ដំណែងជំនួយឱ្យទេពធីតាឆ្នាំចាស់(ឆ្នាំ២០២០) នៅវេលាម៉ោង៤ទៀបភ្លឺ នាថ្ងៃទី១៤មេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ និងគ.ស ២០២១។ ហើយធីតាឯកដែលជាប់បេក្ខភាពជ័យលាភីទាំងប្រាំពីររូបក្នុងកម្មវិធីធីតាឯកសង្រ្កាន្តរដូវកាលទី២កន្លងទៅនេះ បេក្ខនារីទាំង៧រូបនឹងតែងជាតួអង្គតំណាងទេពធីតាមហាសង្ក្រាន្តទាំង៧អង្គ ដែលជាបុត្រីនៃកបិលមហាព្រហ្ម នាថ្ងៃមហាសង្រ្កាន្ត។ ខាងក្រោមនេះជារូបសម្រស់របស់កញ្ញា សាន្ត កុសុម្ភៈ
April 14, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ខណៈពេលប្រជាពលរដ្ឋនៅតាមភូមិដ្ឋាននានាទូទាំងព្រះរាជាណាចក្រកម្ពុជាយើង កំពុងរៀបចំទទួលទេវតាឆ្នាំថ្មី ស្រាប់តែមានអគ្គិភ័យមួយបានឆាបឆេះផ្ទះលក់គ្រឿងទេសយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលក់គ្រឿងទេសមួយកន្លែង ដែលមានទីតាំងស្ថិតនៅជិតស្តុបទំនប់កប់ស្រូវ ក្នុងភូមិក្រាំងស្វាយ សង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលពន្លត់អគ្គិភ័យការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការក្រុង បានឲ្យក្រុមការងារខ្មែរណូតដឹងថា ឈ្មោះ ភោគ ធារី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់គ្រឿងទេស ចំពោះមូលហេតុ គឺឆ្លងចរន្តអគិ្គសនី ។ ផ្ទះកើតហេតុជាប្រភេទសំណង់ៈ ថ្មបេតុងផ្ទះ
April 14, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៨១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៨១នាក់នោះ គឺមាន ២នាក់ជាករណីនាំចូល មាន០១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង១៧៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង១៤០នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ ណាប់ កុសល ភេទ ប្រុស អាយុ៣៨ឆ្នាំ ជាអ្នកដឹកជញ្ជូន Nham 24 ស្នាក់នៅផ្លូវកាប់គោ ភូមិដំណាក់ធំ សង្កាត់ស្ទឹមានជ័យ២ ខណ្ឌមានជ័យ
April 13, 2021 - កូវីដ-១៩
យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់មុននេះបន្តិចបានអោយដឹងថា អាជីវករផ្សារចាស់ជាច្រើននាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរៀបរាប់ថា៖ គិតត្រឹមវេលានេះ មាន អាជីវករលក់ដូរនៅ ផ្សារចាស់ ជាច្រើនអ្នក (១០នាក់ជាង) ដែលបានធ្វើតេស្ដរកឃើញ វិជ្ជមាន មេរោគកូវីដ១៩។ (ចំនួនលម្អិតនឹងផ្សាយជូននៅថ្ងៃស្អែក) សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារចាស់ ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ
April 13, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតស្តីពីការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៤០នាក់ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ ។ អ្វីដែលគេកត់សំគាល់នោះគឺមិនមែនតែរោងចក្រ ឌីនហាន មួយទេដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែសំរាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនរោងចក្រដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ កើនដល់ ១០រោងចក្រ ឯណោះដែលមានកម្មករ កម្មការិនី ឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖ រោងចក្រ ឌីនហាន, រោងចក្រ AM2, រោងចក្រ អ៉ីស្ទីត កាមេន, រោងចក្រ Dilux, រោងចក្រ IG, រោងចក្រហុងដា NCX, រោងចក្រ Sun World,
April 13, 2021









