Khmernote Media
  • កូវីដ-១៩

    រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១១៦នាក់ទៀត ដែលរកឃើញនៅថ្ងៃម្សិលមិញ។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧២នាក់ផងដែរ៕

    April 11, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សី គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មាន​មនុស្សសរុបចំនួន ៣៤៥ នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ ក្នុងចង្កោម ផ្សារអូរឫស្សី។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ

    April 11, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន ​៥៤៦នាក់ នៅក្នុង​រោងចក្រ ឌីន ហាន ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់​មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល។ សូមអរគុណ!

    April 11, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះ ចំពោះករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០១នាក់ ទៅលើឈ្មោះ ចាប នី ភេទស្រី អាយុ៤៦ឆ្នាំ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ រូបតំណាង ចំពោះការបិទការចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល

    April 11, 2021
  • កូវីដ-១៩

    កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សាយផ្ទាល់ពិសេសមួយស្តីអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះដែរសម្តេចក៏បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានផ្តល់សាលមហោស្រពកោះពេជ្រ ក៏ដូចជាអាគារតាំងពិព័រណ៍និងអាពាហ៍ពិពាហ៍កោះពេជ្រ ដើម្បីរៀបចំជាកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។ នៅព្រឹកនេះដែរ លោកជំទាវ ពេជ្រ ចាន់មុន្នី និងឯកឧត្តម ហ៊ុន ម៉ាណែត បានចុះដោយផ្ទាល់ដើម្បីរៀបចំអាគារតាំងពិព័រណ៍និងអាពាហ៍ពិពាហ៍កោះពេជ្រ ធ្វើជាកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។ សូមទស្សនាសកម្មភាពការរៀបចំនៅខាងក្រោម៖

    April 11, 2021
  • កូវីដ-១៩

    កាលពីម្សិលមិញនេះដែររដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតស្តីពីការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤០២នាក់ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ ឌីនហាន និងអាជីវករផ្សារអូរឫស្សី។ អ្វីដែលគេកត់សំគាល់នោះគឺមិនមែនតែរោងចក្រ ឌីនហាន មួយទេដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែសំរាប់ភូមិសាស្ត្ររាជធានីភ្នំពេញមានរោងចក្រដល់ទៅ ឯណោះដែលមានកម្មករ កម្មការិនី ឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖ រោងចក្រ ឌីនហាន, រោងចក្រ AM2, រោងចក្រ អ៉ីស្ទីត កាមេន, រោងចក្រ Dilux និង រោងចក្រ IG៕

    April 11, 2021
  • ព័ត៌មានជាតិ

    យោងតាមបង្ហោះឲ្យដឹងពីលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បាននិងកំពុងស្វែងរកឃើញ​ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ៣៩ នាក់ នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ រួមមាន ៖ ១- ស្ត្រី អាយុ ៣៨ ឆ្នាំ មុខរបរលក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបន្ទប់ជួលលេខ៣ ជិតផ្សារសាមគ្គី ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

    April 11, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលបានឲ្យដឹងថា មានជនជាតិខ្មែរ ចំនួន២នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ ដែលអ្នកជំងឺទាំង២នាក់នោះមានដូចខាងក្រោម៖ ១- ស្ត្រីជនជាតិខ្មែរ អាយុ៧២ឆ្នាំ ដែលរស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទីរសៀល ២- បុរសជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ដែលរស់នៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១

    April 11, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៥៧នាក់នោះ គឺ មាន១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង១៥៦នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៥៧នាក់ នៅរាជធានីភ្នំពេញមានចំនួនសរុប ១៤១នាក់ ដែលមានស្ត្រី ៧៧នាក់ និងបុរស ៦៤នាក់។ មានអ្នកជំងឺ ១នាក់ ក្នុងចំណោមអ្នកជំងឺខាងលើនេះ បានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែមេសា

    April 11, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៥៧នាក់នោះ គឺ មាន១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង១៥៦នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 11, 2021