- Khmernote Media
- ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងសារពិសេសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេទ្យយើងទ្រទ្រង់លែងជាប់ហើយ គ្រាន់តែ២ថ្ងៃ មានអ្នកជំងឺជាង១ពាន់ លើសពីមន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យក្រេតឌុក និងមន្ទីរពេទ្យនានា ដែលពោរពេញទៅដោយអ្នកជំងឺ។ យប់មិញសម្តេចតេជោ បានសុំទៅឧកញ៉ា ពុង ខៀវសែ យកសាលពិពណ៌កោះពេជ្រ ធ្វើជាទីកន្លែងទទួលព្យាបាលអ្នកជំងឺស្រាល។ លោកឧកញ៉ាមិនត្រឹមតែអោយសាលពិពណ៌ប៉ុណ្ណោះទេ ថែមទាំងអោយទាំងអគាររៀបការទាំងអស់ ដើម្បីរៀបចំដាក់អ្នកជំងឺកំរិតស្រាល។ សម្តេចក៏បានបញ្ជាឲ្យកូនប្រុស និងកូនប្រសារទៅធ្វើការរៀបចំដាក់តែអ្នកជំងឺស្រាលប៉ុណ្ណោះ ចំពោះអ្នកជំងឺធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
April 10, 2021 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងសារពិសេសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះអ្នកធ្វើចត្តាឡីស័ក កុំឲ្យចេញក្រៅកន្លែងចត្តាឡីស័ក និងត្រូវអនុវត្តច្បាប់ជាចំបាច់។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ ដើម្បីធ្វើការកាត់ទោសអ្នកធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ។ សម្តេចតេជោ ក៏មានប្រសាសន៍ទៀតថា ឲ្យរៀបចំសំលៀកបំពាក់ការពារខ្លួនសម្រាប់ចៅក្រម អ្នកត្រូវយកមកកាត់ទោស និងនគរបាល ដើម្បីស្លៀកពាក់ធ្វើការកាត់ទោសជាចាំបាច់ ចំពោះអ្នកបំពានលើករណីកូវីដ។ សម្តេចតេជោ បញ្ជាក់ទៀតថា
April 10, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ ដោយព្រមានធ្ងន់ៗចំពោះលោក K01 ដែលបានបង្ហោះវិដេអូបែបញុះញង់ ក្នុងស្ថានភាពកូវីដ-១៩ នៅកម្ពុជា កំពុងតែរីករាលដាល។ សម្តេចបានបញ្ជាអោយ K01 លុបវិដេអូរបស់ខ្លួនជាបន្ទាន់បើមិនចង់ជាប់គុក ហើយសម្តេចក៏បានមានប្រសាសន៍អោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានពិនិត្យមើលផងដែរ។ គួរបញ្ជាក់ផងដែរថា លោក K01 បានបង្ហោះវិដេអូមួយស្នើសុំអោយរដ្ឋាភិបាលជួយ កុំអោយម្ចាស់ផ្ទះយកថ្លៃជួលផ្ទះ និងសុំអោយធនាគារផ្អាកការបង់លុយជំពាក់ ក្នុងស្ថានភាពកូវីដ-១៩៕
April 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ មានមនុស្សសរុបចំនួន ២៥៣ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19) ក្នុងចង្កោម ផ្សារអូរឫស្សី។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់
April 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅខ្ចប់ ឬមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកនៅសុខ មុំ មីខគោ បាក់ទូក ស្ថិតនៅផ្ទះលេខ ២៧៧, ផ្លូវលេខ ១៦១, សង្កាត់អូរឫស្សី ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៣ ខែមេសា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ១ នាក់។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ
April 10, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា ចំពោះគ្រួសារដែលត្រូវចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់ទាំងអស់ នឹងទទួលបានការឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល ហើយរដ្ឋជួយបង់ថ្លៃទឹកភ្លើងអប្បបរមា សមរម្យមួយក្នុងរយៈពល២ខែ។ ក្រៅពីនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថែមទៀតថា ចំពោះគ្រួសារដែលត្រូវចត្តាឡីស័ក ហើយនៅក្រៅតំបន់បិទខ្ទប់ ក៏ទទួលបានការឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល ហើយរដ្ឋជួយបង់ថ្លៃទឹកភ្លើងអប្បបរមា សមរម្យមួយក្នុងរយៈពល២ខែដូចគ្នា៕
April 10, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា រដ្ឋភិបាលនឹងធ្វើការជួយបង់ថ្លៃទឹកនិងអគ្គិសនីរយៈពេល៣ខែ ចំពោះគ្រួសារដែលមានសមាជិកឆ្លងជំងឺកូវីដ-១៩ ដែលមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ ក្នុងនោះដែរសម្តេចបានបញ្ជាក់ថាចំពោះសមាជិកគ្រួសារដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នោះរដ្ឋាភិបាលនឹងធ្វើបង់ថ្លៃទឹកភ្លើងរយៈពេល៥ខែ ដើម្បីជួយសម្រាលបន្ទុកដល់ពួកគាត់៕
April 10, 2021 - ព័ត៌មានជាតិ
ដោយអនុវត្តតាមសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ មានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ នេះបេីតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបានយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ។ + សម្រាប់ខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។ + សម្រាប់ខណ្ឌសែនសុខ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ + សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង
April 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវាកម្មនៅ៖ + មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន (Laboratoire D’analyses Medicales Biobykhin) ស្ថិតនៅផ្ទះលេខ ១០៨ AI, ផ្លុវលេខ ២៧៣, សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ៤ ខែមេសា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ២ នាក់។ +
April 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាកម្ពុជា នឹងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថា TV APP និង Facebook Page ក្រសួងព័ត៌ នឹងមានការផ្សាយបន្តផ្ទាល់នូវការអញ្ជើញថ្លែងសារដ៏មានសារៈសំខាន់នេះផងដែរ៕
April 10, 2021









