Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំង១៩៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធនឹងផ្សារអូរឬស្សីចំនួន៣៦នាក់ផងដែរ ដែលមានដូចខាងក្រោម៖

    April 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយ ដោយ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ​នាយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកល្មើសបំរាមការចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ អាចប្រឈមនឹងការជាប់ពន្ធនាគារដល់៥ឆ្នាំ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា មេត្តាចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

    April 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០២៖៤០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កំលាំងសមត្ថកិច្ចផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ ” ចង្ហាន់ហុយ ” ដែលបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដោយបានធ្វេីការឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    April 12, 2021
  • កូវីដ-១៩

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានទៅផ្សារទំនើបម៉ាក្រូ នៅវេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបង្ហោះឲ្យដឹងថា៖ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅ ផ្សារម៉ាគ្រូ​ (Makro)​ ​ ⏰​ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៤៖២៥ មូលហេតុ៖ អ្នក​ជំងឺកូវីដ១៩

    April 12, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើកដំបូង ០១ករណី នៅក្នុងស្រុកស្នួល ខេត្តក្រចេះ លើឈ្មោះ ជុំ ចន្ទី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ ឌីន ហាន មានទីលំនៅបច្ចុប្បន្ន ភូមិវាលបីចក្រីហេង ឃុំត្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ស្ត្រីខាងលើ បានធ្វើដមណើរត្រឡប់មកពីរាជធានីភ្នំពេញ មកដល់ភូមិខាងលើនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ហើយមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានឲ្យធ្វើចត្តាឡីស័កនៅផ្ទះ។ បន្ទាប់ពីទទួលបានព័ត៌មានថា រោងចក្រ ឌីន ហាន មានករណីផ្ទុះវិជ្ជមានកូវីដ១៩ មន្ត្រីជំនាញសុខាភិបបាល និងអាជ្ញាធរមូលដ្ឋាន

    April 12, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមសារលិខិតរបស់ អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្នរួមមាន ផ្សារធំបាត់ដំបង(ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្បរាផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ ដោយអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះនៃបរិវេនខាងក្រៅផ្សារដូចជា៖ បន្លែ ត្រី សាច់ គ្រឿងឧបភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយអនុវត្តវិធានការសុខាភិបាលក្នុងការរក្សារគម្លាតសង្គម គម្លាតបុគ្គល ពាក់ម៉ាស់លាងដៃ។ ការបិទផ្នែកខាងក្នុងផ្សារមានរយៈពេល៧ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិ។ រដ្ឋបាលក្រុងបាត់ដំបង បានបង្កើតក្រុមការងារប្រចាំការក្នុងទីតាំងដែលត្រូវបានបិទ សម្រាប់ទទួលបន្ទុកអនុវត្ត

    April 12, 2021
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រសួងព័ត៌មាន បានធ្វើការសម្រេចលុបចោលអាជ្ញាបណ្ណរបស់លោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ធីវីអនឡាញ www.k01tvonline.com។ ការលុបចោលអាជ្ញាបណ្ណរបស់លោក K01 នេះដែរ ក្រសួងព័ត៌មានបានលើកហេតុផលថា ម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនា ទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ក្រោយត្រូវក្រសួងព័ត៌មានលុបអាជ្ញាបណ្ណរួចហើយ លោក K01 បាន live វិដេអូ ដែលនិយាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងព័ត៌មាន ធ្វើឲ្យមហាជនបប្រតិកម្មយ៉ាងខ្លាំង។ ​មុននេះ ឯកឧត្តម ហ៊ុន ជា បានប្រតិកម្មយ៉ាងខ្លាំង

    April 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបញ្ជាក់ឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានណែនាំចំនួន ៣ចំនុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាបៀវត្សរ៍ និងអត្ថប្រយោជន៍នានារបស់បុគ្គលិក ជាប់ធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់។ ក្នុងគោលបំណងចូលរួមសហការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ធានាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចខាងក្រោម៖ ១.ត្រូវផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។ ២.ត្រូវជូនដំណឹងដល់សាធារណជន ឲ្យបានច្បាស់លាស់អំពី ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ចំពោះសាខាឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត

    April 12, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ (ជាពិសេសអ្នកលក់ត្រី) និងអ្នកពាក់ព័ន្ធទាំងអស់នៅបេនឡាន​ផ្សារច្បារអំពៅ និងផ្សារច្បារអំពៅ​​ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុមានអ្នក​ជំងឺកូវីដ១៩ ជាអ្នកលក់ត្រី បានទៅទទួលទិញត្រី នៅបេនឡាន ផ្សារច្បារអំពៅ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ ដើម្បីយកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សា។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

    April 12, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ​ទិញបន្លែ, ទិញចាប់ហួយ និងកន្លែងលក់គ្រឿងអលង្ការ នៅ ផ្សារចាស់ ទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុមាន ទី១. អ្នក​ជំងឺកូវីដ១៩​ ជាអ្នកលក់បន្លែ ទី២. អ្នក​ជំងឺកូវីដ១៩​ ជាអ្នកលក់ចាប់ហួយ និងទី៣. អ្នក​ជំងឺកូវីដ១៩ ទៅប្តូរចិញ្ចៀន។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ

    April 12, 2021