Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 12, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំ ដែលរស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង៣០នាទី។ អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង៣០នាទីយប់ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកអេស ដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង៣០នាទី។

    April 12, 2021
  • កូវីដ-១៩

    កាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៥៦នាក់ដែលរកពុំទាន់ឃើញដោយសារតែពួកគាត់ពុំបានបំពេញព័ត៌មានលំអិតក៏ដូចជាលេខទូរស័ព្ទទំនាក់ទំនង។ មកទល់នឹងពេលនេះដែរអ្នកទាំង៥៦នាក់ បានរកឃើញ ៤៧នាក់ហើយនៅសល់តែ ៩នាក់ទៀតប៉ុណ្ណោះដែលរកពុំទាន់ឃើញ ហើយប្រសិនបើពួកគាត់រឺក៏ក្រុមគ្រួសារបានទទួលដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរដែលនៅជិតបំផុតជាបន្ទាន់ រឺទាក់ទងលេខ ១២៩៩ ឬ ១១៥។ ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញបានដាក់កំហិតដល់អ្នកជំងឺទាំង៩នាក់នេះ ដោយត្រូវធ្វើការបង្ហាញខ្លួនជាបន្ទាន់ក្នុងរយៈពេល៣ថ្ងៃ ជាកំហិត គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ក្នុងករណីសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់នោះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ដូចខាងក្រោម៕

    April 12, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សេចក្ដីជូនដំណឹងបានព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះថា ដើម្បីសម្រួលដល់ការមកធ្វើតេស្ដរបស់ប្រជាពលរដ្ឋ ក្រុមការងារ TYDA បានបន្ថែមទីតាំងយកសំណាក​ធ្វើតេស្ដរក មេរោគកូវីដ១៩​ចំនួន ២​ទីតាំងទៀតគឺ ១. ផ្លូវ ឌួង ងៀប ជិតរោងចក្រ ឌីន ហាន ២. វិហារព្រះយេស៊ូ ច្រមុះជ្រូក ស្ទឹងមានជ័យ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធជាមួយកន្លែងមានហានិភ័យជំងឺកូវីដ១៩ សូមប្រញាប់រួសរាន់ទៅធ្វើតេស្តសំណាក

    April 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ បានកំពុងចុះបិទ ទីរួមផ្សារចាស់ បន្ទាប់ពីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួនសរុប ៣៧០៥នាក់៕

    April 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅដើរ​ ផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា មានអ្នក​ជំងឺកូវីដ១៩​ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ នៅទីតាំងខាងលើ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

    April 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវានៅមន្ទីរពហុព្យាបាល​ និងសម្ភព សំពៅមាស​ (Sampeo Meas Polyclinic and Maternity)​ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ134, ផ្លូវលេខ 143, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នក​ជំងឺកូវីដ១៩​ បានទៅទទួលសេវានៅទីតាំងខាងលើនេះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់

    April 12, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីរគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចុះយកអ្នកជំងឺកូវីដ-១៩ ចំនួន ៨ទីតាំងដូចខាងក្រោម៖ ១-ស្ថិតនៅចំណុចផ្ទះលេខ២៤ ផ្លូវ២១៩ សង្កាត់សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ជាអាជីវករផ្សារអូឬស្សី ២-ស្ថិតនៅចំណុចផ្ទះលេខ១៨អា ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ជាអាជីវករផ្សារអូឬស្សី ៣-ស្ថិតនៅចំណុចផ្ទះលេខ២ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាអាជីវករផ្សារអូឬស្សី ៤-ស្ថិតនៅចំណុចផ្ទះលេខ១០អា

    April 11, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៥៧នាក់នោះ គឺ មាន១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង១៥៦នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំង១១៦នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអាជីវករ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សីជាច្រើនកន្លែងចំនួន២៤នាក់ផងដែរ៕  

    April 11, 2021
  • កូវីដ-១៩

    កាលពីម្សិលមិញនេះដែររដ្ឋបាលរាជធានីភ្នំពេញបានប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៥៦នាក់ដែលរកពុំទាន់ឃើញដោយសារតែពួកគាត់ពុំបានបំពេញព័ត៌មានលំអិតក៏ដូចជាលេខទូរស័ព្ទទំនាក់ទំនង។ មកទល់នឹងពេលនេះដែរអ្នកទាំង៥៦នាក់ បានរកឃើញខ្លះហើយនៅសល់តែ ១៣នាក់ទៀតប៉ុណ្ណោះដែលរកពុំទាន់ឃើញ ហើយប្រសិនបើពួកគាត់រឺក៏ក្រុមគ្រួសារបានទទួលដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរដែលនៅជិតបំផុតជាបន្ទាន់ រឺទាក់ទងលេខ ១២៩៩ ឬ ១១៥។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺទាំង១៣នាក់នោះរួមមានអាជីវករផ្សារអូរឫស្សីចំនួន៤នាក់ កម្មកររោងចក្រ ឌីនហាន ចំនួន៦នាក់ អាជីវករផ្សារចាស់ចំនួន០១នាក់ និងមានអ្នកជំងឺ០២នាក់ផ្សេងទៀត៕

    April 11, 2021