- Khmernote Media
- កូវីដ-១៩
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០៧៩/២១ សសរ ដោយធ្វើការបិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដែលអនុវត្តចាប់ពីម៉ោង១២យប់នេះតទៅ ព្រោះតំបន់នេះមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីនៅខាងក្រោម៖
April 9, 2021 - កូវីដ-១៩
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០៨១/២១សសរ បានធ្វើការបិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីសម្រេចនេះនៅខាងក្រោម៖
April 9, 2021 - កូវីដ-១៩
មុននេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១។ សូមប្រិយមិត្តអានសេចក្តីសម្រេចខាងក្រោមនេ៖
April 9, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះ ៥៤៤នាក់ ជាអ្នកនៅរាជធានីភ្នំពេញ។ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង៥៤៤នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ យន យុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នករត់កង់បី ទីលំនៅបច្ចុប្បន្ននៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
April 9, 2021 - កូវីដ-១៩
យោងតាមលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជម្រាបជូនទៅអ្នកគ្រប់គ្រង់អគារស្នាក់នៅរួមបុគ្គលិករោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធិជ រីវើរ ថេកស្ថាយ មានអាសយដ្ឋាននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ អោយធ្វើការផ្អាកបណ្តោះអាសន្នការចេញ-ចូលចំពោះអគារស្នាក់នៅរួមបុគ្គលិករោងចក្រ និងដាក់ជាមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លិខិតដដែលបានបន្តអោយដឹងថា ដោយសារថ្មីៗកន្លងទៅនេះមានបុគ្គលិកនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធិជ រីវើរ ថេកស្ថាយ មានផ្ទុកវីរុសកូវីដ-១៩ ហើយគាត់ក៏បានធ្វើទំនាក់ទំនងបំពេញការងារជាមួយបុគ្គលិកផ្សេងទៀត៕
April 9, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះមាន ៥៤៤នាក់ជាអ្នកនៅក្នុងរាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៥៤៤នាក់ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានកម្មកររោងចក្រ AM2 បានឆ្លងជំងឺកូវីដ-១៩ ចំនួន២៣នាក់ដែរ ស្របពេលដែលកម្មកររោងចក្រ ឌីន ហាន មានអ្នកឆ្លងថ្មី ២៦១នាក់៕
April 9, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះ ៥៤៤នាក់ ជាអ្នកនៅក្រុងភ្នំពេញ។ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង៥៤៤នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ វ៉ាន់ ឡាឌី ភេទស្រី អាយុ៤១ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារអូឡាំពិចជាន់ទី១ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ០៩ ផ្លូវ២០៧ ភូមិ០៤ សង្កាត់ទំនប់ទឹក
April 9, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំង៥៤៤នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអាជីវករ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សីជាច្រើនកន្លែងចំនួន១៣៦នាក់ផងដែរ៕
April 9, 2021 - កូវីដ-១៩
នៅមុននេះបន្តិចដែរ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសរុប ២៦១នាក់ ដែលរកឃើញមានវិជ្ជមានកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែរគេសង្កេតឃើញថាមានកម្មការិនីរោងចក្រ ឌីន ហាន ចំនួន ២៦១នាក់បន្ថែមទៀតបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖
April 9, 2021 - កូវីដ-១៩
នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់ជាជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៥៦នាទីរសៀល។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយ៥៥ឆ្នាំខាងលើ រស់នៅ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយស្ត្រីខាងលើបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយ ចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដដែល។ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកព្យាបាលដំបូង តម្រូវអោយក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែអ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០២:៥៦នាទីរសៀលនេះតែម្តង។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺស្ត្រីអាយុ៥៥ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕
April 9, 2021









