- Khmernote Media
- កូវីដ-១៩
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះមានអ្នកជំងឺចំនួន ១៧នាក់កំពុងតែសម្រាកព្យាបាលនៅផ្ទះ ក្នុងនោះមានស្រី ១០នាក់ និងប្រុស ១៧នាក់៕
April 9, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋមេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារបឹងព្រលិត ផ្លូវលេខ ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង ១០ព្រឹក ដោយមូលហេតុមានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញ សាច់ជ្រូក។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
April 9, 2021 - PR
បើនិយាយពីរថយន្ត Off-Road នោះលោកអ្នកប្រាកដជាគិតដល់រថយន្ត Ford Pickup មុនគេដោយក្នុងនោះរួមមាន៖ រថយន្ត Ford F-150 Raptor ដែលជាកំពូលរថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA រួមជាមួយ Ford F-150 Raptor ដោយសារតែគុណភាព សមត្ថភាព និងភាពធន់រឹងមាំនៃរថយន្ត Ford Pickup អាចជំនះបានគ្រប់ឧបសគ្គ។ រថយន្តទាំងពីរនេះមិនត្រឹមតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែនៅលើបណ្តាញសង្គមទំនាក់ទំនងក៏មានការផ្ទុះសរសើរពីសមត្ថភាព និងរូបរាងដ៏មានអំណាចរបស់វាផងដែរ ហើយក៏មានបងប្អូនមួយចំនួនបានចែករំលែក
April 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងមេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាមានទំនាក់ទំនងជាមួយអ្នកលក់បន្លែនៅផ្សារនាគមាស តូបលេខ A23 ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែនៅទីនោះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖ 📌វិទ្យាល័យបាក់ទូក 📌វិទ្យាល័យបឹងត្របែក 📌មណ្ឌលសុខភាពចាក់អង្រែក្រោម 📌មន្ទីរពេទ្យខ្មែរ-សូវៀត 📌សាលាបឋមសិក្សា
April 9, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋមេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza) នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង ១០ព្រឹក ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
April 9, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់ មាតាមនុស្សធម៌ បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខយាមធនាគារ ABA ប្រចាំការពេលយប់ ហេីយកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារកិច្ចត្រូវបានមហាជនធ្វើការគាំទ្រ
April 9, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ តាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ ឃីម សុប៉ិន អាយុ២០ឆ្នាំ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន០៤នាក់ បាននឹងកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត បានចុះធ្វើការស្រាវជ្រាវ និងរកឃើញថាបុរសដែលមានវិជ្ជមានជំងឺកូវីដ១៩នេះ ជាជាងធ្វើតុទូ នៅផ្ដុំផ្សារត្រពាំងខ្លឹង និងស្នាក់នៅបន្ទប់មានគ្នា០៣នាក់ ជាមួយនឹងស្ត្រីម្នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃ០៥ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី០៥ ខែមេសានេះដែរ ដោយមិនបានដឹងថាស្ត្រីរស់នៅបន្ទប់ជាមួយគ្នាមានវិជ្ជមានកូវីដ១៩ ឈ្មោះឃឹម សុប៉ិន បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួនមកស្រុកកំណើត ដោយបានឈប់ចាក់សាំងនៅម្តុំផ្សារដីហុយ ហើយពេលមកដល់ផ្ទះ
April 9, 2021 - បច្ចេកវិទ្យា
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ស្របពេលជាមួយនឹងព្រឹត្តិការណ៍ OPPO Service Day ចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី16ខែមេសា ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីប្រចាំប្រទេសកម្ពុជា មានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវប្រូម៉ូសិនពិសេសពីមជ្ឈមណ្ឌលសេវាកម្ម OPPO ជាមួយនឹងបទពិសោធន៍ថ្មីដល់ទូរស័ព្ទរបស់អស់អ្នក។ គួរបញ្ជាក់ផងដែរថា ចំពោះមជ្ឈមណ្ឌលសេវាកម្ម OPPO បច្ចុប្បន្ននេះសរុបមានចំនួន 11 ទីតាំង ដែលក្នុងនោះ 9 ទីតាំងផ្តល់ជូនចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី13 ខែមេសា ឆ្នាំ2021។ ចំណែក 2 ទីតាំងទៀតគឺស្ថិតនៅក្នុងផ្សារទំនើប AEON1 និង Exchange Square នឹងធ្វើឡើងចាប់ពីថ្ងៃទី10
April 9, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញ សេចក្តីជូនដំណឹង មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារដើមគ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុមានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
April 9, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ ក្នុងនោះដែរដោយសារតែចំនួនឆ្លងដ៏ច្រើនមិនធ្លាប់មាននេះដែរ គេសង្កេតឃើញថាចំនួនអ្នកឆ្លងសរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានហក់ឡើងដល់ ៣០៧២នាក់ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ផងដែរថាក្រសួងសុខាភិបាល បាននឹងកំពុងស្វែងរកកន្លែងសម្រាប់ដាក់អ្នកជំងឺ ៤៩៧នាក់ទៀត ដែលទើបនឹងឆ្លងថ្មីៗកាលពីម្សិលមិញនេះ ដោយនឹងធ្វើការជម្រាបជូនដំណឹងនៅតាមក្រោយនៅពេលដែលរកកន្លែងដាក់សម្រាកព្យាបាលបាន៕
April 9, 2021









