Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានចំនួន០២ផ្សេងគ្នារបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០៤នាក់ រួមមាន ៖ ១. ឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ជាបុគ្គលដែលបានធ្វើចត្តាឡីស័ក ដោយពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ពុធ សំអាត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ និងជាករណីជាប់ពាក់ព័ន្ធជាមួយអ្នកបើករថយន្តតាក់ស៊ី ២. ឈ្មោះ ចាន់ ផុន

    April 13, 2021
  • កូវីដ-១៩

    ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំងទាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅចុងខែមេសា ឆ្នាំ២០២១នេះ។ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម៕

    April 13, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានសេចក្តីជូនដំណឹង មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលចេញទៅក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅធនាគារABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១៥៖២១ នាទី – ចេញម៉ោង១៥៖៣៧)​​ ដោយមូលហេតុ មានអ្នក​ជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមឲ្យអ្នកពាក់ព័ន្ធដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

    April 13, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សី គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៥៖១៤នាទី ​មនុស្សសរុបចំនួន ៣៦៩ នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ ក្នុងចង្កោម ផ្សារអូរឫស្សី។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់

    April 13, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះបានឲ្យដឹងថា មានករណីស្លាប់បាត់បង់ជីវិតជនជាតិខ្មែរចំនួន៣នាក់ទៀត ដោយសារតែជំងឺកូវីដ១៩ រួមមាន៖ ១- មន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៧៩ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង០០នាទី។ ២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាន រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង

    April 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដូចដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាប អំពីបម្រាមគោចរថ្មី ដែលចេញដោយ រដ្ឋបាលរាជធានីភ្នំពេញ ស្តីអំពីការផ្អាកចរាចរណ៍ រួមទាំសកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នៅក្នុងភូមសិសាស្រ្តរាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើមាននរណាម្នាក់ នៅតែរឹងទទឹងបំពានលើបំរាមគោចរនេះ អាជ្ញាធរត្រូវតែឃាត់យានយន្ដរបស់ពួកគេ ទៅរក្សាទុកនៅសាលាខណ្ឌឬអធិការដ្ឋានខណ្ឌ រយៈពេល១៤ថ្ងៃសិន ខណៈម្ចាស់ត្រូវធ្វើចត្ដាឡីស័កនៅផ្ទះ ទើបប្រគល់ជូនវិញ។ កម្លាំងនគរបាលចរាចរណ៍ក្រុងបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នាយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ គិតចាប់ពីវេលាម៉ោង២០យប់

    April 13, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចពាក់ព័ន្ធ បានខ្នះខ្នែងកំណត់មុខសញ្ញា និងស្វែងរកឃើញអ្នកពាក់ព័ន្ធជាមួយក្រុមគ្រួសារដែលវិជ្ជមានជំងឺកូវីដ១៩ របស់ លោក អ៉ឹង ខៃលី ដែលជាអាជីវករលក់ដូរនៅផ្សារក្រោម និងបន្ថែមមានទំនាក់ទំនងផ្សារវត្តអធ្វាផងដែរ។ រដ្ឋបាលខេត្ត សូមកោតសរសើរចំពោះសមត្ថកិច្ចគ្រប់ ផ្នែកទាំងក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចចំពោះមុខ ដែលកំពុងតែមានការព្រួយបារម្ភនេះ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោល ឬបានចេញចូលទៅកាន់ទីតាំងផ្សារខាងលើ ត្រូវចូលរួមអនុវត្តចត្តាឡីស័កដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ រដ្ឋបាលខេត្តសូមក្រើនរំលឹកដល់អ្នកពាក់ព័ន្ធត្រូវបង្កើនស្មារតីខ្ពស់អនុវត្តតាមការណែនាំរបស់សមត្ថកិច្ចជាដាច់ខាត។ ចំពោះជនទាំងឡាយណា មិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន គឺអាចប្រឈមនឹងទទួលទណ្ឌកម្មការពិន័យអន្តរការណ៍ រហូតដល់ការផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ៕

    April 13, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង១៩៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានជាអ្នករត់ម៉ូតូឌុប និងរត់ម៉ូតូកង់៣ចំនួន៥នាក់៖ ១- ឈ្មោះ ណុប ចាន់ណារិទ្ធ ភេទ ប្រុស ជាអ្នករត់ម៉ូតូ ផ្សារអូរឬស្សី ស្នាក់នៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក

    April 12, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង១៩៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានជាបុគ្គលិកធនាគារចំនួន៧នាក់ផងដែរ៖ ១- ឈ្មោះ នៅ សាយ័ន ភេទ ប្រុស ជាបុគ្គលិក ធនាគារកាណាឌីយ៉ា សាខាសុវណ្ណា ស្នាក់នៅ ភូមិត្នោតប្រជុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ

    April 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា សារបន្ទាន់! អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ មកពីភ្នំពេញ៥នាក់ និងកំពង់សោម១នាក់។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត។ 1. សឹង ម៉ារី ភេទស្រី អាយុ7ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី 9/4/2021 ។ 2. សឹង

    April 12, 2021